តោះ​រៀន​ពី​វិធីសាស្ត្រ​ដើម្បី​ក្លាយជា​អ្នកមាន​របស់​ឧកញ៉ាធំៗពីររូប

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ អ្នកណា​ក៏​ចង់​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ច្រើន​មែន​ទេ? ប៉ុន្តែ​ការមិន​ដឹង​ពី​វិធីសាស្ត្រ​ដើម្បី​ក្លាយជា​អ្នកមាន មិនមាន​ច​ក្ខ​វិស័យ​ច្បាស់លាស់ ការ​ស្រម័យ​ដើម្បី​ក្លាយជា​អ្នកមាន​ទ្រព្យធន​ច្រើន ប្រាកដជា​មិន​ជោគជ័យ​នោះទេ។

គេហទំព័រ Propertyarea.asia សូម​លើកយក​ប្រសាសន៍ និង​វិធីសាស្ត្រ​អ្នក ជោគជ័យ​ពីររូប​មក​បង្ហាញ ដែល​ពួកគាត់​ជា​ឧកញ៉ា​ល្បីឈ្មោះ​ក្នុងសង្គម​កម្ពុជា​ផងដែរ។

លោក​ឧកញ៉ា​លី ហួរ​អគ្គនាយក​ក្រុមហ៊ុន​លី ហួរ​គ្រុប​ដែល​លោក​បានចាប់ផ្តើម​អាជីវកម្ម​ពី​ជ្រូក​មួយ​ក្បាល និង​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ក្នុង​ដៃ​ចំនួន៨បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អ្នក​ចង់​ធ្វើជា​អ្នកមាន​ត្រូវមាន​មហិច្ឆតា​ធំ និង​ត្រូវមាន​គោលដៅ​ច្បាស់លាស់​ថា​ខ្លួន​ចង់បាន​អ្វី និង​ធ្វើ​អ្វី ប៉ុន្តែ​មិនត្រូវ​ធ្វើ​អ្វីដែល​ប្រាសចាក​ច្បាប់​នោះទេ។

លោក​ឧកញ៉ា​បន្តថា “យើង​មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត យើង​ត្រូវតែ​តស៊ូ និង​ត្រូវមាន​មហិច្ឆតា ព្រោះ​បើ​គ្មាន​មហិច្ឆតា យើង​ធ្វើ​អ្វី​ក៏​អត់​បានដែរ។

លោក​ឧកញ៉ា​ដែល​ល្បីឈ្មោះ​តំបូង​ពី​ហាង​ប្តូរប្រាក់​លី ហួរ​នេះ​បាន​បន្តថា “កុំ​គិត​ទុ​ទិដ្ឋិ​ថា​ខ្លួនឯង​ធ្វើ​មិនបាន គេ​ធ្វើបាន​ក៏​យើង​ធ្វើ​បានដែរ។ ត្រូវ​យល់​ពី​ចំណុច​នេះ។លោក​បន្តថា “ទំរាំ​បាន​ដូច​សព្វថ្ងៃ​អាយុ​ខ្ញុំ​ជាង៦០ឆ្នាំ​ហើយ ហើយ​អ្នកណា​ថា​អ្នកមាន​ស្រួល។

ចំណែក​ស្ត្រី​ដ៏​មាន​ឥ​ទ្ឋិ​ពល​ក្នុង​ពិភព​ជំនួញ​មួយរូប​ទៀត លោកជំទាវ​ឧកញ៉ា​ លឹម ឈីវហូរ ក៏មាន​ប្រវត្តិ​ចាប់ផ្តើម​ការងារ​ជំនួញ​ពី​តូចតាច រហូតដល់​ក្លាយ ជា​ឧកញ៉ា និង​មាន​ក្រុមហ៊ុន​ជា​បុត្រ​ស​ម្ព័​ន្ឋ នៃ​ក្រុមហ៊ុន​អ៊ែត​វូដ​គ្រុប​មិនតិចជាង១០នោះទេ។

លោកជំទាវ​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា គ្មាន​អ្នកណាម្នាក់ កើតមាន​មាន​ប្រាក់​នោះទេ ដូច្នេះ​ដើម្បី​ក្លាយជា​អ្នកមាន​បាន គឺមាន​តែ​ការ​សន្សំ​ប្រាក់​ប៉ុណ្ណោះ ឧទាហរណ៍ ពីរ​នាក់​ប្តី​ប្រព​ន្ឋ​មាន​ប្រាក់ខែ​ចូលគ្នា​បាន៥០០ទៅ១០០០ដុល្លារ ពួកគេ​អាច​សន្សំសំចៃ និង​ដក​ប្រាក់​ខ្លះ​ទិញ​ផ្ទះ​ឬ​ទិញ​ដី ដើម្បី​វិនិយោគ​ឬ​សម្រាប់​រស់នៅ ព្រោះ​សម័យនេះ​ផ្ទះ​មាន​លក់​បង់​រំ​លោះ ហេតុនេះ​យើង​បាន​បង់​រំ​លោះ​បាន​ងាយស្រួល។

លោកជំទាវ​បាន​បន្តថា“បើ​យើង​សន្សំ​ប្រាក់ និង​បង់​រំ​លោះ​ផ្ទះ​ក្នុង​រយៈពេល៥ទៅ១០ឆ្នាំក្រោយ ផ្ទះ​នឹង​ឡើងថ្លៃ ពេលនោះ​យើង​អាចមាន​លុយ​ទាំង​ដុំ​កាន់​ហើយ។លោកជំទាវ​បាន​បន្តថា “ប្អូនៗអាច​ចាយវាយ និង​សន្សំ​ដោយ​អត់ធ្មត់​បន្តិច នឹង​ទទួលបាន​លុយ​ហើយ ហើយ១០ឆ្នាំក្រោយ យើង​អាចមាន​លុយ​ដើម្បី​វិនិយោគ​ហើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here