ដោយៈ រ៉ាណេត
ភ្នំពេញៈ អតិថិជនជាច្រើនបាននាំគ្នា សម្រុកទិញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យរបស់ បុរី អ័រគីដេ ដឹពោធិ៍ចិនតុង (Orkidé The Pochentong ) ដែលមានទីតាំងស្ថិតនៅផ្លូវវត្តតាំងកសាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជាធានីភ្នំពេញ ដែលជាការបង្ហាញពីជំនឿ និងទំនុកចិត្តយ៉ាងខ្ពស់មកលើគម្រោងមួយនេះ។
ជាមួយនឹងភាពជោគជ័យ នៃការលក់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទាន់សម័យជាច្រើនគម្រោងកាលពីពេលកន្លងទៅ នៅត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានដែលមានកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ Orkidé Development បានសម្ពោធបើកលក់ជាផ្លូវការនូវគម្រោងថ្មីមួយទៀតរបស់ខ្លួន ដែលមានឈ្មោះថា “គម្រោង អ័រគីដេ ដឹពោធិ៍ចិនតុង” ស្ថិតនៅលើទីតាំងគម្រោងផ្ទាល់ ដោយទទួលបានការគាំទ្រពីសំណាក់អតិថិជនយ៉ាងច្រើនកុះករ។
-->
តាមការឱ្យដឹងពីសំណាក់បុគ្គលិកផ្នែកលក់ជាន់ខ្ពស់ របស់គម្រោងលំនៅដ្ឋាន អ័រគីដេ ដឹពោធិ៍ចិនតុង បានបញ្ជាក់ថា ដោយសារតែស្ថិតនៅតំបន់ ដែលមានសក្ដានុពល ជិតព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញ ដែលជាទីប្រជុំជន ងាយស្រួលក្នុងការរស់នៅ ជាពិសេសអំណោយផលដល់ការប្រកបអាជីវកម្មនានាផងដែរនោះ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងប្រណីតភាពមួយនេះ គិតត្រឹមព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០នេះ សម្រេចលក់បានរហូតដល់១០០ភាគរយហើយត្រឹមថ្ងៃដំបូងនៃដំណាក់កាលទី១ ហើយកំពុងបន្តលក់ក្នុងដំណាក់កាលទី២ នៃគម្រោង ដែលលទ្ធផលនៃការលក់នេះបង្ហាញឱ្យឃើញពីភាពជោគជ័យយ៉ាងខ្លាំងរបស់គម្រោង។
គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន អ័រគីដេដឹពោធិ៍ចិនតុង នឹងត្រូវធ្វើឡើងនៅលើផ្ទៃដីទំហំ២៣ហិកតា មានលំនៅដ្ឋានសរុបជិត១០០០ខ្នង។ គម្រោងថ្មីនេះបានបែងចែកជាប្រភេទលំនៅដ្ឋានប្រកបអាជីវកម្ម វីឡាភ្លោះ និងវីឡាទោល ប្រកបដោយភាពទាក់ទាញ អមទៅដោយសួនច្បារដ៏ស្រស់ត្រកាល។ ក្រៅពីនេះ គ្រប់លំនៅដ្ឋានទាំងអស់សុទ្ធតែមានការរចនាម៉ូដតាមបែបទាន់សម័យ និងស៊ីវិល័យ ប្លែកពីម៉ូដរបស់គម្រោងផ្សេងៗ ក្រោមការយកចិត្តទុកដាក់បំផុត ដោយធ្វើយ៉ាងណាផ្ដល់ជូននូវបទពិសោធន៍ថ្មី នៃការរស់នៅតាមបែបទាន់សម័យទំនើប និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
លក្ខណៈពិសេសជាច្រើនទៀតរបស់គម្រោង ដែលក្រៅពីនាំមកជូននូវបទពិសោធន៍ថ្មីនៃការរស់នៅក្នុងលំនៅដ្ឋានដ៏ស្រស់ស្អាត ទំនើបប្លែកពីគម្រោងដទៃ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន Orkidé Development ថែមទាំងបានផ្តល់ជូននូវឱកាសចំណេញយ៉ាងខ្ពស់សម្រាប់អតិថិជន ដែលមានបំណង់ទិញទុកវិនិយោគបន្តផងដែរ។
នៅពេលអនាគតដ៏ខ្លីខាងមុខ តម្លៃនៃលំនៅដ្ឋានទាំងនេះ នឹងបន្តឡើងថ្លៃ ខណៈដែលទីតាំងដែលមានសក្ដានុពលមួយនេះ បាននិងកំពុងតែបន្តការអភិវឌ្ឍ បន្ថែមទៀតឥតឈប់ឈរ។
ចង់ទទួលបានព័ត៌មានឱ្យកាន់តែលម្អិតពីគម្រោង លោកអ្នកអាចអញ្ជើញសាកសួរព័ត៌មានបន្ថែមនៅការិយាល័យលក់ ក្នុងទីតាំងអភិវឌ្ឍន៍គម្រោងផ្ទាល់ ស្ថិតនៅផ្លូវ ១០៥K (ផ្លូវវត្តកសាំង) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ទល់មុខព្រលានយន្ដហោះអន្តរជាតិ-ភ្នំពេញ) ឬអាចទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ០៩៨ ៧៣ ៣៣ ៣៣ . ឬ https://www.facebook.com/orkidedevelopment/៕