ទីផ្សារទិញ-លក់អចលនទ្រព្យនៅសិង្ហបុរីហក់ឡើងមកវិញប្រមាណជិត៨០ភាគរយ

0

ដោយ ហ្សូលី

សឹង្ហបុរីៈ ទីផ្សារទិញលក់លំនៅដ្ឋាននៅសិង្ហបុរី បានកក្រើកឡើងវិញប្រមាណជាជិត៨០ភាគរយ បន្ទាប់ពីទទួលរងនូវភាពជាប់គាំង ដោយសារបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក និងជំងឺរាតត្បាត Covid-19


ថ្វីត្បិតតែមិនទាន់ត្រឡប់មករកសភាពដើម១០០ភាគរយក្តី ក៏ប៉ុន្តែស្ថានករណ៍៍ចាប់ផ្តើមមានសញ្ញាវិជ្ជមាន។ តាមរយៈតួរលេខបង្ហាញថា ក្រុមហ៊ុនអភិវឌ្ឍលំនៅដ្ឋាននៅសិង្ហបុរី បានលក់ផ្ទះចេញប្រមាណជិត៥០០ខ្នង ក្នុងខែឧសភា ដែលកាលពីខែមេសាលក់បានត្រឹមតែ២៧៧ខ្នង តែប៉ុណ្ណោះ។

បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ តួលេខលក់ផ្ទះក្នុងខែឧសភាចំនួន៤៨៦ខ្នងនេះ គឺស្មើនឹងចំនួនពាក់កណ្តាលនៃឆ្នាំមុន ដែលលក់បានប្រមាណ៩៥២ខ្នង។

យោងតាមទិន្នន័យរបស់អាជ្ញាធរអភិវឌ្ឍន៍ទីក្រុង Urban Redevelopment Authority (URA) បានឱ្យដឹងថា លំនៅដ្ឋានប្រមាណ៦១៥យូនីត ត្រូវបានដាក់សម្ភោធកាលពីខែមុន។ ចំណែកឯការទិញខុនដូកម្រិតខ្ពស់វិញ មានចំនួនដល់ទៅជាង៥០០យូនីត។

អចលនទ្រព្យនៅជាយក្រុង និងមានតម្លៃសមរម្យបានលក់ចេញ ក្នុងចំនួនខ្ពស់បំផុតដល់ទៅ៩០ភាគរយ ខណៈដែលអចលនទ្រព្យក្នុងក្រុងមិនមានគម្រោងថ្មីដែលបើកការដ្ឋានសាងសង់នោះឡើយ។

អ្នកស្រាវជ្រាវ និងជាទីប្រឹក្សាក្រុមហ៊ុនអចលនទ្រព្យនៅសឹង្ហបុរី លោកស្រីChristine Sun បាននិយាយថា ការទិញនេះភាគច្រើនគឺជាអ្នកវិនិយោគ និងជាប្រជាជននៅក្នុងតំបន់


លោកស្រីបន្តថា លំនៅដ្ឋានអាចនឹងមានប្រជាប្រិយភាព ចំពោះវិនិយោគិនដោយសារតែកត្តាតម្លៃសមរម្យ និងឱកាសទាក់ទាញនៃការវិនិយោគ។ ដូច្នេះវិនិយោគិនអាចនឹងចូលមកក្នុងទីផ្សារអចលនទ្រព្យដែលមានតម្លៃសមរម្យ អាចមានលទ្ធភាពផ្គត់ផ្គង់បាន។

លោកLeonard Tay ប្រធានស្រាវជ្រាវKnight Frank Singapore បានមានប្រសាសន៍ថា រយៈពេលមួយខែពេញនៃខែឧសភាត្រូវបានរំពឹងថា នឹងមានការលក់ចេញផ្ទះថ្មី ប៉ុន្តែភាពរឹងមាំនៃទីផ្សារលំនៅដ្ឋានឯកជនបានបង្ហាញថា ការបិទទ្វារសេដ្ឋកិច្ចមិនអាចបញ្ឈប់តម្រូវការផ្ទះថ្មី និងការសម្របខ្លួនរបស់អ្នកទិញបានទេ ហើយវាអាចធ្វើឱ្យទីផ្សារលំនៅដ្ឋានដំណើរការបាន។ មិនថាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងអាជីវកម្មនៅឆ្នាំ ២០២០ តម្រូវការសម្រាប់អគារលំនៅដ្ឋានឯកជនថ្មី អាចផ្តល់ភាពងាយស្រួលក្នុងគ្រួសារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here