ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនKnight Frank បានបង្ហាញរបាយការណ៍របស់ខ្លួនកាលពីពេលថ្មីៗនេះថា ចំនួនយូនីតខុនដូ១៩២៣៦ នឹងកើនឡើងដល់៦៩.០៣៦ យូនីតក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយសន្និដ្ឋានថា រាល់គម្រោងដែលបានកត់ត្រាត្រូវបានបញ្ចប់ទាន់ពេលវេលា។
របាយការណ៍នេះក៏បានកត់សម្គាល់ផងដែរថា ការកើនឡើងតម្លៃដីធ្លីបន្តនឹងជំរុញការអភិវឌ្ឍឆ្ងាយពីកណ្តាលទីក្រុង និងអភិវឌ្ឍទៅជាតំបន់ផ្សេងទៀត ដូចជា ផ្នែកផ្សេងទៀតនៃខណ្ឌចំការមន ជ្រោយចង្វា សែនសុខ មានជ័យ និងទួលគោក។
ការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដោយសារCOVID-19បានធ្វើឱ្យវិស័យជាច្រើន ពិនិត្យមើលចក្ខុវិស័យសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២០និងឆ្នាំ២០២១។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសកម្ពុជាបានព្យាករពីកំនើនផលិតផលក្នុងស្រុក សម្រាប់ឆ្នាំ២០២០ រំពឹងថានឹងធ្លាក់ចុះយ៉ាងហោចណាស់១ភាគរយ។
ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជាក៏បានរងផងប៉ះពាល់ ដោយសារការរីករាលដាលនៃការភ័យខ្លាចនេះ។
លោក Kam Chin Seng នាយកក្រុមហ៊ុន Peninsula Private Residences បានមានប្រសាសន៍ថា “យើងពិតជាទទួលបានផលប៉ះពាល់ខ្លាំងបំផុត ក្នុងអំឡុងខែមីនា និងមេសា”។ លោកបន្តថា “ការផ្លាស់ប្តូរឥរិយាបទទីផ្សារបានជម្រុញឱ្យអ្នកអភិវឌ្ឍន៍ ដូចជាក្រុមហ៊ុន Peninsula នេះផ្លាស់ប្តូរធនធានរបស់ពួកគេឱ្យឆ្ងាយពីការលក់ ហើយផ្ទុយទៅវិញសង្កត់ធ្ងន់ ទៅលើការបំពេញតម្រូវការរបស់អតិថិជនបច្ចុប្បន្នរបស់ពួកគេ”។
ខណៈពេលដែលមានការផ្លាស់ប្តូរជាក់ស្តែង នៅក្នុងទីផ្សារបច្ចុប្បន្ន នេះមិនមានន័យថា ការរីកចម្រើនលើការអភិវឌ្ឍន៍ថ្មីបានជាប់គាំងនោះទេ។ យោងតាមរបាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Knight Frank Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកអចលនៈទ្រព្យអន្តរជាតិបានឱ្យដឹងថា មានការកើនឡើងចំនួន១០ភាគរយ នៃចំនួនខុនដូសរុបនៅក្នុងរាជធានីភ្នំពេញនៅចុងឆ្នាំ ២០១៩។
ឧទាហរណ៍គួរអោយកត់សំគាល់មួយ នៃគម្រោងដែលបានបញ្ចប់នាពេលថ្មីៗនេះគឺ One Park ដែលជាការអភិវឌ្ឍចម្រុះ ដែលមានទីតាំងស្ថិតនៅ សង្កាត់ពាណិជ្ជកម្មក ណ្តាលខណ្ឌ ដូនពេញ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank សង្កាត់ចំការមននៅតែជាតំបន់ដែលប្រជាជនពេញចិត្ត និងពេញនិយមបំផុត ដោយសារតំបន់នេះស្ថិតនៅជិតតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មណាល និងតំបន់ពាណិជ្ជកម្មជាច្រើនទៀត ដែលជាលទ្ធផលមានចំណែកទីផ្សារសរុប៣៨ភាគរយ នៃការអភិវឌ្ឍខុនដូបច្ចុប្បន្ន។ បន្ទាប់ពីខណ្ឌចំការមន មានសែនសុខ ១៥% ខណ្ឌ៧ មករា១៣% បឹងកេងកង ១០% ជ្រោយចង្វារ ១០% និងទួលគោក ៦%។
របាយការណ៍ក៏បានកត់សម្គាល់ផងដែរ នូវការអភិវឌ្ឍក្រៅផែនការថ្មីចំនួន១៥ ដែលត្រូវបានដាក់ចេញនៅចុងឆ្នាំ២០១៩ ដោយមានការផ្តល់ជូនស្តង់ដារខ្ពស់ និងមធ្យម។ ការអភិវឌ្ឍនាពេលអនាគត ដ៏គួរឱ្យកត់សម្គាល់មួយ គឺវឌ្ឍនភាពគម្រោងអចលនទ្រព្យWealth Mansion ដែលមានកម្ពស់៤៥ជាន់នៅជ្រោយចង្វា ដោយផ្តល់នូវទេសភាពទឹកទន្លេបឹងទន្លេសាប និងនៅជាយក្រុងភ្នំពេញ៕