ដោយ ហ្សូលី
ភ្នំពេញៈ តើលោក អ្នកចំណេញចំណាយលុយតិច តែចំណេញច្រើនមកវិញទេ? អ្នកជំនាញអចលនទ្រព្យបានបញ្ជាក់ ជាច្រើនដងមកហើយថា ការវិនិយោគលើវិស័យអចលនទ្រព្យ គឺជាការវិនិយោគដែលមានសុវត្ថិភាពបំផុតក្នុងពេលបច្ចុប្បន្ន ព្រោះលោកអ្នកអាចទិញអចលនវត្ថុបានក្នុងតម្លៃទាប ហើយនាពេលអនាគតអាចទទួលបានផលចំណេញវិញលើសពីការរំពឹងទុក។
ដូច្នេះឱកាសនេះបានមកដល់ហើយ ដែលលោកអ្នកគួរតែចាប់ឱ្យបានមុនគេជាមួយកម្មវិធី Black Friday Property Sale ដែលលោកអ្នកអាចចំណាយថវិកាតិចនិងទទួលបានផលចំណេញច្រើន ជាពិសេសទិញបានពីគម្រោងល្អៗដូចជា The Skyline, Urban Village, The Parkway, តារាសាគរ រំដួលស៊ីធី បុរីវីអាយភី និងគម្រោងជាច្រើនទៀត។ គម្រោងដែលមានការដាក់លក់នៅក្នុងកម្មវិធីសុទ្ធសឹងជាគម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្បីៗ និងមានការទទួលស្គាល់ច្បាស់លាស់ពីអាជ្ញាធរកម្ពុជា។
-->
ដើម្បីបញ្ចៀសនិងការពារ ព្រមទាំងរួមគ្នាទប់ស្កាត់ជំងឺ Covid-19 អ្នករៀបចំកម្មវិធីបានរៀបចំឱ្យកម្មវិធី មានការបញ្ជាទិញតាមប្រព័ន្ធអនឡាញ ដែលមានភាពងាយស្រួល និងទំនុកចិត្ត។ លក្ខខណ្ឌនៃការបញ្ជាទិញមានភាពងាយស្រួល មិនស្មុគស្មាញ លោកអ្នកគ្រាន់តែធ្វើការចុះឈ្មោះ និងបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន តាមរយៈតំណភ្ជាប់នេះ https://propertysale.realestate.com.kh/property-area តែប៉ុណ្ណោះ។
នៅពេលដល់ថ្ងៃព្រឹត្តការណ៍គឺថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៤ រសៀ លដល់ ម៉ោង៨យប់ នោះលោកអ្នកនឹងទទួលបានការសម្របសម្រួល ការទិញពីក្រុមការងារ។ របៀបនៃការទិញអចលនទ្រព្យក្នុងកម្មវិធី Black Friday Property Sale ងាយស្រួលមែនទែន បើសិនជាលោកអ្នករកឃើញប្រភេទអចលនវត្ថុ ដែលពេញចិត្តបន្ទាប់មកត្រូវតែធ្វើការកក់ប្រាក់ ៥០០ដុល្លារជាមុនសិន។ សូមកុំបារម្ភព្រោះអ្នកមានរយៈពេល ១៤ថ្ងៃ ក្នុងការសម្រេចចិត្តជ្រើសរើស និងពិភាក្សាជាមួយក្រុមគ្រួសារបាន។
លើសពីនេះ មានពេលវេលាសមស្រប ក្នុងការសាកសួរព័ត៌មានលម្អិតអំពីអចលនទ្រព្យជាក់លាក់នោះជាមួយក្រុមហ៊ុនអភិវឌ្ឍ ដើម្បីជួបពិភាក្សានិងចុះកុងត្រាព្រមព្រៀងទិញ។
កាន់តែពិសេស អ្នកក៏មានសិទ្ធដកប្រាក់កក់៥០០ដុល្លារ នោះមកវិញផងដែរ ប្រសិ នបើអ្នកមិនពេញចិត្តឬសម្រេចចិត្តថាមិនចង់ទិញវិញ៕