ដោយ ប៊ី
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ផលប៉ះពាល់ពីជំងឺនេះ មិនបានធ្វើឱ្យវិស័យអាផាតម៉ិនជួល នៅទីក្រុងភ្នំពេញមានប្រែប្រួលខ្លាំងនោះទេ ហើយតម្លៃជួលអាផាតម៉ិនក៏មិនមានការប្រែប្រួលខ្លាំងនោះទេ។

ដោយ ប៊ី
ភ្នំពេញៈ អ្នកជំនាញអចលនទ្រព្យបានអះអាងថា ផលប៉ះពាល់ពីជំងឺនេះ មិនបានធ្វើឱ្យវិស័យអាផាតម៉ិនជួល នៅទីក្រុងភ្នំពេញមានប្រែប្រួលខ្លាំងនោះទេ ហើយតម្លៃជួលអាផាតម៉ិនក៏មិនមានការប្រែប្រួលខ្លាំងនោះទេ។

លោកច្រឹក សុនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia កាលពីពេលថ្មីៗនេះថា ទីផ្សារអាផាតម៉ិនជួលមិនបង្ហាញសញ្ញាពីការរងផលប៉ះពាល់ខ្លាំងនោះទេ ព្រោះការជួលអាផាតម៉ិនទាមទារត្រូវមានកុងត្រាច្បាស់លាស់រវាងអ្នកជួល និងម្ចាស់អាផាតម៉ិន។
លោកបានបន្តថា “កិច្ចការជួលនេះ មានកុងត្រារយៈពេលមធ្យម និងវែង ដែលវាមិនផលប៉ះពាល់ខ្លាំងនោះទេ។ វាមិនមែនជាឧបសគ្គធំ ឬក្លាយជាបញ្ហាធំសម្រាប់ការជួលអាផាតមិននោះទេ អំឡុងពេល COVID-19 ហើយម្ចាស់អាផាតម៉ិន នៅតែទទួលបានចំណូលបានពីការជួលនេះដែរ” ។
លោកបានលើកឡើងថា សម្រាប់តម្លៃជួលវិញ មិនមានការប្រែប្រួលខ្លាំងនោះទេ ព្រោះជំងឺរាតត្បាតនេះជាបញ្ហារយៈពេលខ្លី និងមិនមានផលប៉ះពាល់ខ្លាំងពេកទេ។
ចំនួនអាផាតម៉ិនសរុបកើនឡើងដល់ចំនួន២៣៤អាគារ ស្មើនឹង២,៧២៥ យូនីតក្នុងត្រីមាសទី៤ ឆ្នាំ២០១៩ កើនឡើង២៨ភាគរយ បើធៀបនឹងនៅត្រីមាសទី៤ឆ្នាំ ២០១៨ ខណៈអគារអាផាតម៉ិនថ្មីចំនួន៣ បានបញ្ចប់ការសាងសង់នៅឆមាសទី២ នៃឆ្នាំ ២០១៩ រួមមាន អាគារអាផាតមិន Grade A ចំនួន ១ អាគារ និង Grade B ចំនួន២ អាគារ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia ។
ការបែងចែកថ្លៃជួលមានលក្ខណៈទូលំទូលាយណាស់ ដោយអចលនទ្រព្យ Grade A ខ្លះតម្លៃជួលរហូតដល់ ១១,០០០ដុល្លារក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍ខាងលើ។
តំបន់បឹងកេងកង១ ដែលជាសង្កាត់ពេញនិយមជាងគេនៅក្រុងភ្នំពេញ បានបង្កើនចំណែកនៃការផ្គត់ផ្គង់របស់ខ្លួន ក្នុងរយៈពេលពាក់កណ្តាលឆ្នាំមុន កើនឡើងដល់៤២% បើប្រៀបធៀបទៅនឹង ៣៨% នៅក្នុងឆមាសទីមួយ។
ជាលទ្ធផលនៃការបន្តការផ្គត់ផ្គង់របស់បឹងកេងកង១ បានបន្តការគ្របដណ្តប់ក្នុងការផ្គត់ផ្គង់ ហើយចំណែកផ្សេងទៀត នៃការផ្គត់ផ្គង់ក្នុងខណ្ឌផ្សេងទៀត មានកំរិតមធ្យមក្នុងរយៈពេលឆមាសទី២ ។
នៅឆ្នាំ២០២០ ខណ្ឌដូនពេញ និងទួលគោកបានត្រៀមខ្លួន ទទួលចំណែកផ្គត់ផ្គង់កាន់តែច្រើន ជាពិសេសប្រតិបត្តិករអន្តរជាតិពេញចិត្តនឹងទីតាំង ដែលនៅជិតនឹងតំបន់ពាណិជ្ជកម្ម៕