ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ ក្រុមហ៊ុន Oakwood Asia Pacific Limited គឺជាក្រុមហ៊ុនលំនៅដ្ឋានសាជីវកម្មពិភពលោកមួយ ដែលគ្រោងនឹងពង្រីកសាខាអចលនទ្រព្យរបស់ខ្លួនឱ្យបានចំនួន ២០ បន្ថែមទៀត ក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត។

ដោយ ៖ ហ្សូលី
ភ្នំពេញ ៖ ក្រុមហ៊ុន Oakwood Asia Pacific Limited គឺជាក្រុមហ៊ុនលំនៅដ្ឋានសាជីវកម្មពិភពលោកមួយ ដែលគ្រោងនឹងពង្រីកសាខាអចលនទ្រព្យរបស់ខ្លួនឱ្យបានចំនួន ២០ បន្ថែមទៀត ក្នុងរយៈពេល ២ឆ្នាំខាងមុខទៀត។

ក្រុមហ៊ុន Oakwood បានធ្វើផែនការរៀបចំជាបន្ទាន់នូវការពង្រីកសាខារបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ២០ បន្ថែមទៀត ក្នុងគោលបំណងពង្រីកមុខមាត់ និងកេរ្តិ៍ឈ្មោះក្រុមហ៊ុនឱ្យកាន់តែទូលំទូលាយ និងល្បីល្បាញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនមួយនេះកាលពីសប្តាហ៍មុន។
នៅក្នុងសេចក្ដីប្រកាសដដែលបានបង្ហាញពីគោលបំណងនៃការពង្រីកមុខជំនួញនេះ គឺដើម្បីផ្តល់សេវាកម្មបដិសណ្ឋាកិច្ច និងផ្តោតសំខាន់ទៅលើការគ្រប់គ្រងវិស័យនេះផងដែរ។ គម្រោងនេះបានបង្កើតឡើងដោយមានកិច្ចសហការជាដៃគូយុទ្ធសាស្ត្ររវាងក្រុមហ៊ុន Oakwood ជាមួយនឹងក្រុមហ៊ុនផ្តល់សេវាកម្មអន្តរជាតិ Dwellworks ក្នុងការពង្រឹងនូវកេរ្តិ៍ឈ្មោះ និងបម្រើការស្នាក់នៅរបស់ភ្ញៀវទូទាំងសកលលោក។
នាយកប្រតិបត្តិ Oakwood និងនាយកគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោក Dean Schreiber បានមានប្រសាសន៍ថា ភាពជាដៃគូស្របនឹងទិសដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនទាំង២ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Oakwood ផ្តោតលើការអភិវឌ្ឍ និងកំណើនផលប័ត្របដិសណ្ឋារកិច្ចរបស់ខ្លួន ចំណែកឯ Dwellworks មានតួនាទីពង្រីកយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងវិស័យលំនៅដ្ឋាន។
លោកបានមានប្រសាសន៍ថា “ Dwellworks គឺជាក្រុមហ៊ុនដ៏ឆ្នើមម្នាក់សម្រាប់បម្រើវិស័យឧស្សាហកម្មលំនៅដ្ឋានសាជីវកម្ម និងជាដៃគូយូរអង្វែងរបស់ក្រុមហ៊ុនយើង” ។
លោកបញ្ជាក់ថា “ពួកគេមានបទពិសោធន៍ស៊ីជម្រៅ និងស្គាល់ច្បាស់ពីដំណើរការអាជីវកម្មរបស់យើង ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្តល់សេវាកម្មពិសេសដល់អតិថិជន និងភ្ញៀវ។ ដំណាក់កាលថ្មីដ៏សំខាន់នេះ នៅក្នុងការវិវឌ្ឍរបស់ Oakwood នឹងអនុញ្ញាតឱ្យយីហោនេះផ្តោតលើការពង្រឹងសេវាកម្មរបស់ខ្លួនលើវិស័យអចលនទ្រព្យ និងផ្លាស់ប្តូរទៅជាក្រុមហ៊ុនគ្រប់គ្រងបដិសណ្ឋារកិច្ច ដើម្បីតម្រូវតាមកំណើនតម្រូវការប្រកបដោយចីរភាព និងជោគជ័យក្នុងអាជីវកម្ម” ។
Oakwood មានផលិតផលសេវាកម្មចំនួន ៦ ដែលស្ថិតនៅក្រោមយីហោក្រុមហ៊ុម Oakwood ដែលក្នុងនោះរួមមានដូចជា Oakwood Premier, Oakwood Apartments, Oakwood Residence, Oakwood Suites, Oakwood ស្ទូឌីយោ និង Oakwood WaterWalk៕