ហេតុ​អី​ចិន​កំពុង​គ្របដណ្តប់​តំបន់​សេដ្ឋកិច្ច​នៃ​ទឹកដី​ខេត្តកំពង់ស្ពឺ

0

ដោយ រ៉ាវី

ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ​មិន​ស្ថិតនៅក្នុង​សភាព​វាលស្រែ​បែក​ក្រហែង​ទៀត​ទេ ខេត្ត​នេះ​កំពុង​ក្លាយជា​តំបន់​សេដ្ឋកិច្ច​ពិសេស និង​តំបន់ឧស្សាហកម្ម ដោយ​យ៉ាងហោចណាស់៨០ភាគរយ នៃ​គំរោង​វិនិយោគ​សរុប​ត្រូវបាន​កាន់កាប់​ដោយ​អ្នកវិនិយោគ​ជនជាតិ​ចិន។

អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង​បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី15 ខែមីនា​នេះ​ថា លោក វ៉ី សំណាង នៅពេល​បច្ចុប្បន្ននេះ​បើ​គេ​និយាយ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស ត្រូវបាន​គេ​ស​ម្លឹ​ក​ឆ្ពោះទៅកាន់​ទឹកដី​ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ដែលមាន​ទីតាំងនៅ​មិន​ឆ្ងាយ​ពី​តំបន់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ដ្បិត​ទីនេះ​ក្រៅពី​មាន​ភូមិសាស្ត្រ​ល្អ​និង​អំណោយផល​លើ​ការដឹកជញ្ជូន វា​នៅមាន​ភាពល្អប្រសើរ​ជាច្រើន​ទៀត វិសាស​ល​ភាព​ទីតាំង​មាន​ភាព​ធំ​ទូលាយ តម្លៃ​អចលនទ្រព្យ​នៅមានកម្រិត​ទាប ជាពិសេស​ភាពសម្បូរ​បែប​នៃ​កម្លាំង​ពលកម្ម ដែល​ភាគច្រើន​ជា​ប្រជាជន​ដែល​កំពុង​រស់នៅក្នុង​តំបន់​ស្រាប់ ។

លោក​បន្តថា នៅពេល​បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាននិងកំពុង​ពង្រីក​វិសាលភាព​ផ្នែក​សេដ្ឋកិច្ច បាន​កាន់តែ​ប្រសើរ​ជាង​មុន ពោលគឺ​មានការ​រីកចម្រើន​យ៉ាងខ្លាំង​ទៅលើ​ការវិនិយោគ​ក្នុង​រូប​ភាពជា​រោងចក្រ សហគ្រាសធំៗ ដែល​សរុប​មាន​ចំនួន១៣០ទីតាំង (រោងចក្រ​ស្បែកជើង និង​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់) ។ ដោយឡែក​សម្រាប់​សិប្បកម្ម​ខ្នាត​មធ្យម និង​ក្រោម​មធ្យម​នៅតាម​មូលដ្ឋាន​ជា​លក្ខណៈ​គ្រួសារផ្សេងៗ មាន​រហូតដល់​ប្រមាណ៤៦០០មូលដ្ឋាន ដែល​អាច​អនុគ្រោះ និង​ផ្តល់​ការងារ​ជូន​ប្រជា​កម្មករ​ក្របខណ្ឌ​បាន​ប្រមាណ៩១០០០នាក់ និង​ក្រៅ​ក្របខណ្ឌ​បាន​ប្រមាណ​ជិត៤០,០០០នាក់។

លោក​បាន​សម្ដែង​ការ​សាទរ​ផងដែរ​ថា ជាមួយនឹង​កំណើន​នៃ​ចំនួន​រោងចក្រ សហគ្រាស ក៏ដូចជា​សិប្បកម្ម​នានា ដែល​កំពុងមាន​សកម្ម​ភាព​នាពេល​ប​ច្ចុ ប្បន្ន​នេះ វា​ពិត​ជាមាន​សារសំខាន់​បំផុត ក្នុងការ​ចូលរួមចំណែក​លើកកម្ពស់​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ផ្តល់​ចំណូល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ និង​អ្នក​ចំណាកស្រុក​មកពី​តាម​បណ្តា​ខេត្តផ្សេងៗផងដែរ ដែល​យ៉ាង​ហោ​យ​ណាស់​សម្រាប់​កម្មករ​ក្របខណ្ឌ យ៉ាងហោចណាស់​អាច​ទទួល​បាន​ចំណូល​ប្រចាំខែ មិន​ក្រោម១៧០ដុល្លារ​នោះទេ ខណៈដែល​កម្មករ​ជំនាញ​មួយចំនួន ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​មួយចំនួន​ស្ថិតក្នុង​ក្រុង​ច្បារមន អាចមាន​លទ្ធភាព​ទទួល​បាន​ចំណូល​ចាប់ពី៦០០ទៅ៧០០ដុល្លារ​ក្នុង​មួយខែ។

ដោយឡែក​ចំពោះ​កម្មករ​ក្រៅ​ក្របខណ្ឌ​វិញ អាច​ទទួលបាន​ចំណូល​អាស្រ័យ​ទៅតាម​លទ្ធភាព និង​សកម្មភាព​ព្យាយាម​របស់ខ្លួន ដែល​បម្រើ​ការងារ​នៅតាម​បណ្តា​សិប្បកម្ម​នានា ហើយ​ក៏មាន​អ្នកខ្លះ អាច​រកចំណូលបាន​តា​មរយៈ​ការដោះដូរ​កម្លាំងកាយ​ដោយ​ការ​បេះ​ផ្លែស្វាយ និង​ធ្វើការ​នៅក្នុង​សិប្បកម្ម​ស្ករអំពៅ​ជាដើម។

ជាមួយគ្នានេះ លោក វ៉ី សំណាង ក៏បាន​បញ្ជាក់​ផងដែរ​ថា ក្នុងនាម​លោក​ជា​អជ្ញាធរ និង​ជា​អភិបាល​នៅក្នុង​ខេត្តកំពង់ស្ពឺ លោក​បានបង្ហាញ​ពី​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ចំពោះ​បណ្តា​អ្នកវិនិយោគ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដែលមាន​បំណង​មក​បណ្តាក់ទុន ដោយ​ដាក់​ទីតាំង​នៅក្នុង​ខេត្តកំពង់ស្ពឺ យ៉ាង​រីករាយ ជាមួយនឹង​ការយកចិត្តទុកដាក់ ក្នុងការ​ចូលរួមចំណែក​សម្រួល ផ្តល់​សេវាសាធារណៈ​ងាយស្រួល​ផងដែរ។

ខេត្តកំពង់ស្ពឺ​បច្ចុប្បន្ន​បាន​ត​ភ្ជាប់​គ្នា​ជាមួយ​រាជធានី​ភ្នំពេញ​រួចហើយ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ។

រាជរដ្ឋាភិបាល​បានរៀបចំ តំបន់​តាមផ្លូវ​ជាតិ​លេខ៤ពី​រាជធានី​ភ្នំពេញ ទៅកាន់​ខេត្ត​ព្រះសីហនុ ជា​តំបន់ឧស្សាហកម្ម​នៅ​ឆ្នាំ២០២៥ខាងមុខនេះ។

លោក​លាង​គង់ យិន ស្ថាបនិក​គេហទំព័រ Propertyarea.asia បាន​ថ្លែងថា ការរីកចម្រើន​តំបន់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ មិនមែនជា​រឿង​ចម្លែក​ទេ ព្រោះនេះ​ជា​ច្រកទ្វារ​ដ៏​សំខាន់ ក្នុង​ការតភ្ជាប់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​នៅ​ខេត្ត​ព្រះសីហនុ និង​កត្តា​មួយទៀត គឺ​ខេត្ត​នេះ​ជា​ខេត្ត​មាន​សណ្ឋាន​ដី​ល្អ មិន​ប្រឈមមុខ​នឹង​ការ​លិច​ទឹក និង​មាន​កំលាំង​ពលកម្ម​ច្រើន។

លោក​បន្តថា “ខេត្តកំពង់ស្ពឺ​ក៏​ជាទី​តាំង​មាន​អំណោយផល សំរាប់​រៀបចំ​តំបន់​សេដ្ឋកិច្ច​ពិសេស តំបន់ឧស្សាហកម្ម ព្រោះ​គោលនយោបាយ​នាពេល​អនាគត​របស់រ​ដ្ឋា​ភិ​បាល នឹង​ជម្រុញ​ឲ្យ​រោងចក្រ សហគ្រាស​នានា​ចាក​ចេញពី​រាជធានី​ទៅកាន់​បណ្តា​ខេត្ត​នានា ហើយ​ខេត្ត​ទទួល​ឥ​ទ្ឋិ​ពល​មុនគេ​គឺ​ខេត្តកំពង់ស្ពឺ​នេះហើយ។

លោក​បន្តថា ខេត្តកំពង់ស្ពឺ​ក៏​ស្ថិតនៅ​ជិត​រាជធានី​ភ្នំពេញ ដូច្នេះ​វា​ងាយ​នឹង​ទទួល​ឥ​ទ្ឋិ​ពល​នៃ​ការរីកចម្រើន​សេដ្ឋកិច្ច សង្គម​ពី​រាជធានី​របស់​ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here