ដោយៈ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលបានជួលកោះរ៉ុង នៃខេត្តព្រះសីហនុ ឱ្យក្រុមហ៊ុនវិស័យឯកជនអភិវឌ្ឍន៍ ខណៈក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ជាប្រភេទនៃសណ្ឋាគារផងដែរ។

ដោយៈ វុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលបានជួលកោះរ៉ុង នៃខេត្តព្រះសីហនុ ឱ្យក្រុមហ៊ុនវិស័យឯកជនអភិវឌ្ឍន៍ ខណៈក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគបាន និងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ជាប្រភេទនៃសណ្ឋាគារផងដែរ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្នុងសន្និសទីសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រះសីហនុ» នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងសាងសង់ផ្លូវនៅក្នុងតំបន់កោះរ៉ុងនេះ តែយ៉ាងណាក៏ដោយតំបន់នេះគ្មានទឹកសាបប្រើប្រាស់ មានតែទឹកប្រៃ ហើយអ្វីដែលត្រូវការគឺទឹកស្អាតប្រើប្រាស់ និងអគ្គិសនីសម្រាប់ជាមូលដ្ឋានក្នុងការវិនិយោគ។
លោកបន្តថា “ឥឡូវយើងមិនទាន់មានស្ថានីយ៍ទឹកស្អាតទេ យើងមិនទាន់មានអគ្គិសនី ឯចំណែកផ្លូវថ្នល់ក៏មិនទាន់ល្អ បើទោះបីភ្ញៀវទេសចរទៅលេងរាល់ថ្ងៃក៏ដោយ ពួកគេមិនទាន់បានទៅមើលការអភិវឌ្ឍជារួមនៅលើកោះនោះទេ។
លោកបន្ថែមថា “ដូច្នេះហើយ យើងកំពុងជំរុញធ្វើយ៉ាងម៉េចឱ្យមានទឹកស្អាត និងអគ្គិសនីប្រើប្រាស់ឱ្យបានគ្រប់គ្រាន់។ ម្យ៉ាងទៀត យើងមិនអាចតបណ្តាញទុយោទឹក ឬបណ្តាញអគ្គិសនីដោយអូសកាត់សមុទ្រនោះទេ ព្រោះមានការចំណាយច្រើនណាស់ យើងត្រូវតែមានការវិនិយោគនៅទីនោះតែម្តង” ។
លោកអភិបាលខេត្តបញ្ជាក់ទៀតថា រហូតមដល់ពេលនេះ រាជរដ្ឋាភិបានឱ្យមានការវិនិយោគអគ្គិសនី តែយើងមិនទាន់បានបញ្ចប់ការសិក្សា ពីផលប៉ះពាល់ចប់ចុងចប់ដើមនោះទេ តែសម្រាប់ទឹកស្អាតវិញ គឺប្រើប្រាស់មិនទាន់មានស្តង់ដារ ពោលគឺមិនទាន់មានឡាបូពិនិត្យ។

លោកអភិបាលខេត្តបញ្ជាក់ថា កន្លងមកនេះរាជរដ្ឋាភិបាលបានបង្កើត ក្រុងមួយ និងសង្កាត់ពីរ សម្រាប់បំរើសេវាជូនដល់ប្រជាពលរដ្ឋ ដែលមានចំនួន១០០០ គ្រួសារ តែអ្វីដែលសំខាន់គឺ ការង្កើតនេះដើម្បីបំរើសេវា និងការពារដល់ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តនៅទីនោះ។

រាជរដ្ឋាភិបាលកម្ពុជាកាលពីដើមឆ្នាំ២០១៩ បានចេញអនុក្រឹត្យលេខ០២ អនក្រ.បក ស្តីពីការបង្កើតក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ ដោយកាត់យកសង្កាត់ចំនួន២ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម នៃខេត្តព្រះសីហនុ៕