ដោយ ប៊ី
ភ្នំពេញៈ គម្រោងសណ្ឋាគារថ្នាក់ផ្កាយ៤ថ្មីមួយ ដែលមានទុនវិនិយោគជាង៣៥លានដុល្លារនឹងបង្ហាញខ្លួននៅទឹកដីក្រុងភ្នំពេញ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

ដោយ ប៊ី
ភ្នំពេញៈ គម្រោងសណ្ឋាគារថ្នាក់ផ្កាយ៤ថ្មីមួយ ដែលមានទុនវិនិយោគជាង៣៥លានដុល្លារនឹងបង្ហាញខ្លួននៅទឹកដីក្រុងភ្នំពេញ។ នេះបើយោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន SUN & MOON HOTEL CO., LTD. សម្រាប់គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤នេះ។
គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ មានចំនួន២០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៣៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៥៣៥កន្លែង។
កាលពីមីនា ឆ្នាំ២០២០ កម្ពុជាបានជាប់លំដាប់កំពូល ដោយស្ថិតចំណោម១០ ទិសដៅវិនិយោគសណ្ឋាគារលំដាប់ផ្កាយ៥ ដែលមានតំលៃសមរម្យ និងទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតនៅលើពិភពលោក។
យោងតាមការសិក្សាមួយ ដែលចេញផ្សាយនៅសប្តាហ៍នេះ ដោយគេហទំព័រ The Hotel Guru បានចាត់ចំណាត់ថ្នាក់ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងលេខរៀងទី៩ នៅលើពិភពលោក ទាក់ទងនឹងលទ្ធភាព និងរបៀបដែលកម្ពុជាត្រូវបានពិនិត្យមើល និងវាយតម្លៃដោយអតិថិជន។ គេហទំព័រពិពណ៌នាខ្លួនថា ជាគេហទំព័រដែលមានបេសកកម្មស្វែងរក និងពិនិត្យឡើងវិញ នូវកន្លែងល្អបំផុតដើម្បីស្នាក់នៅជុំវិញពិភពលោក។
ការសិក្សានេះ បានគ្របដណ្តប់លើប្រទេសចំនួន៩៩ នៃទ្វីបចំនួន៦នៅលើពិភពលោក។
បណ្តាប្រទេសនៅអឺរ៉ុប បានគ្រប់គ្រងចំណាត់ថ្នាក់ដោយមាន៧ប្រទេស ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ ដឹកនាំដោយអាមេនី ដែលឈរនៅចំណាត់ថ្នាក់ទី១ ។ ប្រទេសអឺរ៉ុបចំនួន៦ផ្សេងទៀត ដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង១០ គឺប្រទេសស៊ែប៊ី ទី២ ប៉ូឡូញ ទី៤ លីទុយអានី ទី៥ រ៉ូម៉ានី ទី ៧ ប៊ុលហ្គារី ទី៨ និងឡាតវីទី១០ ។
ប្រទេសផ្សេងទៀត នៅក្នុងកំពូលទាំង១០ ត្រូវបានកាន់កាប់ដោយបណ្តាប្រទេសអាមេរិកខាង ត្បូងកូឡុំប៊ីជាប់លេខរៀងទី៣ និងប៉ារ៉ាហ្គាយលេខរៀងទី៦ ។

ប្រទេសកម្ពុជា ជាប់ជាប្រទេសតែមួយគត់មកពីអាស៊ី ដែលបានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោម ១០ប្រទេស។
ក្នុងការបង្កើតចំណាត់ថ្នាក់ គេហទំព័រ Hotel Guru បានចាត់ទុកមិនត្រឹមតែជាតម្លៃទាបជាមធ្យម សម្រាប់ការស្នាក់នៅពេលយប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមតិរបស់អ្នកដំណើរផងដែរ។
ប្រទេសកម្ពុជាមានសណ្ឋាគារលំដាប់ផ្កាយប្រាំ កាន់តែច្រើនឡើង។ ភាគច្រើនសណ្ឋាគារលំដាប់ផ្កាយប្រាំនៅកម្ពុជា មានទីតាំងនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕