ដោយ គង់ សូរិយា
ភ្នំពេញ៖ នៅទីបំផុតសហគមន៍អឺរ៉ុបបន្តផ្តល់ភ្លើងខៀវដល់កម្ពុជា តាមរយៈការផ្តល់ជំនួយដល់កម្ពុជាចំនួនបីធំៗបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា។
ការប្រកាសបន្តជំនួយលើគម្រោងធំៗចំនួនបីនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការចម្រុះកម្ពុជា សហគមន៍អឺរ៉ុបដែលប្រព្រឹត្តទៅមានរយៈពេល៣ថ្ងៃ ដែលចាប់ផ្តើមចាប់ពីថ្ងៃទី១២ដល់១៤ មិនាកន្លងមកនេះ។ កិច្នៅទីស្នាក់ការកណ្ដាលសហគមន៍អឺរ៉ុបនៅទីស្នាក់ការកណ្ដាលសហគមន៍អឺរ៉ុប នៅទីក្រុងព្រុចស្សែល ប្រទេសប៊ែលហ្សិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់សហភាពអឺរ៉ុប និងកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃទី ១៤ខែមីនា ឆ្នាំ២០១៨បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១០ នៃគណកម្មាធិការចម្រុះកម្ពុជា សហគមន៍អឺរ៉ុបក្រោមប្រធានបទ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហគមន៍អឺរ៉ុប ដែលធ្វើឡើងក្នុងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែមីនានេះ ភាគីសហគមន៍អឺរ៉ុបបានសន្យានឹងបន្តជួយកម្ពុជាដោយនឹងផ្ដល់ជំនួយលើ ៣គម្រោងធំ ដើម្បីបន្តរួមចំណែកក្នុងកិច្ចការអភិវឌ្ឍនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ៣កម្រោងធំៗដែលសហគមន៍អឺរ៉ុបនឹងបន្តជួយនោះមានដូចជា ១ វិស័យកសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ ២ វិស័យអប់រំ អភិបាលកិច្ច និងរដ្ឋបាល ដែលរាប់បញ្ចូលទាំងការគាំទ្រដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការធ្វើវិមជ្ឈកាល។
គម្រោងទី៣ ទាក់ទងវិសាលភាពគម្រោង និងតំបន់ដោយផ្ដោតលើ ការងារមួយចំនួនដែលទាក់ទងនឹងបរិស្ថាន ដូចជាការប្រែប្រួលអាកាសធាតុ ការផ្ដល់ជំនួយពាណិជ្ជកម្ម បញ្ហាសិទ្ធមនុស្ស ហើយក្នុងនោះសហគមន៍អឺរ៉ុបក៏នឹងបន្តជួយក្នុងកិច្ចការសាលាក្ដីខ្មែរក្រហមផងដែរ។
ក្នុងកិច្ចប្រជុំនេះ ក៏មានការពិភាក្សាលើកិច្ចការងារ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហគមន៍អឺរ៉ុបផងដែរ ដោយក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងសហគមន៍អឺរ៉ុបមានចំនួនជាង៥០០០លានអឺរ៉ូ។
កម្ពុជា និងសហគមន៍អឺរ៉ុបក៏បានឯកភាពគ្នា នឹងរៀបចំកិច្ចប្រជុំលើកទី ១១ នៅប្រទេសកម្ពុជា ក្នុងឆ្នាំ ២០២០ផងដែរ៕