ហាង MacDonald’s ត្រៀមខ្លួន​ចូលមក​កាន់​ទីផ្សារ​កម្ពុ​ជាស្ងាត់ៗ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ ហាង​អាហារ​រហ័ស​ទាន់​ចិត្ត Macdonald’s ដ៏​ល្បីល្បាញ​នៅលើ​ពិភពលោក បាននិងកំពុង​ត្រៀមខ្លួន​ឈាន​ជើង​ចូល​ទីផ្សារ​កម្ពុជាស្ងាត់ៗ បន្ទាប់ពី​ការចចារ​ដើម្បី​នាំយក​នូវ​សិ​ទ្ឋ​អាជីវកម្ម​របស់​ក្រុមហ៊ុន​នេះ​ជិត​បញ្ចប់។

តាម​ប្រភព​ព៌​ត​មាន​ដែល​និយាយ ក្នុង​លក្ខ​ខ័​ណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹងថា អ្នកវិនិយោគ​ក្នុងស្រុក​មួយរូប កំពុងធ្វើការ​ច​ចា​យ៉ាង​ស្វិតស្វាញ ដើម្បី​នាំយក​ហាង​អាហារ​រហ័ស​ទាន់​ចិត្ត Macdonald’s មក​កម្ពុជា ហើយ​គេ​រំពឹងថា ការនាំ​ Franchise នេះ​មក​កម្ពុជា​នឹង​ទទួលបាន​ជោគជ័យ​នៅក្នុង​ឆ្នាំនេះ។

ទស្សន​វិទ្យា​របស់ MacDonald’s គឺ​តម្រូវ​ឲ្យ​អ្នកទិញ Franchise និមួយៗ ត្រូវ​ទៅ​លាង​បន្ទប់ទឹក​នៅ​ក្រុមហ៊ុនមេ របស់​ក្រុមហ៊ុន​នេះ​នៅ​សហរដ្ឋអាមេរិក។

ហាង​អាហារ​រហ័ស​ទាន់​ចិត្ត Macdonald’s មាន​សាខា​ចំនួន១២០ប្រទេស ក្នុង​ពិភពលោក និង​មាន​មនុស្ស​ទទួលទាន​អាហារ​នេះ ចំនួន៦៨លាន​នាក់​ក្នុង​មួយថ្ងៃ មាន​ភោជនីយដ្ឋាន​សរុប៣៦៨៩៩ទីតាំង និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ចំនួន៣៧៥ពាន់​នាក់​កាលពី​ដំណាច់ឆ្នាំ២០១៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here