ក្រុមហ៊ុនឆ្នោតថ្មីមួយបើកដំណើរការនៅកម្ពុជា

0

ដោយ ៖ ដែន ចែងចាំង

ភ្នំពេញ ៖ ក្រុមហ៊ុនឆ្នោតថ្មីមួយ ឈ្មោះឆ្នោតសេដ្ឋីបានបើកដំណើរការជាផ្លូវការនៅកម្ពុជា បន្ទាប់ពីទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជា។

អគ្គនាយកក្រុមហ៊ុនឆ្នោតសេដ្ឋីលោក Jonnie Wongបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធក្រុមហ៊ុន​របស់ខ្លួននាព្រឹកថ្ងៃទី២៤ មិនានេះថា ក្រុមហ៊ុនឆ្នោតសេដ្ឋី មានគោលដៅបង្កើតភាពសប្បាយក្នុង​ជីវភាព​ប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជារួមចំណែកលើកកំពស់សេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ដោយក្រុមហ៊ុនមានគោលគំនិតមួយគឺយកអតិថិជនជាធំ គ្រប់គ្រងប្រកបដោយភាព ស្មោះត្រង់ និង​ប្រកាន់ខ្ជាប់នូវគោលការណ៍សុច្ចរឹត យុត្តិធ៌ម និងធានាថាមានការផ្តល់ជូនរង្វាន់ពិតៗ ទៅដល់អតិថិជន​ដែល​ឈ្នះឆ្នោតសេដ្ឋី។ លោកបន្តថា ក្រុមហ៊ុនឆ្នោតនេះ នឹងធ្វើខ្លួនជាក្រុមហ៊ុនឆ្នោតមួយ ដែលផ្តល់​សេវាកម្ម​ឲ្យបានល្អដល់អតិថិជន ដើម្បីទទួលបានការស្រលាញ់ចូលចិត្ត និងគាំទ្រដ៏ច្រើនលើស​លប់​ពីអតិថិជននៅកម្ពុជា។លោកបន្តថា ក្រុមហ៊ុនមានសេវាកម្មទិញ និងប្តូររង្វាន់តាមរយៈអនឡាញ ដែល​អាចទិញតាមរយៈទូរស័ព្ទដៃផ្ទាល់ និងតាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុនសេដ្ឋី ជាច្រើនកន្លែងនៅក្នុង​ប្រទេស​កម្ពុជា។
ជំហ៊ានដំបូងក្រុមហ៊ុនឆ្នោតសេដ្ឋីបានសហការជាមួយ ក្រុមហ៊ុន E money ដែលអាចឲ្យ​អតិថិជន​បញ្ចូលទឹកប្រាក់ ក៏ដូចជាប្តូរយករង្វាន់ជាសាច់ប្រាក់ផ្ទាល់តាមរយៈក្រុមហ៊ុនE Moneyផងដែរ មុនពង្រីកទៅកាន់ក្រុមហ៊ុនដែលផ្តល់សេវាកម្មផ្ញើរប្រាក់ដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here