ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងអគារខ្ពស់កម្ពស់ ៤៣ជាន់ នឹងលាតសន្ធឹងនៅចំកណ្តាលទីក្រុងភ្នំពេញ ជាមួយនឹងការបណ្តាក់ទុនប្រមាណ ១៥លានដុល្លារ របស់ក្រុមហ៊ុនចិន Wangfu Guo Ji Property Development Co.,LTD។

ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងអគារខ្ពស់កម្ពស់ ៤៣ជាន់ នឹងលាតសន្ធឹងនៅចំកណ្តាលទីក្រុងភ្នំពេញ ជាមួយនឹងការបណ្តាក់ទុនប្រមាណ ១៥លានដុល្លារ របស់ក្រុមហ៊ុនចិន Wangfu Guo Ji Property Development Co.,LTD។

គម្រោងសាងសង់អគារនេះ នឹងរំលេចខ្លួននៅលើទឹកដីសង្កាត់បឹងកេងកងទី ១ រាជធានីភ្នំពេញ ជាមួយកម្ពស់ ៤៣ជាន់ និងជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន។ អគារនេះគឺជាគម្រោងអគារខុនដូ ដែលស្ថិតនៅចំទីតាំងដ៏មានសក្តានុពលបំផុត ព័ទ្ធជុមវិញដោយមហាវិថីចំនយន ៤ មានផ្ទៃដីសរុបត្រឹមតែ ១.៤គីឡាម៉ែត្រក្រឡា ម្តុំវិមានឯករាជ្យ។ ការស្ថាបនាអគារនេះទទួលបានការវិនិយោគជាយុទ្ធសាស្រ្តប្រមាណ ១៥លានដុល្លារ ពីក្រុមហ៊ុន Zhongguancun Cencons Group។
គម្រោងនៃការស្ថាបនាអគារនេះ នឹងមានការបញ្ចូលនូវការបង្កើតឧទ្យានលើអាកាសដ៏ធំមួយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានបរិយាកាសថ្មីប្លែក អាចសម្រាកកម្សាន្តបាន។
ក្រុមហ៊ុនអភិវឌ្ឍគម្រោងអគារកម្ពស់ ៤៣ជាន់នេះ គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍វិនិយោគនៅប្រទេសចិន ធ្លាប់ទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គម្រោងអចលនទ្រព្យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅប្រទេសចិនផងដែរ។
អគ្គនាយក្រុមហ៊ុនចិន Wangfu Guo Ji នេះបានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា ហេតុផលដែលបណ្តាលឱ្យក្រុមហ៊ុននេះជ្រើសរើសកម្ពុជាធ្វើជាទីតាំងសំខាន់សម្រាប់ការអភិវឌ្ឍនោះ ដោយសារតែកម្ពុជាមានភាពបើកចំហពេលលក្ខណៈចំពោះការវិនិយោគក្រៅប្រទេស ព្រមទាំងសកម្មភាពរស់រវើកនៃការវិនិយោគ ជាពិសេសវិស័យសេដ្ឋកិច្ចមានភាពរឹងមាំគួរឱ្យទុកចិត្ត។

លោកបន្តថា ការចូលមកកាន់ប្រទសកម្ពុជាវិនិយោគនៅលើវិស័យអចលនទ្រព្យនេះ មិនមែនដោយសារផលប្រយោជន៍រយៈពេលខ្លិនោះទេ តែជាផែនការយុទ្ធសាស្រ្តរយៈពេលវែង។ ការបោះទីតាំងវិនិយោគក្នុងកម្ពុជា អាចនាំមកនូវបទពិសោធន៍កាន់តែប្រសើរសម្រាប់ក្រុមហ៊ុនទាំងមូល។
ក្រុមហ៊ុនដែលទទួលបានការម៉ៅការសំណង់របស់អគារនេះគឺជាក្រុមហ៊ុន Suchuan Huashi Group ដែលជាក្រុមហ៊ុនម៉ៅការសំណង់ចិន ធ្លាប់ឈ្នះជ័យលាភី ពានរង្វាន់នៅលើវិស័យសំណង់របស់ចិនចំនួន ៦លើក និងទទួលបានគម្រោងម៉ៅការសំណង់អគារល្បីៗជាច្រើនជុំវិញពិភពលោក។ ទន្ទឹមនេះ គម្រោងអគារនេះក៏បានចាប់ដៃគុសហការជាមួយក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យរបស់ជប៉ុន Hope Tree ឱ្យមកធ្វើជាប្រតិបត្តិករគ្រប់គ្រងលើប្រតិបត្តិការគម្រោងផងដែរ៕