ពិធីបុណ្យ​ទន្លេ​កាន់​តែមាន​សក្តានុពល ខណៈ​ចំនួន​មនុស្ស​ជាង១លាននាក់​នឹងចូលរួម

0

ដោយ គង់ សូរិយា

ភ្នំពេញ ការរៀបចំ​បុណ្យ​ទន្លេ​លើក​ទី៤ ដែល​នឹង​ប្រារ​ព​ធ្វើឡើង​នី​ក្រុង​តាខ្មៅ ខេត្តកណ្តាល បាននិងកំពុង​ចាប់ផ្តើម​យ៉ាង​សស្រាក់សស្រាំ ស្របពេល​មានការ​រំពឹងទុក​ថា ចំនួន​មនុស្ស​ជាង១លាន​នាក់ នឹងចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍​ប្រចាំ​ឆ្នាំនេះ។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​ថោង ខុន​បាន​ថ្លែង​ឲ្យ​ដឹង​ក្នុង​ការចុះ​ពិ​និ ត្យ​ដំណើរ​ការរៀបចំ​កម្មវិធី​បុណ្យ​ទន្លេ ដែល​នឹង​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី៩ ដល់១១ មិនា​ខាងមុខនេះ​ថា ការរៀបចំ​ឲ្យ​មាន​ជា​កម្មវិធី​បុណ្យ​ទន្លេ ជាការ​ជម្រុញ​រួមគ្នា​ថែរក្សា​នូវ​បរិស្ថាន និង​ជីវចម្រុះ​នៅតាម​ដង​ទន្លេ ដើម្បី​នាំ​ផលប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា។លោក​បន្តថា ការរៀបចំ​ឲ្យ​មានបុណ្យ​ទន្លេ​នេះ គឺ​កម្ពុជា​បាន​អនុវត្តន៍​ទៅតាម​ក្របខណ្ឌ សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាច្រើន រួមមាន ក្របខណ្ឌ​សេដ្ឋកិច្ច​មហា​អនុតំបន់​មេគង្គ មហា​សេដ្ឋកិច្ច​នៅក្នុង​ឡាន​ឆាង​មេគង្គ មេគង្គ​គង្គា កិច្ចសហការ​មេគង្គ​ជប៉ុន និង​កិច្ចសហការ​សេដ្ឋកិច្ច ចំពោះ​វិស័យ​នៅក្នុង​អាស៊ាន​ផងដែរ ក្នុងនោះ​គឺ​គោលបំណង ឲ្យ​ប្រជាពលរដ្ឋ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​រក្សា ឲ្យ​បាន ដើម្បី​ជម្រុញ​ការអភិវឌ្ឍន៍​នៅតាម​ដង​ទន្លេរ ។

លោក​បន្តថា “បុណ្យ​ទន្លេ​មាន​សារសំខាន់​ណាស់ ព្រោះ​ទន្លេមេគង្គ​មាន​ប្រភព​ដ៏​វែងឆ្ងាយ ដោយបាន​ឆ្លងកាត់​ប្រទេស​ចំនួន៥ ដែលមាន​ប្រវែង​ជាង៤ពាន់​គីឡូម៉ែត្រ និង​ឆ្លងកាត់ កម្ពុ​ជាមាន​ចំនួន​ជាង៥០០គីឡូម៉ែត្រ ក្នុងនោះ​ទន្លេមេគង្គ នាំមក​នូវ​ផលប្រយោជន៍​ជូន​ប្រជាជន នៅតាម​ដង​ទន្លេ​ជាច្រើន​ផងដែរ។

អភិបាល​ខេត្តកណ្តាល​លោក​ម៉ៅ ភិ​រុន​បាន​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ការរៀបចំ​បុណ្យ​ទន្លេ​ដែល រាជរដ្ឋាភិបាល​បានជ្រើសរើស​យក​ខេត្តកណ្តាល​រៀបចំ​កម្មវិធី​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់ ក្នុងការ​ផ្សព្វផ្សាយ​បន្ថែមទៀត​នូវ​ស​ក្ត​នុព​ល​របស់​ខេត្ត ដូចជា វិស័យ​ទេសចរណ៍ វិស័យសេដ្ឋកិច្ច និង​វប្បធម៌ ដែល​ខេត្តកណ្តាល​មាន​រាបរយឆ្នាំ​មក ហើយ ។ ក្នុងនោះ​ការ​រៀ​ចំ​ពិធីបុណ្យ​នេះ សាលាខេត្ត​ក៏បាន​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ក្នុងការ​រៀបចំ​ផែនការ​ជាច្រើន ដើម្បី​ឲ្យ​កម្មវិធី​នេះ​ប្រ​ព្រិ​ត្ត​ទៅដោយ​រលូន និង​ដោយ​ជោគជ័យ។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​លោក​ហូ វណ្ឌី​បាន​ថ្លែងថា​បុណ្យ​ទន្លេ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មួយ ដែល​វិស័យ​ឯកជន​តែងតែ​ស្វាគមន៍​និង​រួមសហការ ព្រោះ​ព្រឹត្តិការណ៍​បែបនេះ ជាការ​លើកមុខ​មាត់ ក៏ដូចជា​ផ្សព្វផ្សាយ​សក្តានុពល​នៅតាម​ដង​ទន្លេ និង​ការ​ថែរ​រក្សា​បរិស្ថាន និង​ជីវចម្រុះ​នៅតាម​ដង​ទន្លេ​ឲ្យ​មាន​និរន្តរភាព និង​ទាក់ទាញ​ទេសចរណ៍​ជាតិ អន្តរជាតិ​បាន​កាន់តែច្រើន។

លោក​បន្តថា “វា​ជា​ព្រឹត្តិការណ៍​មួយ​ជួយ​រំញោច ពី​សក្តានុពល​តាម​ដង​ទន្លេ និង​ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់តែ​មានការ​យល់ដឹង និង​ចូលរួម​ថែរ​រក្សា​ជីវចម្រុះ​និង​សក្តានុពល​តាម​ដង​ទន្លេ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here