ដោយ គង់ សូរិយា
ភ្នំពេញ៖ អ្នកវិនិយោគជាតិ និងអន្តរជាតិបានបង្ហូរទុន៦៣០០លានដុល្លារ អាមេរិក ចូលក្នុងសេដ្ឋកិច្ចកម្ពុជា។នេះបើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សា ភិវឌ្ឍន៍កម្ពុជា។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងងា កាលពីឆ្នាំ ២០១៧ កន្លងទៅ បានផ្តល់សិទិ្ធដល់គម្រោងស្នើសុំវិនិយោគសរុបទាំងក្នុងស្រុក និងបរទេស មានតម្លៃជាទឹកប្រាក់៦៣០០ពាន់លានដុល្លារ កើនឡើងពី៣,៦ពាន់លានដុល្លារកាលពីឆ្នាំ២០១៦។
យោងតាមកាសែត Nikkei Asian Review បានចេញផ្សាយរបាយការណ៍នេះ បន្ទាប់ពីបានជួបសម្ភាសន៍ជាមួយលោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC នៅទីក្រុងតូក្យូប្រទេសជប៉ុនកាលពីពេលថ្មីៗនេះ។
របាយការណ៍ Nikkei Asian Review បានបង្ហាញពីនិន្នាការនៃការអនុម័តលើគម្រោងស្នើសុំវិនិយោគនៅ កម្ពុជាតាំងពីឆ្នាំ២០១៣មក តាមរយៈក្រាហ្វិកនិងបានបង្ហាញថា ក្នុងចំណោមទឹកប្រាក់សរុបនៅឆ្នាំ២០១៧ វិនិយោគដែលស្នើឡើង ដោយពាណិជ្ជករក្នុងស្រុកមានពាក់កណ្តាល ខណៈពាក់កណ្តាលផ្សេងទៀតជាគម្រោងស្នើ សុំវិនិយោគដោយផ្ទាល់ពបរទេស (FDI) ដែលភាគច្រើនជាគម្រោងស្នើសុំវិនិយោគពីវិនិយោគិនជនជាតិចិន។
លោកសុខ ចិន្តាសោភាបានថ្លែងថា “កម្ពុជាចាប់ផ្តើមមានឯករាជ្យភាពផ្នែកថាមពលអគ្គិសនីចាប់ពីឆ្នាំ២០១៨នេះតទៅ ហើយតម្លៃអគ្គិសនីនឹងបន្តធ្លាក់ចុះសម្រាប់ការធ្វើពាណិជ្ជកម្ម ដើម្បីប៉ះប៉ូវទៅដល់កំណើនថ្លៃឈ្នួលអប្បបរមាដែលបន្តកើនឡើងពីមួយ ឆ្នាំទៅមួយឆ្នាំ”៕