KRISENERGY ចាប់ផ្តើម​ប្រកាស​រុករក​ប្រេង​នៅ​ប្លុក​ថ្មី​មួយ

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ក្រុមហ៊ុន KRISENERGY Co, Ltd បានប្រកាស​ចាប់ផ្តើម​រុករក​រ៉ែ​ប្រេងកាត​ថ្មី​មូ​យ ស្ថិតក្នុង​តំបន់​មួយ​ដែល​គេ​ឲ្យ​ឈ្មោះថា ប្លុក​អប្សរា ខណៈ​ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​សកម្មភាព​ទាញយក​ប្រេងកាត​នៅ​តំបន់​ប្លុក A ដែល​អាច​នឹង​ទាញយក​ប្រេង​នៅ​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ ២០២០ខាងមុខនេះ។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន គ្រី​ស​អេ​នើ​ជី និង​ជា​ប្រធាន​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី ប្រចាំ​ប្រទេស​កម្ពុ​លោក Kelvin Tang ជា​បានអោយដឹង​នា​ព្រឹក​ថ្ងៃទី២៦ តុលា​នេះ​ថា ថា​សេចក្តីសម្រេចចិត្ត​វិនិយោគ ចុងក្រោយ​គឺជា​ការបោះ ជំហាន​មួយទៀត   ក្នុង​ការដើរ ទៅមុខ សម្រាប់ ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា​ទៅតាម ពេល វេលា​ដែល​បានកំណត់​ទុក ក្រោយពី​មានការ​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ កិច្ចព្រមព្រៀង​ប្រេងកាត ដែល បានធ្វើ​ឡើង​កាលពី​ចុងខែ​សីហា កន្លងទៅនេះ។

លោក​បន្តថា ក្រុមការងារ​បច្ចេកទេស និង​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន កំពុង​រៀបចំ​ការដាក់​ដេញថ្លៃ​ចាំបាច់ សម្រាប់​ការផ្គត់ផ្គង់​ឧបករណ៍ បរិក្ខារ និង​សេវាកម្មផ្សេងៗ ។ ទន្ទឹមគ្នា​នេះដែរ ការពិភាក្សា​ជាមួយ​ភាគី​ដែលមាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​ក្នុង​គម្រោង ថ្មី​នេះ​ក៏​កំពុង​ប្រព្រឹត្តិ​ទៅ ដើម្បី​ធ្វើយ៉ាងណា​កាត់បន្ថយ​ហានិភ័យ​លើ​ផ្នែក​ប្រតិបត្តិការ​និង​និង​ការប្រើប្រាស់​ទុន​របស់​ក្រុមហ៊ុន។

ប​ច្ចុ​ប្ប​ន្ប​ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី គឺ ជា​ប្រតិ​ប​តិ្ត​ករ​ក្នុង​ប្លុក​ A កម្ពុជា ដែល​កាន់កាប់​ភាគហ៊ុន៩៥% តំណាង​ឲ្យ​រាជ​រដ្ឋា       ភិ​បាល​កម្ពុជា ហើយ​អគ្គនាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាន់កាប់​ភាគហ៊ុន​ចំនួន៥% ។

តំបន់​កិច្ចសន្យា​ប្លុក A កម្ពុជា មាន​ទំហំ៣,០៨៣គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​អាង​សមុទ្រ​កម្ពុជា​ក្នុង​តំបន់​ឈូង​សមុទ្រ ថៃ ដែលមាន​ជម្រៅ​ទឹក​ចន្លោះ​ពី៥០ ម៉ែត្រ​ទៅ៨០ម៉ែត្រ ។ជា​មួ​គ្នា​នេះ​ដំណាក់កាល​1A នៃ​ការអភិវឌ្ឍ​អណ្តូង​ប្រេងកាត​អប្សរា ដែល​ស្ថិតនៅក្នុង​ប្លុក​A កម្ពុជា ក្នុង​ឈូង​សមុទ្រ​ថៃ​គ្រោង​នឹង​បង្កើត ផ្លាត​ហ្វ​ម​ក្បាល​អណ្តូង​ផលិតកម្ម​ដែល​បញ្ជា​ពី​ចម្ងាយ​មួយ ទ្រទ្រង់​ដល់​អណ្តូង​បូម​ប្រេង​ចំនួន២៤ ដែល​បញ្ជូន​សន្ទនីយ៍ (fluid) ដែល​បូម​បាន​ក្នុង​បរិមាណ៣ម៉ឺន​បា​រែ​ល​ក្នុង​មួយថ្ងៃ ទៅកាន់​នាវា​ផលិតកម្ម​មួយ ដែលមាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ប្រេង ដោយ​ញែក​យក​ឧស្ម័ន​ប្រេង និង​ទឹក​ចេញពី​គ្នា ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍ​នៃ​ក្រុមហ៊ុន Emerging Market Consulting បាន​ថ្លែងថា ការទទួលបាន​ផល​ប្រេង​ជា​រឿង​អបអរសាទរ​មួយ សម្រាប់​កម្ពុជា ដែល​ផ្តល់​ឲ្យ​រដ្ឋាភិបាល​មាន​ល​ទ្ឋ​ភាព​ក្នុង​ការចំណាយ​លើ​ការវិនិយោគ​ប្រទេស ប៉ុន្តែ​កម្ពុជា​មិនទាន់មាន​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ ដើម្បី​គ្រប់គ្រង​ធនធាន​រ៉ែ​ឲ្យ​មាន​ប្រ​សិទ្ឋិ​ភាព​នៅឡើយ ហេតុនេះ​ការរៀបចំ​ច្បាប់​ឲ្យ​បាន​គ្រប់គ្រាន់ ពិត​ជាមាន​សារៈសំខាន់​ណាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដថា​ការគ្រប់គ្រង​ចំណូល​បាន​ពី​ធនធាន​រ៉ែ​មាន​ប្រ​សិទ្ឋិ​ភាព និង​តម្លាភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here