ដោយ គង់ សូរិយា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កំពុងមានមហិច្ឆតាប្រែក្លាយប្រទេសនេះ ជាមហាអំណាចខ្សែសង្វាក់ផលិតកម្ម ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច និងជំរុញកំនើនសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត។
លោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ឋសភាបានថ្លែងក្នុងពិធីប្រកាសបើកវេទិកាបណ្តុំ នៃខ្សែសង្វាក់អាស៊ាន ឆ្នាំ២០១៨ ប្រារព្ធនៅរាជធានីភ្នំពេញរសៀលថ្ងៃទី៧ មីនា ២០១៨ កន្លងមក ថា ព្រឹត្តិការណ៍នេះនឹងធ្វើឱ្យគម្រោង Entapay ក្លាយជាគម្រោងខ្សែសង្វាក់ដំបូង ដែលទទួលបានការអនុញ្ញាត ឲ្យផ្សព្វផ្សាយផ្លូវការដោយរដ្ឋាភិបាលកម្ពុជា។លោកជំទាវបន្តថា បច្ចេកវិទ្យាហិរញ្ញវត្ថុកម្រិតខ្ពស់បំផុតក្នុងពិភពលោក រួមជាមួយនឹងស្ថានភាពពិតប្រាកដនៃប្រទេសកម្ពុជា នឹងអាចជម្រុញដោយប្រសិទ្ធិភាព ដើម្បីជំរុញឧស្សាហកម្មខ្សែសង្វាក់ នៃប្រទេសកម្ពុជាមានការអភិវឌ្ឍឆ្ពោះទៅមុខ និងធ្វើឱ្យសេដ្ឋកិច្ចប្រទេសកម្ពុជាកើនឡើង ហើយចំពោះ”ផ្លូវអភិវឌ្ឍន៍”ដ៏ល្អរវាងប្រទេសចិន និងកម្ពុជារដ្ឋាភិបាលកម្ពុជា នឹងទទួលស្គាល់ពេញលេញនិងគាំទ្រជានិច្ច។
ការប្រារពវេទិកានេះ ដើម្បីជំរុញឲ្យអ្នកវិនិយោគកម្ពុជា ចិនអាចធ្វើការរូមគ្នា ដើម្បីបង្កើនខ្សែសង្វាក់ផលិតកម្មផលិតនៅកម្ពុជា ដើម្បីប្រែក្លាយកម្ពុជាជាមហាអំអាចខ្សែសង្វាក់ថ្មីមួយនៅក្នុងតំបន់នាពេលអនាគត។
លោក Deng Weibin ប្រធានសមាគមអភិវឌ្ឍន៍ខ្សែសង្វាក់ឧស្សាហកម្មកម្ពុជាបានលើកឡើងថា ទស្សនៈវិស័យ នៃការអនុវត្តខ្សែសង្វាក់ជាសក្តានុពល ដ៏ធំទូលាយនេះ មានអ្វីលើសពីការស្រមើលស្រមៃហើយនិន្នាការនេះកំពុងកើតឡើងពិតជាប្រាកដមែន។ សមាគមអភិវឌ្ឍន៍ ខ្សែសង្វាក់ឧស្សាហកម្មកម្ពុជា ត្រូវបានបង្កើតយ៉ាងឆាប់រហ័សនេះ និងបានបង្ហាញពីជំហរវិជ្ជមានរបស់រដ្ឋាភិបាលកម្ពុជា ឆ្ពោះទៅរកការអភិវឌ្ឍឧស្សាហកម្មខ្សែសង្វាក់។ លោកបន្តថា សមាគមមានគោលបំណង ដើម្បីជំរុញការកសាង និងអភិវឌ្ឍនូវបរិស្ថានថ្មី នៅក្នុងខ្សែសង្វាក់កម្ពុជា និងជួយឱ្យសហគ្រាសខ្សែសង្វាក់ផលិតកម្ម ឲ្យមានភាពរីកចម្រើនកាន់តែប្រសើរនិងឆាប់រហ័ស។
លោកបន្តថា សមាគមនឹងស្វែងយល់យ៉ាងសកម្ម ជាមួយរដ្ឋាភិបាលកម្ពុជានូវទិសដៅនៃការអភិវឌ្ឍធនាគារឌីជីថលហិរញ្ញវត្ថុ និងផ្តល់នូវសេវាហិរញ្ញវត្ថុល្អប្រសើរដល់អ្នកប្រើប្រាស់ជាតិ និងអន្តរជាតិនៅកម្ពុជា។ លើសពីនេះទៅទៀត Entapay គម្រោងទូទាត់រូបិយប័ណ្ណឌីជីថល បានទទួលការចាប់អារម្មណ៍យ៉ាងច្រើននិងចាប់ផ្តើមយ៉ាងឱឡារិកនៅឯវេទិកានេះ៕