ដោយ គង់ សូរិយា
ភ្នំពេញ៖ តាមរយៈជំនួប ដើម្បីលើកឡើងពីកង្វល់ និងដោះស្រាយបញ្ហាប្រ ឈមរវារវិស័យរដ្ឋ និងឯកជន ទីបំផុតរដ្ឋាភិបាលនិងវិស័យឯកជនបានឯកភាពគ្នា និងដោះស្រាយបញ្ហារួមគ្នាបានចំនួន៧ចំណុច។
ដោយ គង់ សូរិយា
ភ្នំពេញ៖ តាមរយៈជំនួប ដើម្បីលើកឡើងពីកង្វល់ និងដោះស្រាយបញ្ហាប្រ ឈមរវារវិស័យរដ្ឋ និងឯកជន ទីបំផុតរដ្ឋាភិបាលនិងវិស័យឯកជនបានឯកភាពគ្នា និងដោះស្រាយបញ្ហារួមគ្នាបានចំនួន៧ចំណុច។
កិច្ចប្រជុំដែលមានការចូលរួមពីទេសរដ្ឋមន្រ្តីអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Bretton G. Scaironi សហប្រធានក្រុម “ឃ” ផ្នែកឯកជនកាលពីម្សិលម៉ិញ បានរកឃើញដំណោះស្រាយចំនួន៧ចំណុច និងបានពិភាក្សា ដើម្បីរកដំណោះស្រាយ រួមមាន វិវាទសារពើពន្ធ សេចក្តីព្រាងច្បាប់ស្តីពីបរធនបាលកិច្ចហិរញ្ញវត្ថុ ឧស្សាហកម្មថ្នាំជក់ ប័ណ្ណការងារសម្រាប់នាយកក្រុមហ៊ុនM&A ការប្រកាសជូនដំណឹងស្តីពី ការបើកសហគ្រាសសម្រាប់ក្រុមហ៊ុនមេ និងភាពជានាយកក្រុមហ៊ុន នៅក្នុងពហុក្រុមហ៊ុន អាករបំភ្លឺសាធារណៈ លើការលក់ស្រាបៀរ ដោយអ្នកចែកចាយ និងឧស្សាហកម្មរថយន្តជាដើម។
លោកទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រីបានថ្លែងថា “ការខិតខំប្រឹងប្រែងដោះស្រាយបញ្ហានៅក្នុងវិស័យឯកជន ជាការរួមចំណែកបង្កើតនូវបរិយាកាសកាន់តែល្អប្រសើរឡើង ចំពោះការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា”។ លោកបានបន្តថា “បច្ចុប្បន្នរាជរដ្ឋាភិបាល មានឆន្ទៈយ៉ាងមុះមុតឥតរាថយ ក្នុងការកែលម្អបរិស្ថានវិនិយោគ និងធុរកិច្ច ជាពិសេសការបន្តរៀបចំប្រព័ន្ធច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងឡាយ ដើម្បីទ្រទ្រង់ដល់ធុរកិច្ច និងពង្រឹងការប្រកួតប្រជែងស្មើភាព និងយុត្តិធម៌ ដើម្បីលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ”។
លោកបន្តថា រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយបញ្ហា និងការបារម្ភរបស់វិស័យឯកជន និងបានអំពាវនាវដល់ផ្នែកឯកជន ចូលរួម ក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន និងអំពាវនាវ ដល់ផ្នែកឯកជនឱ្យពង្រឹងការងាររួមគ្នា សម្របសម្រួលបង្កើតបានជាសំឡេងតែមួយ សម្រាប់ធ្វើការពិភាក្សាជាមួយរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយនូវការលើកឡើងបញ្ហាជាន់គ្នា ការបង់ពន្ធលើពេលវេលា និងបាត់បង់ប្រសិទ្ធភាពការងារ និងការបន្តកិច្ចខិតខំប្រឹងប្រែងដោះស្រាយ នូវក្តីកង្វល់របស់វិស័យឯកជននេះបន្តទៅមុខទៀត៕