តើ​អគារ​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​អាស៊ី​ស្ថិត​ប្រទេស​ណា?

0

ដោយ ប៊ី

ភ្នំពេញៈ ថ្ងៃនេះ គេ​ទំព័រ Propertyarea.asia សូម​នាំមក​នូវ​អគារ​ដែល​ត្រូវបាន​សាងសង់ ក្នុងតម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​អាស៊ី។

អគារ MGM Cotai ក្រោម​ការចំណាយ​ប្រាក់​ប្រមាណ៣,៤ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ ដែល​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​ក្រុមហ៊ុន MGM China Holdings Ltd គឺជា​អគារ​ដែលមាន​តម្លៃ​ជាងគេ​បំផុត​នៅ​អាស៊ី ហើយ​អាគារ​នេះ​បាន​បើក​ដំណើរការ​ជា​សាធារណៈ​នៅថ្ងៃនេះ កាលពី​ខែកុម្ភៈ​ឆ្នាំ២០១៨ ។ រមណីយដ្ឋាន​កម្សាន្ត​ថ្មី​នេះ គឺជា​ការវិនិយោគ​ធំ​បំផុត​នៅ​ទីក្រុង​ម៉ា​កាវ របស់​ចិន​ផងដែរ។

អគារ MGM Cotai មាន​កម្ពស់៣៥ជាន់ មាន​បន្ទប់​ចំនួន១.៣៩០ រួមទាំង បន្ទប់​រី​សត ១.២២៨ បន្ទប់ – ប្រភេទ​បន្ទប់​ស្តង់ដារ​ចំនួន៩៩ អគារ Skylofts ចំនួន១៦ និង​វីឡា ២៧ ។

យោងទៅតាម​ក្រុមហ៊ុន MGM China មានតែ១០ ភាគរយ​នៃ​ជាន់​សរុប​របស់ MGM Cotai ប៉ុណ្ណោះ ដែល​ត្រូវបាន​ផ្តោតលើ​កន្លែង​ល្បែង។ កាស៊ីណូ​នៅឯ​អចលនទ្រព្យ​នេះ​បាន​បើក​ដំណើរការ​នៅថ្ងៃនេះ ជាមួយ​តុ​លេងល្បែង​នៅលើ​ទីផ្សារ​ចំនួន១៧៧កន្លែង។

ក្រុមហ៊ុន MGM China បានឱ្យដឹងថា អចលនទ្រព្យ​នេះ នឹង​កំណត់​ឡើងវិញ​នូវ​របៀប ដែល​មនុស្ស​មានបទពិសោធន៍​សិល្បៈ​និ ង​ការកម្សាន្ត​បែប​ថ្មី។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន MGM China បាន​និយាយថា “យើង​កំពុង​ផ្តោតលើ​ទីផ្សារ​ដ៏​ធំ​របស់​យើង” ។

លោក Pansy Ho សហប្រធាន​ក្រុមហ៊ុន MGM China បាន​និយាយថា អគារ MGM Cotai នឹង​ផ្តោតលើ​គុណភាព​សម្រាប់​អតិថិជន ដែល​នឹង​ពេញចិត្ត​ចំពោះ​គុណភាព​នៃ​សេវាកម្ម ក៏ដូចជា​ពេញចិត្ត​នឹង​គុណភាព នៃ​បទពិសោធ​កម្សាន្ត​បស់​ពួកគេ​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here