ដោយ ហ្សូលី
បាងកកៈ រដ្ឋាភិបាលថៃបានចុះកិច្ចព្រមព្រៀង ជាមួយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុកដើម្បីវិនិយោគព្រលានយន្តហោះរបស់ខ្លូន ដោយគ្រោងចំណាយលុយជាង៩០០០ពាន់លានដុល្លារ លើគម្រោងធ្វើឱ្យប្រសើរឡើងនូវ ព្រលានយន្តហោះមួយក្នុងប្រទេសថៃ នៅថ្ងៃសុក្រ ទី១៩ ខែមិថុនា ឆ្នាំ ២០២០នេះ ។
គម្រោងវិនិយោគនេះគឺជា ការពង្រីកនូវព្រលានយន្តហោះ U-tapao ដែលស្ថិតនៅក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ និងជាព្រលានយន្តហោះសាធារណៈស៊ីវិល-យោធាដែលបម្រើដល់ទីក្រុងរ៉ាក់យ៉ង និងប៉ាតាយ៉ាក្នុងប្រទេសថៃ។ វាក៏មានតួនាទីជាអាកាសយាន ដ្ឋានកងទ័ពជើងទឹក និងជាផ្ទះរបស់កងទ័ពអាកាសរបស់រាជវង្សថៃផងដែរ។
រដ្ឋាភិបាលថៃបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន២៩០ពាន់លានបាត ឬស្មើនឹងទឹកប្រាក់ (៩,៣៦ពាន់លានដុល្លារ) ជាមួយសម្ព័ន្ធក្រុមហ៊ុនក្នុងស្រុក ដើម្បីធ្វើឱ្យប្រសើរឡើងនិងពង្រីកព្រលានយន្តហោះ U-Tapao និងតំបន់ជុំវិញឱ្យប្រែក្លាយជាច្រកទ្វារអន្តរជាតិទីបីសម្រាប់ទីក្រុងបាងកក។
វាជាផ្នែកមួយនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធ របស់រដ្ឋាភិបាលដ៏សំខាន់មួយ នៅក្នុងតំបន់ឧស្សាហកម្មភាគខាងកើតរបស់ខ្លួន ហើយនឹងធ្វើឱ្យ U-tapao ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មទី៣បម្រើដល់រដ្ឋធានីថៃ និងឆ្នេរសមុទ្រភាគខាងកើតឧស្សាហកម្ម បន្ទាប់ពីអាកាសយានដ្ឋានសុវណ្ណភូមិ និងស្ថានីយចំណតដុនមឿង។
កិច្ចព្រមព្រៀងនេះ ក៏គ្របដណ្តប់លើការសាងសង់ ព្រលានយន្តហោះទីក្រុងជាប់នឹងព្រលានយន្តហោះ ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូន និងឧស្សាហកម្មគាំទ្រ ដូចជា ការថែទាំយន្តហោះ ការជួសជុល ការបណ្តុះបណ្តាលអាកាសចរណ៍ និងការផ្ទុកប្រេង។
U-tapao មានចម្ងាយធ្វើដំណើរ ដោយចំណាយពេលប្រហែល២ម៉ោង ចេញពីទីក្រុងបាងកក។ ចំណែកឯផែនការដាច់ដោយឡែក ដើម្បីបង្កើតផ្លូវដែកក៏ត្រូវបានអនុម័តរួចជាស្រេច៕ Reuters
គេគ្រាន់តែកែលំអរព្រលានចាស់គេសោះ គេអស់ដល់ 9,000 លានដុល្លារ ចុះខ្លួនឯងសង់ព្រលានថ្មីអស់ត្រឹមតែ 1,500 លាន់ដុល្លារសោះ សុទ្ធតែអួតថា ព្រលានយើងធំជាងគេទី 9 លើកពិភពលោក។ អំណួតហួសមាឌ ឬចង់បំប៉ោងរឿងមិនពិតដើម្បីផលប្រយោជន៍របស់ក្រុមណាមួយ បោកបញ្ឆោទអារម្មណ៍ប្រជារាស្រ្តជាម្ចាស់ប្រទេស? ដូចជាហួសហេតុពេកហើយ ភូតភរល្មមៗបានហើយ ប្រហែលមើលមកប្រជារាស្រ្តម្ចាស់ប្រទេសហ្នឹងល្ងង់ខ្លាំងណាស់ហើយមើលទៅ? កុំលើកជើងខ្លាំងពេក ឲ្យស្អីមានភាពពិតខ្លះផង!