រដ្ឋាភិបាលចែកប័ណ្ណ និងចុះបញ្ជីជិត៦លានក្បាលដីនៅទូទាំងប្រទេស

0

ដោយវុត្ថា

ភ្នំពេញៈ រហូតមដល់ពេលនេះ  ក្រុមការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់បានវាស់វែងចុះបញ្ជី និងចែកប័ណ្ណដល់ប្រជាពលរដ្ឋបានចំនួនជិត៦លានក្បាលដី ស្មើនឹង៨២, ៣១ភាគរយ នៅទូទាំងប្រទេស ខណៈតាមការប៉ាន់ស្មានមានចំនួន ៧លានក្បាលដី។ នេះបើយោងតាមរបាយការណ៍រស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ចេញផ្សាយនៅថ្ងៃទី១០ខែមិថុនា ឆ្នាំ ២០២០។

លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បានឱ្យដឹងកាលពីពេលថ្មីៗនេះ ឱ្យដឹងថា ការចុះបញ្ជីក្បាលដីនេះ មានទាំងការចុះបញ្ជីជាប្រព័ន្ធ និងដាច់ដោយដុំជូនប្រជាពលរដ្ឋនៅទាំងប្រទេស ដើម្បីមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងប្រើប្រាសដីរបស់ប្រជាពលរដ្ឋ។

លោកបន្តទៀតថា ក្រៅពីនេះក៏រដ្ឋាភិបាលបានចុះបញ្ជីដី របស់សហគមជនជាតិដើមភាគតិច ដែលរហូតមកដល់ពេលនេះ គឺបានចំនួនជាង៣០សហគមន៍ផងដែរ។ បន្ថែមពីនេះ ក៏បានចុះបញ្ជីដីរដ្ឋជាច្រើនទីតាំងផងដែរ។

ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់យកឆ្នាំ២០២១ ជាឆ្នាំនៃការបញ្ចប់ចុះបញ្ជីដីទូទាំងប្រទេស រួមទាំងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចដីឯកជន និងដីរដ្ឋឱ្យសម្រេចឲ្យបាន១០០ភាគរយ។ ក្រសួងថា ការដាក់ទិសដៅសម្រេចនៃការចុះបញ្ជីក្បាលដីនេះ គឺដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរ​ពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់កម្រិតជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

ក្រសួងបន្ថែមថា ដើម្បីសម្រេចបាននូវគោលដៅនេះ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដែលជាក្រសួងសេនាធិការ បានខិតខំរៀបចំនូវបទដ្ឋានគតិយុត្តសមស្រប និងដាក់ចេញផែនការសកម្មភាពជាក់ស្តែង ជំរុញការចុះបញ្ជីដីធ្លីទូទាំងប្រទេស និងយន្តការនៃការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here