ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍ចម្រុះបែបពាណិជ្ជកម្ម ខុនដូ ការិយាល័យ កម្ពស់រហូតដល់៣២ជាន់ ស្ថិតចំនៅកណ្តាលនៃតំបន់ពាណិជ្ជកម្ម ក្នុងខណ្ឌទួលគោក Time Square 3 កំពុងមានភាពទាក់ទាញយ៉ាងខ្លាំង ដោយផ្តល់ឱកាសចំណេញយ៉ាងច្រើន ដល់អតិថិជន ជាមួយនឹងវិធីសាស្ត្រទទួលជួលត្រឡប់មកវិញ ដែលផ្តល់ផលចំណេញខ្ពស់រហូតដល់១២ភាគរយ បន្ទាប់ពីបញ្ចប់ការសាងសង់នៅចុឆ្នាំ២០២២ខាងមុខនេះ។

-->
បុគ្គលិកប្រចាំកានៃគម្រោងអភិវឌ្ឍន៍អាគារពាណិជ្ជកម្ម បែបទំនើប Time Square 3 លោក លន់ រ៉ាប៊ី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០កន្លងមកថា អាគារពាណិជ្ជកម្មបែបទំនើប ប្រចាំខណ្ឌទួលគោកនេះ មានកម្ពស់រហូតដល់៣២ជាន់ សាងសង់នៅលើផ្ទៃដីទំហំ២២០០ម៉ែត្រការ៉េ ក្រោមការបណ្តាក់ទុនវិនិយោគជាង៣០លានដុល្លារ របស់ក្រុមហ៊ុន Megakim World Development Group មកពីតៃវ៉ាន់។
លោកបញ្ជាក់ថា “នេះគឺជាគម្រោងអាគារពាណិជ្ជកម្មទី៣ របស់Time Square នៅកម្ពុជា បន្ទាប់ពីគម្រោងទី១ និងគម្រោងទី២ស្ថិតនៅខណ្ឌបឹងកេងកងទទួលបានជោគជ័យ។លោកបន្តថា “គម្រោងទី៣នេះផងដែរ ក្រៅពីមានខុនដូ ជាពិសេសសេវាសណ្ឋាគារលំដាប់ផ្កាយ៥ ស្ថិតនៅជាន់ទី៣០,៣១,៣២ គឺបានផ្តោតសំខាន់ទៅលើការផ្គត់ផ្គង់ផ្នែកការិយាល័យបែបទំនើប (Modern Office Space) ចាប់ពីជាន់ទី ៦ រហូតដល់ជាន់ទី ២៩ ដែលមានទំហំចាប់ពី៣៥ម៉ែត្រការ៉េឡើងទៅ ស័ក្ដិសមទៅនឹងតំបន់ដែលកំពុងមានប្រជាប្រិយភាពក្នុងវិស័យពាណិជ្ជកម្ម” ។
គម្រោងអាគារពាណិជ្ជកម្ម Time Square 3 មានទីតាំងស្ថិតនៅចំណុចប្រសព្វផ្លូវលេខ៣១៧ និង៣៣៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលជាតំបន់លំនៅដ្ឋានលំដាប់អភិជន ដែលធ្វើដំណើរប្រមាណ២នាទី ពីផ្សារទំនើប TK Avenue, ប្រមាណ៣នាទីដល់ធនាគារអេស៊ីលីដា និងធនាគារ ABA និងប្រមាណ៦នាទីដល់ផ្សារ Makro និងប្រមាណ១០នាទីដល់ផ្សារទំនើប AEON 2 ។
លោកលន់ រ៉ាប៊ីបានបន្តថា ការដាក់លក់ចំនែកនៃការិយាល័យទំនើប នៃគម្រោង Time Square3 គឺបាននិងកំពុងឱកាសចំណេញដល់អតិថិជនយ៉ាងច្រើន ដែលក្រៅពីការរៀបចំយ៉ាងប្រណីតភាព និងការដាក់លក់ក្នុងតម្លៃទាបជាងគម្រោងនានា ដែលស្ថិតក្នុងតំបន់រួម ពិសេសថែមទាំងមានការទទួលជួល ពីអតិថិជនត្រឡប់មកវិញរបស់ក្រុមហ៊ុន បន្ទាប់ពីគម្រោងត្រូវបានបញ្ចក់ ការសាងសង់យ៉ាងយូរត្រឹមដើមឆ្នាំ២០២៣ ជាមួយអត្រាចំណេញចាប់ពី ៨-១២ភាគរយ។ ដូច្នេះ នេះជាឱកាសដ៏ប្រសើរសម្រាប់អតិថិជន ដែលចង់ទិញទុកវិនិយោគ ឬជួលបន្ត។

នាយិកាប្រចាំប្រទេស នៃក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកវិនិយោគអចលនទ្រព្យក្នុងស្រុក ភាគច្រើន បានមើលរំលងលើការវិនិយោគផ្នែក Office Space ខណៈដែលវិស័យមួយនេះកំពុងមានប្រជាប្រិយភាព។

លោកស្រីបន្តទៀតថា “តំបន់ទួលគោកបច្ចុប្បន្ននេះ បានផ្លាសប្តូរយ៉ាងលឿន ជាពិសេសត្រឹមរយៈពេលជាង២ឆ្នាំចុងក្រោយ ដោយសារការកើនឡើងនូវការអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្ម (CBD) នៅក្នុងមូលដ្ឋាននេះ រួមជាមួយកំណើននៃការវិនិយោគពីវិនិយោគិនក្នុងស្រុក និងជនបរទេស ដែលបានប្រែក្លាយតំបន់មួយចំនួន ក្នុងខ័ណ្ឌមួយនេះ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មយ៉ាងរស់រវើក” ។

សម្រាប់ព័ត៌មានលម្អិតពាក់ព័ន្ធនឹងការលក់ គម្រោងអាគារពាណិជ្ជកម្ម Time Square 3 លោកអ្នកអាចទាក់ទងតាមទូរស័ព្ទលេខ ៖ 085 555 640 / 012 771 317 / 010 282 335 ៕

