ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ស្របពេលវិស័យសំណង់ និងអចលនវត្ថុរីកចម្រើនឥតឈប់ឈរនៅកម្ពុជា វត្តមានអាគារខ្ពស់នៅទីក្រុងភ្នំពេញ បានលូតឡើងជារៀងរាល់ថ្ងៃ ដោយរហូតមកដល់ពេលនេះ ចំនួនអាគារខ្ពស់ៗនៅរាជធានីបានកើតជិត ១០០០អាគារហើយ។
ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ស្របពេលវិស័យសំណង់ និងអចលនវត្ថុរីកចម្រើនឥតឈប់ឈរនៅកម្ពុជា វត្តមានអាគារខ្ពស់នៅទីក្រុងភ្នំពេញ បានលូតឡើងជារៀងរាល់ថ្ងៃ ដោយរហូតមកដល់ពេលនេះ ចំនួនអាគារខ្ពស់ៗនៅរាជធានីបានកើតជិត ១០០០អាគារហើយ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងនាព្រឹកថ្ងៃទី២៦ មិនានេះថា គិតត្រឹមរយៈពេល ១៧ឆ្នាំចុងក្រោយ ចាប់ពីឆ្នាំ២០០០មកដល់ឆ្នាំ ២០១៧ វត្តមានអាគារខ្ពស់ៗប្រណីតនៅកម្ពុជា មានចំនួនរហូតដល់៩៧៩អាគារបានសាងសង់ឡើង។ អគារខ្ពស់ៗប្រណីតទាំងនេះ រួមមាន អាគារដែលមានកំពស់ចាប់ពី៥ជាន់រហូតដល់៤០ជាន់ឡើងទៅ។
ក្នុងចំណោមអាគារទាំងនោះ អាគារដែលមានកំពស់ចាប់ពី៥ជាន់ដល់៩ជាន់ មានចំនួន៥៧៩អាគារ ហើយអាគារដែលមានកម្ពស់១០ជាន់ដល់១៩ជាន់មានចំនួន២៩០អាគារ។ រីឯអាគារដែលមានកំពស់ចាប់ពី២០ជាន់ ដល់២៩ជាន់មានចំនួន៧០អាគារ ហើយអាគារដែលមានកំពស់ចាប់ពី៣០ ជាន់ដល់៣៩ជាន់មានចំនួន២៩អាគារ ជាពិសេសអាគារដែលមានកំពស់ ចាប់ពី៤០ជាន់ឡើងវិញមានចំនួន១១អាគារ។
វិស័យសំណង់ស្ថិតក្នុងចំណោមវិស័យទាំង៤ ដែលទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា ដោយវិស័យទាំងនេះ មានដូចជា វិស័យកសិកម្ម វាយណភ័ណ្ឌ ទេសចរណ៍ និងសំណង់។
លោកឆាន់ សូរ្យផលអគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដីនគរូបនិយកម្ម និងសំណង់បានថ្លែងឲ្យដឹងនូវរបាយការណ៍នេះក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសៀវភៅសុវត្ថិភាព ក្នុងការដ្ឋានសំណង់ នាព្រឹកថ្ងៃទី ២៦ ខែមីនាឆ្នាំ២០១៨នេះ៕