ដោយ ប៊ី
បាងកកៈ លោក Vichai Viratkapan អធិការធនាគារ និងជាប្រធានមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ប្រទេសថៃ (REIC) បានឱ្យដឹងថា វិបត្តិ Covid-19 បានជះឥទ្ធិពលដល់ទីផ្សារលំនៅដ្ឋាន របស់ប្រទេសថៃនៅក្នុងត្រីមាសទី១នៃឆ្នាំនេះ មិនត្រឹមតែនៅក្នុងការវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការលក់លំនៅដ្ឋានផងដែរ។

-->
ទោះយ៉ាងណាលោកមានប្រសាសន៍ថា ការធ្លាក់ចុះនៃតម្រូវការ និងការផ្គត់ផ្គង់បានធ្វើឱ្យមានតុល្យភាពទីផ្សារ ដោយកាត់បន្ថយហានិភ័យនៃបញ្ហាពីការផ្គត់ផ្គង់លើស។
នៅក្នុងត្រីមាសទី១ អាគារកម្មសិទ្ធិ៨៩.០២៤យូនីត ត្រូវបានផ្ទេរទូទាំងប្រទេស ដែលធ្លាក់ចុះ១៦,៧ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី៤កាលពីឆ្នាំមុន ប៉ុន្តែកើនឡើង២,៥ ភាគរយ បើធៀបនឹងឆ្នាំមុន ដែលមានតម្លៃសរុប២១០ពាន់លានបាត (៦,៦ ពាន់លានដុល្លារ) ។
ការផ្ទេរកម្មសិទ្ធិផ្ទះនៅតំបន់ទីក្រុងបាងកក ក្នុងត្រីមាសទី១ មានចំនួន៤៥.៦៧៨ យូនីត ធ្លាក់ចុះ ១៨.៣ភាគរយ បើធៀបនឹងត្រីមាសទី៤ និង៤,៤ភាគរយ ធៀបនឹងឆ្នាំមុន។ តម្លៃនៃការផ្ទេរកម្មសិទ្ធិផ្ទះមានចំនួន១២៩.៤០៦ ពាន់លានបាត ធ្លាក់ចុះ ២៤,៤ ភាគរយ ធៀនឹងត្រីមាសទី៤ និង២,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃផ្ទេរកម្មសិទ្ធិលំនៅឋានក្នុងត្រីមាសទី១ មានចំនួនសរុប៤៣.៣៤៦យូនីត ធ្លាក់ចុះ១៤,៩ ភាគរយពីមួយត្រីមាសទៅមួយត្រីមាស ប៉ុន្តែកើនឡើង១០,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ តម្លៃនៃការផ្ទេរភាពជាម្ចាស់មានចំនួន៨០,៨៨៨ ពាន់លានបាតធ្លាក់ចុះ ១៣,៥ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស ប៉ុន្តែកើនឡើង២៥,០ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
REIC រំពឹងថា នឹងមានការផ្ទេរកម្មសិទ្ធិ៣១១.៧១៩ យូនីតនៅទូទាំងប្រទេសនៅឆ្នាំនេះគឺធ្លាក់ចុះ១៦,៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ តម្លៃសរុបនៃការផ្ទេរកម្មសិទ្ធិនឹងមានចំនួន៧៤៦.២០៦ ពាន់លានបាតធ្លាក់ចុះ១៤,៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ៕