ដោយវុត្ថា
ព្រះសីហនុៈ ផ្សារទំនើបPrince Mallលំដាប់អន្តរជាតិដ៏ធំបំផុត ស្ថិតនៅតាមបណ្តោយផ្លូវ២ធ្នូ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកំពុងសាងសង់ជិតរួចរាល់ នឹងដាក់អោយដំណើររការគម្រោងទី១ នៅក្នុងខែតុលា ឆ្នាំ២០២០ នាពេលដ៏ខ្លីខាងមុខនេះ។
នេះបើយោងតាមលទ្ធផល ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃការសាសង់ផ្សារទំនើប Prince Mall របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២០ ម្សិលមិញនេះ។
-->

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានគាំទ្រ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគ សំណង់ផ្សារទំនើបមួយនេះ បានចំណាយពេលសាងសង់រយះពេល៤ឆ្នាំ លើផ្ទៃដី២២,០០០ម៉ែត្រការ៉េ រួមបញ្ចូលទាំងអគារខុនដូ សណ្ឋាគារផងដែរ ដែលវិនិយោគដោយ ក្រុមហ៊ុន Prince Huan Yu Real Estate Group Co., Ltd។
អ្នកចាត់ការទូទៅរបស់ផ្សារទំនើប Prince Mall បានឱ្យដឹងថា ស្តង់ ហាងប្រមាណ ៧០០កន្លែង ត្រូវបានអាជីវករជាវសម្រាប់ដំណើរការអាជីវកម្ម មានដូចជា: ធនាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម កាហ្វេស្តាបាក់ កាហ្វេអាម៉ាស្សូន ភេសជ្ជខយ រោងភាពយន្តទំនើប សំលៀកសំភារកីឡាម៉ាកអាឌីដាស សំលៀកបំពាក់ម៉ាកភេដដ្រូ ។ ល។ លើគម្រោងជាច្រើនទៀតដែលនឹងត្រូវបញ្ចប់នាឆ្នាំ២០២២ ខាងមុខ៕