ដោយម៉ូនីកា
ភ្នំពេញៈ បច្ចុប្បន្ននេះបរិបថនៃការរស់នៅ កំពុងតែមានទំនោរផ្លាស់ប្តូរឈានទៅរកជីវិតបែបទំនើបស៊ីវិល័យ។ ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍអចលនទ្រព្យ បែបវីឡាទោលប្រណីតៗ ក្នុងតំបន់នានាជុំវិញ រាជធានីភ្នំពេញ ក៏កំពុងតែរីកដុះដាល ក្រោយពីទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អតិថិជន ដែលចង់បានការរស់នៅប្រកបដោយផាសុកភាព និងឧត្តមភាព។
ជាមួយគ្នានេះផងដែរ ដោយបុរី ប៉េង ហួត បានយល់ច្បាស់ពីតំរូវការរបស់អតិថិជន ហេតុដូច្នេះ ទើបបុរីបានបង្កើតអោយមានវីឡាទោល បែបភូមិគ្រឹះជាច្រើនប្រភេទជាមួយនឹងការផ្តល់ជូននូវការរចនាម៉ូដដ៏ល្អឯក តាមបែបអឺរ៉ុប និងស្របទៅនឹងវប្បធម៌របស់ខ្មែរ ជាពិសេសផ្អែកសំខាន់ទៅលើគុណភាព និងសោភ័ណភាព ព្រមទាំងផ្តល់ជូនអតិថិជននូវ ឱកាសចំណេញរហូតដល់$220,696 ភ្លាមៗផងដែរ ដែលមានសុពលភាពត្រឹមដំណាច់ខែមិថុនានេះតែប៉ុណ្ណោះ។
-->
ដើម្បីអោយកាន់តែជ្រាប់ច្បាស់ពីវីឡាទោល យើងខ្ញុំសូមលើកយកលក្ខណៈពិសេសទាំង ៤ ដូចខាងក្រោម៖
- កិត្យានុភាព

វីឡាទោលជាប្រភេទគេហដ្ឋានបែបភូមិគ្រឹះ ដែលបានបង្ហាញពីកិត្យានុភាព និងឧត្តមភាព បែបទំនើបទាន់សម័យ។
- ឯកជនភាព

វីឡាទោលត្រូវបានសាងសង់ឡើងដាច់ៗពីគ្នា ខ័ណ្ឌដោយរបងដែលមានលក្ខណៈឯកជនធំទូលាយទាំងទំហំផ្ទៃដី និង ទំហំវីឡា ជាពិសេសមានភាពស្ងប់ស្ងាត់ល្អ។
- ផាសុកភាព

វីឡាទោលមានទំហំធំទូលាយផ្នែកខាងក្នុង ដែលមានលក្ខណៈអំណោយផល ក្នុងការជួបជុំ និងប្រារព្ធកម្មវិធីផ្សេងៗ ស័ក្តិសមសម្រាប់គ្រួសារ ដែលមានសមាជិកច្រើន ហើយត្រូវបានបែងចែកជាបន្ទប់ទទួលភ្ញៀវ ផ្ទះបាយ បរិវេណទទួលទានអាហារ បន្ទប់គេង បន្ទប់ទឹក ដាច់ដោយឡែកពីគ្នា គួបផ្សំនឹងគ្រឿងសង្ហារិមទំនើបទាន់សម័យ ក្នុងការប្រើប្រាស់ដែល ធ្វើអោយការរស់នៅប្រកបដោយផាសុកភាព។
- បរិស្ថាន និងលំហបៃតង

ការសាងសង់ វីឡាទោល ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ជាមួយបរិស្ថាន និងលំហបៃតងធម្មជាតិជាច្រើន ដែលរួមមានសួនច្បារ សួនផ្កា និងដើមឈើផ្សេងៗ ព័ទ្ធជុំវិញ ផ្តល់ជូននូវបរិយាកាសស្រស់ស្រាយគួរអោយចង់រស់នៅ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ៕