ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជាបានសម្រេចធ្វើពិធីបុណ្យទន្លេជារៀងរាល់ឆ្នាំទៅតាមវេននៃខេត្តជាប់ដែលមានទន្លេ ដែលមិនត្រឹមដើម្បីបង្កើនទេសចរជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានបំណងជួយជំរុញ និងផ្សព្វផ្សាយផលិតផលក្នុងស្រុកឱ្យបានកាន់តែច្រើនថែមទៀត ដែលជាប្រភពចំណូលដល់ប្រជាពលរដ្ឋខ្មែរផងដែរ។
លោកស្រី ម៉ក់ សរ៉ុន មកពីស្រុកពញាឮ ខេត្តកណ្តាល ដែលបានដាក់តាំងលក់ផលិតផលខ្មែរធ្វើដោយដៃបានថ្លែងថា ពិធីបុណ្យទន្លេក្នុងក្រុងតាខ្មៅខេត្តកណ្តាលនេះ បានជួយផ្សព្វផ្សាយផលិតផលរបស់លោកស្រីទៅកាន់ប្រពលរដ្ឋខ្មែរផ្សេងទៀតឱ្យបានស្គាល់ និងមានការគាំទ្រច្រើន។ លោកស្រីបញ្ជាក់ថា មិនត្រឹមតែជួយផ្សព្វផ្សាយផលិតផលរបស់លោកស្រីនោះទេ ក៏បានជួយផ្សព្វផ្សាយផលិតផលខ្មែរ ដែលនាំយកមកពីណ្តាខេត្តក្រុងនានាក្នុងប្រទេសកម្ពុជាមកដាក់តាំងពិព័រណ៍ឱ្យស្គាល់តែតែច្រើនមួយកម្រិតទៀត។
មិនខុសគ្នានេះដែរ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង ដែលបាននាំផលិតខ្មែរមកពីខេត្តកំពង់ឆ្នាំ ក៏បានបញ្ជាក់ថា ពិធីបុណ្យទន្លេនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ឱ្យអ្នកផលិតនានាមានឱកាសដាក់តាំង និងផ្សព្វផ្សាសយផលិតផលរបស់ខ្លួនដល់ពលរដ្ឋខ្មែរផ្សេងទៀតដែលមកពីតាមបណ្តាខេត្តក្រុងនានានឱ្យបានស្គាល់កាន់តែច្រើន និងធ្វើឱ្យផលិត ឬវត្ថុអនុស្សាវរីយ៍កាន់តែមានគុណភាពជាបន្តបន្ទាប់ ។ លោកបន្ថែមទៀតថា មិនត្រឹមតែប៉ុណ្ណោះ នៅពេលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើនោះ ការផលិតរបស់លោកក៏បន្ថែមមួយកម្រិតទៀត ដើម្បីបំពេញតម្រូវការទីផ្សាររបស់អតិថិជន។ លោកបន្តថា មានការគាំទ្រ អ្នកផលិតនឹងទទួលបានប្រាក់ចំណូលកាន់តែច្រើន ដែលធ្វើឱ្យជីវភាពកាន់តែប្រសើរមួយកម្រិតទៀត និងលើកកម្កើងមុខមាត់ប្រទេសជាតិ អាចបញ្ជូទៅលក់ក្នុងទីផ្សារអន្តរជាតិថែមទៀត។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរ មេត្តាជួយបន្តគាំទ្រផលិតខ្មែរឱ្យបានច្រើនថែមទៀត ដើម្បីលើកកម្ពស់ផលិតផលជាតិ ជាពិសេស សូមឱ្យមានការផលិត ផលិតផលខ្មែរឱ្យបានច្រើន ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្រើន។
អ្នកស្រី ឡុង ណាវី អភិបាលរងស្រុកខ្សាច់កណ្តាល ដែលបាននាំកសិកម្មមកពីស្រុកខ្សាច់កណ្តាល ក៏បានលើកឡើថា ពិធីបុណ្យទន្លេនេះ បានផ្តល់ឱកាសដល់បណ្តាស្រុកនីមួយមានលទ្ធភាពដាក់តាំងផលិតផលកសិកម្មបស់ខ្លួន ដើម្បីបង្ហាញ ផ្សព្វផ្សាយដល់ភ្ញៀវទេសចរជាតិ និងអន្តជាតិបានដឹងថា តើស្រុកនីមួយៗមានអ្វីខ្លះ? ឧទាហរណ៍ដូចជាស្រុកខ្សាច់កណ្តាលចឹង មានកសិកម្មច្រើនប្រភេទ ដូចជា បន្លែ ស្ពៃក្តោម ត្រឡាច ស្វាយ និងល្ពៅជាដើម។ល។ អ្នកស្រីបញ្ជាក់ថា ពិធីបុណ្យទន្លេក៏បានឆ្លុះបញ្ចំាពីការបង្កើនការផលិតកសិកម្មបន្ថែមទៀតនៅក្នុងស្រុកខ្សាច់កណ្តាល ដោយសារតែមានគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងបរទេសផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ពិធីបុណ្យទន្លេដែលប្រារព្វឡើងនៅក្រុងតាខ្មៅ ត្រូវបានផ្តើមចាប់ពីថ្ងៃទី 09-10-11 ខែមីនា ដោយគណៈកម្មការរៀបចំបុណ្យទន្លេ បានរៀបចំស្តង់ពិព័រណ៍ប្រមាណជាង ៥០០ ស្តង់ ដោយស្ដង់នីមួយៗត្រូវដាក់តាំងនូវផលិតផលនានារបស់ខ្លួនប្រចាំស្រុក ខេត្ត ក៏ដូចជា ផលិតផលផ្សេងៗផងដែរ ដែលភាគច្រើនជាប្រភេទអាហារ និងវត្ថុអនុស្សាវរីយ៍ ៕