តើគេហដ្ឋានវីរៈស្ថាបត្យករវណ្ណ ម៉ូលីវណ្ណដែលដាក់លក់តម្លៃ៧លានដុល្លារមានលក្ខណៈពិសេសបែបណា?

ចែករំលែក

ដោយគង់ សូរិយា

ភ្នំពេញៈ វីរៈស្ថាបត្យករកម្ពុជា លោកវណ្ណ ម៉ូលីវណ្ណបានបន្សល់ស្នាដៃជាច្រើនមុនពេលលោកបានលាកម្ពុជាដោយគ្មានថ្ងៃត្រលប់ រាប់ទាំងស្តាតអូឡាពិក សាលសន្និសីទចតុមុខ អាគារខ្យល់ក្នុងវិទ្យាស្ថានភាសាបរទេសជាដើម។


ជាមួយនឹងមរណៈភាពរបស់លោកយ៉ាងងស្ងៀមស្ងាត់មិនបានប៉ុន្មានឆ្នាំ ស្រាប់តែកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យIPS Cambodiaបានទទួលសិទ្ឋពីគ្រួសារ របស់លោកវណ្ណ ម៉ូលីវណ្ណដើម្បីលក់គេហដ្ឋានផ្ទាល់របស់លោក ដោយដាក់លក់តម្លៃ៧លានដុល្លារអាមេរិក។

គេហដ្ឋាន​ស្ថាបត្យករដ៏ល្បាញល្បីរូបនេះ មាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី ម៉ៅ សេទុង ក្បែរ​ភោជនីយដ្ឋាន​ទន្លេបាសាក់​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​អចលនទ្រព្យ IPS Cambodia បានប្រកាស​ដាក់លក់​គេហដ្ឋាន​ស្ថាបត្យករ​ល្បី លោក វណ្ណ ម៉ូលីវណ្ណ នៅ​ភ្នំពេញ​ក្នុងតម្លៃ​៧​លាន​ដុល្លារ​អាមេរិក​។ ដី​ទាំង​មូលនៃ​គេហដ្ឋាន​នេះ​មាន​ទំហំ​ជាង​៩០០​ម៉ែត្រក្រឡា​។ តាំងពី​ការប្រកាស​ដាក់លក់​មក មាន​អតិថិជន​សាកសួរ​ ជាបន្តបន្ទាប់ផងដែរប៉ុន្តែនៅតែមិនទាន់​ត្រូវ​ថ្លៃ​គ្នា​។ 

យោងតាមប្រភព​ស្និទ្ធ​បំផុត​ជាមួយ​លោកវណ្ណ ម៉ូលីវណ្ណ បានបង្ហើបថា គេហដ្ឋាន​លោកវណ្ណ ម៉ូលីវណ្ណ បាន​កសាងឡើង​នៅ​ឆ្នាំ​១៩៦៥ និង​សាងសង់​រួចរាល់​ហើយ​តែម្តង​នៅ​ឆ្នាំ​១៩៦៦។​


ប្រភព​ដដែល​បាន​បញ្ជាក់ទៀតថា សំណង់​គេហដ្ឋាន​លោកនៅមាន​សភាព​រឹងមាំ​ល្អ ដែល​គុណភាពអាគារអាចប្រើប្រាស់ បាន​រហូតដល់​១០០​ឆ្នាំ​ទៀត​។

លោក​ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ កើត​នៅ​ឆ្នាំ​១៩២៦ នៅក្នុង​ខេត្តកំពត​។ លោក វណ្ណ ម៉ូលីវណ្ណ គឺជា​សិស្ស​ទី​១​ដែល​បាន​ប្រឡង​ជាប់​បាក់​ឌុប​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​ឆ្នាំ​១៩៤៤​។ នៅ​ឆ្នាំ​១៩៤៧–១៩៥៦ លោក​បាន​ទៅ​សិក្សា​ផ្នែក​ស្ថាបត្យកម្ម​នៅ​ទី ក្រុង​បារី​សប្រទេស​បារាំង​៕


ចែករំលែក