ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ មន្ត្រជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាអះអាងថា ច្បាប់ប្រកួតប្រជែងកម្ពុជានឹងជួយឲ្យទំនិញកាន់តែមានគុណភាព និងមានតម្លៃសមរម្យនៅលើទីផ្សារ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវតឹករ៉េត កំរ៉ងបានមានប្រសាសន៍បែបនេះ ក្នុងពិធីបើកកិច្ចប្រជុំនាព្រឹកម្សិលម៉ិញថា ច្បាប់ប្រកួតប្រជែងបាននិងកំពុងស្ថិតក្នុងការរៀបចំ និងក៏មានការចូលរួមពីពាណិជ្ជករ អាជីវករទាំងធំ និងតូច ពិសេសសហគ្រាសធុនតូច និងមធ្យម(SME)ផងដែរ។ បច្ចុប្បន្នច្បាប់នេះបាននិងកំពុងត្រួតពិតនិត្យចុងក្រោយ ដោយថ្នាក់ដឹកនាំក្រសួង ហើយរំពឹងថានឹងបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្ត្រីនាចុងឆ្នាំនេះ។
-->
លោក គឹម មាសសុខសីហា អគ្គនាយរងនៃអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា ច្បាប់នេះក្រុមការងាររួមគ្នាពិចារណាយ៉ាងល្អិតល្អន់ជាលក្ខណៈអន្តរក្រសួង រវាងក្រសួងពាណិជ្ជកម្ម និងក្រសួងយុត្តិធម៌ ដើម្បីចារណាឲ្យស៊ីជម្រៅ ឲ្យសាកសមធ្វើយ៉ាងម៉េចឲ្យមានគុណភាព ទាំងការអនុវត្តន៍ក្នុង ស្រុកផង និងអន្តរជាតិផង។

នាយកប្រតិបត្តិនៃគណៈកម្មាធិការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលី លោកស្រី រ៉េនឌី គ្រូឆីបានបញ្ជាក់ថា ច្បាប់ និងគោលនយោបាយប្រកួតប្រជែងមិនត្រឹមតែជំរុញក្នុងការបង្កើតបរិយាកាសប្រកួតប្រជែង មិនសុច្ចរិតនានាពីក្រុមហ៊ុនធំៗ ដែលមានអំណាចនៅលើទីផ្សារ និងអាចបង្កើនការជឿទុកចិត្តពីវិនិយោគិនបរទេស ក្នុងការវិនិយោគដោយផ្ទាល់នៅកម្ពុជា តាមរយៈការបង្កើតឲ្យមានទីលាន ប្រកួតប្រជែងដោយស្មើភាពរវាងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរទេស៕