ដំណឹង​ល្អ! ការលក់​សំបុត្រ​តាម Online ចូល​ទស្សនា​អង្គរ​នឹង​ចាប់ផ្តើមត្រីមាស​ទី២

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ ដំណឹង​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ បានមក​ដល់​ហើយ ដោយ​គ្រឹះស្ថាន​អង្គរ​គ្រោង​ដាក់ឱ្យ​ដំណើរការ ប្រ​ព័​ន្ឋ​លក់​សំបុត្រ​តាម​ Online ជូន​ភ្ញៀវទេសចរ​អន្តរជាតិ​នានា ដើម្បី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នឹងដាក់​ឲ្យ​អនុវត្តន៍​នៅ​ត្រីមាស​ទី២ឆ្នាំនេះ។

នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល អាណ​តិ្ត​ទី១លើក​ទី៧ នៃ​គ្រឹះស្ថាន​អង្គរ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​វត្តមាន លោក​អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  និង រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោង ខុន។

ប្រមុខ​ក្រសួង​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់​ដល់​គ្រឹះស្ថាន​អង្គរ ដែល​គ្រោង​ដាក់ឱ្យ​ដំណើការ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី និង​សម្រួល​ដល់​ការផ្តល់សេវា​លក់ បណ្ណ​ជូន​ភ្ញៀវទេសចរ​អន្តរជាតិ ឱ្យ​កាន់​តែមាន​ភាពងាយស្រួល ក៏ដូចជា​ការបង្កើន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​ការលក់​បណ្ណ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត។

គ្រឹះស្ថាន​អង្គរ បានផ្តល់​សេវា​ទូទាត់​ការទិញ​បណ្ណ​ចូល​ទស្សនា រមណីយ  ដ្ឋា​ន​អង្គរ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​រួចហើយ ដោយបាន​ចាប់​អនុវត្តន៍​តាំងពី​ខែសីហា ឆ្នាំ២០១៧កន្លងមក ដោយ​ភ្ញៀវទេសចរ​អន្តរជាតិ អាច​ប្រើប្រាស់​បណ្ណ​ឥណទាន (Credit Card) ឬ​បណ្ណ​ឥណ​ពន្ធ (Debit Card) ដូចជា Visa, Master, Union Pay, JCB និង Diners Club ជាដើម។

សេចក្តីប្រកាស​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹងថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​ការលក់​ប័ណ្ណ ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត គ្រឹះស្ថាន​អង្គរ កំពុង​ធ្វើ​ទំនើបកម្ម ប្រព័ន្ធ​លក់​បណ្ណ​របស់ខ្លួន​ឱ្យ​កាន់តែ​ទំនើប ស្របតាម​ស្តង់ដា​អន្តរជាតិ ដែល​នឹង​អាច​ផ្តល់​តួលេខ​នៃ​ការលក់​បណ្ណ​បានភ្លាមៗ (Real-time) ជាការ​បង្ហាញ​នូវ​ភាពច្បាស់លាស់ នៃ​ការគ្រប់គ្រង​ទិន្នន័យ ធានាបាន​តម្លាភាព និង​គណនេយ្យភាព​ផងដែរ។ ការលក់ Online នេះ នឹង​ធ្វើឱ្យ​ភ្ញៀវទេសចរ​មាន​ភាពងាយស្រួល អាច​ទិញ​សំបុត្រ​បាន​នៅពេលណា ឬ​នៅ​ទីកន្លែង​ណា​ក៏បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here