ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចបានអនុម័តលើផ្ទៃដី ៥ ហិកតា ស្ថិតនៅក្បែរវិមានឈ្នះឈ្នះរាជធានីភ្នំពេញ សម្រាប់ការអភិវឌ្ឍសាខាទី ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ។
យោងតាមការបង្ហើបប្រាប់របស់ប្រធានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ចេង ជៀលី ដោយការសរសេរនៅលើគណនីផ្លូវការរបស់លោកបានឱ្យដឹងថា ថ្មីៗនេះក្រុមអ្នកបច្ចេកទេស បានបោះពុម្ពប្លង់គោលជាច្រើនសម្រាប់ការរចនាសាខាទី ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយអគារនេះរួមបញ្ចូលគំនិតរចនានៃសិល្បៈវប្បធម៌បុរាណរបស់ខ្មែរ និងធាតុទំនើបៗជាច្រើនរួមគ្នាក្នុងនាមជាសំណង់អាគារឆ្លាយវៃ “ Smart Campus” ។
បច្ចុប្បន្នសាលាកំពុងរៀបចំផែនការមេដើម្បីក្លាយជាមជ្ឈមណ្ឌលសិក្សាជឿនលឿនបំផុតនៅភ្នំពេញសម្រាប់ការអភិវឌ្ឍសាលាថ្មីនេះ។ រចនាដោយផ្នែកវិស្វកម្មរបស់សាលា។ ប៉ុន្តែសម្រាប់ថវិកាគ្រោងចំណាយ និងពេលវេលាសាងសង់នឹងត្រូវចាប់ផ្ដើមធ្វើនៅពេលណាជាក់លាក់នោះ លោកមិនបានបញ្ជាក់នោះទេ។






