ដោយ ៖ ប៊ី
គូឡាឡាំពួរ ៖ អគារខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ Exchange 106 ដែលទើបបានបញ្ចប់ការសាងសង់កាលពីពេលកន្លងទៅថ្មីៗនេះស្ថិតនៅក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅត្រឹមអំឡុងខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
អាគារដែលមានកម្ពស់ ១០៦ ជាន់ ស្មើនឹង ៤៩២ ម៉ែត្រ បានក្លាយជាអាគារខ្ពស់ជាងគេជាផ្លូវការនៅទំបន់អាស៊ីអាគ្នេយ៍ និងជាអាគារដែលខ្ពស់ជាងគេទី៦ នៅលើពិភពលោក ដែលទីតាំងនៅតំបន់ Tun Razak Exchange ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
-->
សេចក្តីប្រកាសព័ត៌មានរបស់អ្នកគ្រប់គ្រងគម្រោងដែលមានមូលដ្ឋាននៅឥណ្ឌូណេស៊ី Mulia Group បានឱ្យដឹងថា គម្រោងនៃការអភិវឌ្ឍន៍អាគារមួយនេះមានទំហំ ២,៦ លានម៉ែត្រក្រឡា ដោយ Mulia Group ទទួលបានការកាន់កាប់ ២០ ភាគរយ ហើយសង្ឃឹមថានឹងអាចទទួលបានការកាន់កាប់រហូតដល់ ៥០ ភាគរយនៅចុងឆ្នាំ ២០២០ ។

គូឡាឡាំពួរ គឺជារាជធានីនៃសហព័ន្ធ និងជាទីក្រុងដែលមានចំនួនប្រជាជនច្រើនបំផុតក្នុងប្រទេសម៉ាឡេស៊ី។ ទីក្រុងមួយនេះមានផ្ទៃក្រឡាសរុប ២៤៣ គីឡូម៉ែត្រការ៉េ (៩៤ ម៉ាយ ក.) និងមានប្រជាជនប្រហែល ៧,៩ លាននាក់នៅឆ្នាំ២០២០ ៕