ដំណើរសាងសង់គម្រោងអចលនទ្រព្យធំៗជាច្រើននៅទីក្រុងភ្នំពេញកំពុងស្ថិត ក្នុងភាពស្រពេចស្រពិល

0

ដោយ ប៊ី

ភ្នំពេញៈ ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ដោយវិបត្តិCovid-19 មិនថាតិច ឬច្រើននោះទេវិស័យអចលនទ្រព្យ ដែលជាកាតាលីករជំរុញកម្ពុជាក៏បាននិងកំពុងរងប៉ះពាល់ផងដែរ។


គម្រោងអគារខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកប់ពពកមួយចំនួន នៅក្នុងទីក្រុងភ្នំពេញ កំពុងមានភាពជាប់គាំងបណ្តើរៗហើយ នៅក្នុងអំឡុងពេលដែលកម្ពុជាបាន និងកំពុងប្រយុទ្ធប្រឆាំងទៅនឹង។ មិនត្រឹមតែសកម្មភាពនៃសាងសង់ ត្រូវជាប់គាំងនោះទេ សកម្មភាពពាណិជ្ជកម្មនានាហាក់មិនដំណើរ និងសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថយមកនៅត្រឹមជាង២ភាគរយ ដោយសារតែបង្កឡើងដោយសារជំងឺCovid-19

មតិជាច្រើនដែលបានលើកឡើង ពីអ្នកជំងឺក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាបានអះអាងថា សេដ្ឋកិច្ចសាកលបានធ្លាក់ចុះចូលទៅក្នុងវិបត្តិរួចទៅហើយ ដូច្នេះមិនថាប្រទេសធំ ឬតូចសុទ្ធតែទទួលបានរងប៉ះពាល់។ ការអភិវឌ្ឍអចលនទ្រព្យពឹងផ្អែកប្រភពធនធាន(ទុនវិនិយោគ)ពិតប្រកដ អំឡុងពេលនេះ ដើម្បីទទួលបានជោគជ័យនៅខាងមុខ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានប្រាប់គេហទំព័រ Propertyarea.asia កាលខែមុនថា ២០២០ថា ស្ថិតនៅក្នុងស្ថានភាពនៃវិបត្តិជំងឺសាកល Covid-19 ទោះបីជាទទួលរងនូវឥទ្ធិលអវិជ្ជមានខ្លះ នៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ប៉ុន្តែមានការព្យាករណ៍ថា បន្ទាប់ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលនេះ កម្ពុជានឹងអាចទទួលបានកំណើនវិនិយោគ ពីបណ្តាក្រុមហ៊ុនអន្តរជាតិជាដៃគូឡើងវិញ។

លោកបានមានប្រសាសន៍បន្តទៀតថា នៅត្រឹមរយៈពេល៣ឆ្នាំចុងក្រោយនេះ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា គឺមានការកើនឡើងខ្លាំងលើសពីការរំពឹងទុក ប៉ុន្តែដោយសារតែវិបត្តិនៃជំងឺសាកល ដែលកើមានចាប់តាំងពីខែមករា ឆ្នាំ២០២០ រហូតមកភាពអវិជ្ជមានបានចូលមកក្នុងវិស័យនេះ លោកអះអាងថា នៅឆ្នាំបន្ទាប់នេះ យើងមិនអាចកំណត់ថា នឹងមានកំណើនខ្ពស់ដូចនេះទៀតនោះទេ ដែលវាក៏អាស្រ័យទៅលើបរិបថ និងស្ថានភាពនៃស្ថិរភាពក្នុងសង្គមជាក់ស្ដែង ជាពិសេសឧបសគ្គនៃជំងឺ Covid-19 ប៉ុន្តែយើងននៅតែមានសុទិដ្ឋិនិយមថា នឹងមានសញ្ញាល្អ ខណៈដែលប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជាមានស្ថានការកាន់តែល្អ

តាមរយៈគណនីផ្ទាល់ខ្លួននៃបណ្តាញទំនាក់ទំនងសង្គម Facebook លោកឧកញ៉ា គីម ហ៊ាងអគ្គនាយកក្រុមហ៊ុនKeller Williams Cambodia បានមានប្រសាសន៍ឲ្យដឹងថា ក្នុងនាមជាម្ចាស់អាជីវកម្ម លោក អ្នកត្រូវធ្វើការអោយបានខ្លាំងជាង និងឆ្លាតជាងមុន ព្រោះក្រុមហ៊ុនធំនឹងរួមមកធម្យម ក្រុមហ៊ុនធម្យមនឹងរួមមកតូច ហើយក្រុមហ៊ុនតូចនឹងត្រូវក្ស័យទុន!


លោកបានបន្តថា ក្នុងនាមជាបុគ្គលិក លោក អ្នកត្រូវធ្វើការអោយបានច្រើនជាងមុន និងឆ្លាតជាងមុន ដើម្បីរក្សាការងាររបស់ខ្លួន ព្រោះក្រុមហ៊ុននឹងកាត់បន្ថយ ឬផ្អាកការងារបុគ្គលិកមួយចំនួន ដែលមិនសូវចាំបាច់ ដើម្បីបន្ថយបន្ទុកនៃការចំណាយរបស់ខ្លួន! មានតែម្ចាស់អាជីវកម្មខ្លាំង និងបុគ្គលិកឆ្លាត ទើបអាចឈរជើងបានក្នុងសម័យ Covid19 ដ៏សាហាវមួយនេះ!

ថ្ងៃនេះគេហទំព័រ Propertyarea.asia នឹងលើកឡើងនូវគម្រោង ដែលត្រូវបានគេមើលទៅហាក់ដូចជាជាប់គាំង នៅក្នុងកំឡុងពេលនៃការរីករាលដាល ជាសាកលនៃជំងឹ Covid-19  ដូចនៅខាងក្រោម៖

) អគារ Glory International Centre

អាគារពាណិជ្ជកម្មGlory International Centre ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិនវិនិយោគប្រមាណ២០០លានដុល្លារអាមេរិក ស្ថិតនៅក្បែរទីក្រុងរណបកោះពេជ្រ ស្ថិតនៅខាងក្រោយអគារThe Bridge  ហាក់គ្មានសកម្មភាពសងសង់ ហើយត្រូវបានរំពឹងថា នឹងបើកឲ្យដំណើរកានៅឆ្នាំ២០២០។

គំរោងនេះស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមក រាជធានីភ្នំពេញ។

អគារ Glory International Centre អភិវឌ្ឍន៍ដោយក្រុមហ៊ុនអចលនទ្រព្យ Yuan Chuang Real Estate រួមមាន អគារខុន ផ្សារទំនើប អាផាតមិន សណ្ឋាគារ និងអគារការិយាល័យ។ អគារពាណិជ្ជកម្ម Glory បានចាប់ផ្តើមការងារសាងសង់កាលពីពីឆ្នាំ ២០១៧ ត្រូវការរយៈពេលសាងសង់បួនទៅប្រាំឆ្នាំ ពោលគឺអគារពាណិជ្ជកម្មមួយនេះរំពឹងថា នឹងបើកសម្រាប់ការធ្វើអាជីវកម្មនៅឆ្នាំ២០២៣ ឬឆ្នាំ២០២៤ខាងមុខ។

) គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្ម CITY KEY

គំរោងនេះមានឈ្មោះCITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រជាគំរោងខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ  ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។

គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។

) គម្រោង Sino Plaza

គម្រោងSino Plaza នេះ គឺត្រូវបានសាងសង់ឡើង នៅនៅទល់មុខផ្សារបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមានទំហំ២១៧,០០០ម៉ែត្រការ៉េ ដែលនឹងមានអគារលំនៅឋាន ការិយាល័យ ផ្សារទំនើប ភោជនីយដ្ឋាន រោងភាពយន្ត និងសណ្ឋា គារផ្កាយ៥មួយផងដែរ។

ដើម្បីប្រកួតប្រជែងនឹងគម្រោងវិនិយោគ ដែលមានទំហំយក្សផ្សេងទៀត គម្រោង Sino Plaza នឹងមានអគារចំនួន៤ រួមមានអគារអាផាតមិន៤២ជាន់ចំនួន២ អគារ៣៦ ជាន់ចំនួន១ សម្រាប់ជាសណ្ឋាគារផ្កាយប្រាំ និងរោងភាពយន្ត និងអគារ៤៣ជាន់មួយ សម្រាប់យូនីតការិយាល័យ និងខុនដូ។

) អគារ Thai Boon Roong Commercial Centre Twin Towers

អាគារនេះ មានកម្ពស់៥៦៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងដំណើរការសាងសង់។ នៅពេលសាងសង់បញ្ចប់អគារនេះ នឹងក្លាយជាអគារប្រើប្រាស់រួម មានទាំងការិយាល័យធ្វើការ ផ្សារទំនើប អាផាតម៉ិន ខុនដូលំដាប់អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។

អគារភ្លោះមជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong របស់ប្រទេសកម្ពុជា ជាប់ជាអគារខ្ពស់នៅក្នុងតំបន់អាស៊ាន ក៏ដូចជាខ្ពស់ជាងគេក្នុងពិភពលោក ក្នុងនាមអាគារភ្លោះនៅលើពិភពលោក។ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ស្ថិតក្នុងចំណោមអគារខ្ពស់កប់ពពកចំនួន៦ផ្សេងទៀត មកពីប្រទេសចំនួន៦នៅក្នុងតំបន់អាស៊ាន ហើយអគារទាំងនេះ នឹងក្លាយជាអគារខ្ពស់កប់ពពកនៅក្នុងតំបន់អាស៊ាន។

យ៉ាងណាសកម្មភាពសាងសង់ជញ្ជាំងទប់ដីរបស់គំរោងនេះ ហាក់ត្រូវបានផ្អាកហើយ និងមិនដឹងពីការបរិច្ឆេទ បើកសម្ភោធបើកការដ្ឋានសាងសង់ នៅពេលណាជាក់លាក់នៅឡើយទេ។

) គម្រោង KOWLOON BAY

គម្រោងសាងសង់អគារពាណិជ្ជកម្មចំរុះបែបទំនើប ដែលមានកម្ពស់រហូតដល់៥៩ជាន់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារស់ ជិតផ្សារទំនើប AEON 1 នៅលើផ្ទៃដីទំហំ១,៥០ហិកតា បានផ្អាកការសាងសង់ជាផ្លូវការហើយ។ គំរោងនេះបានសិក្សាតាំងពីអំឡុងពាក់កណ្តាលឆ្នាំ២០១៧នោះ រហូតមកដល់ពេលនេះ នៅតែមិនទាន់មានសកម្មនៅឡើយ ខណៈដែលធ្លាយដំណឹងមកថាគំរោងនេះ បានប្រកាសផ្អាកសម្រេចផ្អាកមួយរយៈសិន។


) គម្រោងអភិវឌ្ឍន៍ចម្រុះ & អេហ្វ

គម្រោងអភិវឌ្ឍន៍ចម្រុ & អេហ្វ ស៊ីធី មានទីតាំងស្ថិតនៅក្នុងតំបន់មានសក្តានុពលថ្មី លើមហាវិថីព្រះមុន្នីវង្ស និងជិតមហាវិថីសម្តេចហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) គម្រោងអ & អេហ្វ ស៊ីធីសាងសង់ឡើងលើផ្ទៃដី ៧៦០,០០០ ម៉ែត្រការ៉េមានសួនច្បារឯកជនដ៏ស្រស់ស្អាត ទំហំរាប់ពាន់ម៉ែត្រការ៉េ ដែលបានរចនាដោយក្រុមហ៊ុនដ៏ល្បីល្បាញរបស់ពិភពលោក  Pierre Landscape

គម្រោង & អេហ្វនៅលើមហាវិថីព្រះមុនីវង្សបានជាប់គាំងហើយ ប៉ុន្តែគំរោងរបស់ក្រុមហ៊ុនយក្ស R&F ស្ថិតនៅលើមហាវិថីសម្តេចតេជោហ៊ុន សែនបាននិងកំពុងដំណើរការសាងសង់នៅឡើយ។

គំរោងYuethai នៅក្រុងកំពង់ចាមជាប់គាំង

គំរោងអភិវឌ្ឍន៍ដ៏ធំដំបូងគេ នៅក្រុងកំពង់ចាម ក្បែរដងទន្លេមេគង្គ ជាគំរោងដ៏ធំជាងគេនៅតំបន់ទំនាបកណ្តាលនេះបានជាប់គាំងរួចទៅហើយ ខណៈគម្រោងរបស់ក្រុមហ៊ុននេះនៅស្របតាមដងទន្លេសាបរាជធានីភ្នំពេញ ក៏កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈសកម្មភាពសាងសង់ហាក់បានផ្អាកសកម្មភាពរួចទៅហើយ។

នៅមានគំរោងធំៗជាច្រើនទៀត កំពុងមានភាពមិនច្បាស់លាស់ផងដែរ ខណៈដំណើរការសាងសង់គំរោងទាំងនោះហាក់បានផ្អាកសកម្មភាព ដោយសារវិបត្តិសេដ្ឋកិច្ចសាកល ដែលមានសភាពអាក្រក់ជាងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលនៅឆ្នាំ២០០៨កន្លងមកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here