គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វិមាន អចលនទ្រព្យ ឧដុង្គ ផ្តល់ចំណេញដល់អតិថិជន ៣០០០ដុល្លារក្នុងមួយឡូតិ៍ភ្លាមៗ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បន្ថែមពីលើការយកចិត្តទុកដាក់ទៅលើការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងគម្រោង ដែលសមស្រប និងអនុគ្រោះដល់ការសាងសង់លំនៅដ្ឋានស្នាក់នៅយ៉ាងងាយស្រួល ក្រុមហ៊ុន ដីឡូតិ៍ វិមានអចលនទ្រព្យ បានផ្តល់ជូនកម្មវិធីពិសេសដល់អតិថិជនរបស់ខ្លួននូវឱកាសចំណេញរហូតដល់ ៣០០០ដុល្លារភ្លាមៗសម្រាប់ការទិញ ដោយបង់ផ្ដាច់ក្នុងមួយឡូតិ៍។

នាយកគ្រប់គ្រងទីផ្សារក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូតិ៍ វិមាន អចលនទ្រព្យ លោក សំ ថារី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ថា បច្ចុប្បន្ន អចលនទ្រព្យនៅតំបន់ឧដុង្គ ជាពិសេសវិស័យដីធ្លី បានក្លាយជាគោលវិនិយោគយ៉ាងផុសផុល ក្រោមគម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល រួមមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ងាយស្រួលចរាចរណ៍ ជាពិសេសមានគម្រោងរោងចក្រ សហគ្រាស ក៏ដូចជាលំនៅដ្ឋានផងដែរ។

លោកបានបញ្ជាក់ថា “ចំពោះការពុះដីឡូតិ៍នៅតំបន់ជិតភ្នំ ឧដុង្គ ក៏មានច្រើនគម្រោងដែរ ដែលក្នុងនោះក៏មានគម្រោអភិវឌ្ឍន៍ដីឡូតិ៍ វិមាន អចលនទ្រព្យ ដែលជាការឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលចង់បានដីសម្រាប់សាងសង់លំនៅដ្ឋានកម្មសិទ្ធិ និងបង្កើតអាជីវកម្មនានានៅក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍន៍មួយនេះ”។

គម្រោងអភិវឌ្ឍន៍ដីឡូតិ៍ វិមានអចលនទ្រព្យ ស្ថិតនៅទីតាំងល្អ មានសក្ដានុពល និងអំណោយផលសម្រាប់ការរស់នៅ ក៏ដូចជាការប្រកបអាជីវកម្មប្រចាំថ្ងៃផ្សេង ដោយសារតែនៅជុំវិញគម្រោងមានរោងចក្រ សហគ្រាស និងមានលំនៅដ្ឋានប្រជាជនរស់នៅស្រាប់ដែលជាភូមិចាស់។ នៅទីនេះ ក្រៅមានគម្រោងអភិវឌ្ឍន៍ជាសួនឧស្សាហកម្ម ដែលជាបណ្តុំរោងចក្រ ដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល និងជាតំបន់បេតិកភ័ណ្ឌវប្បធម៌ភ្នំឧដុង្គ ក៏ដូចជាតំបន់វប្បធម៌ និងសាសនា នៅមានផ្សារសហគមន៍ តំបន់ស្នាក់នៅលំហែរកាយ ភូមិធម្មជាតិរបស់ប្រជាពលរដ្ឋ ដែលមានទំហំជាង ១៧០ហិកតា ព្រមគ្នាជាមួយតំបន់ទិញ-លក់ចំណីអាហារបែបធម្មជាតិស្រុកស្រែផងដែរ”។

ជាមួយគ្នានេះ ជាការលើកទឹកចិត្ត និងថែងអំណរគុណចំពោះអតិថិជនដែលគាំទ្រមកលើគម្រោង ក្រុមហ៊ុន ដីឡូតិ៍ វិមាន អចលនទ្រព្យ បានបង្កើតកម្មវិធីពិសេស ដែលផ្តល់អត្ថប្រយោជន៍ និងផលចំណេញដល់អតិថិជនរហូតដល់ ៣០០០ដុល្លារភ្លាមៗផងដែរ។

លោក សំ ថារី បានបញ្ជាក់ថា “សម្រាប់តម្លៃដីនៅលើទីផ្សារទូទៅរបស់គម្រោង វិមានអចលនទ្រព្យ គឺ៨៨០០ដុល្លារក្នុងមួយឡូតិ៍ ប៉ុន្តែសម្រាប់អតិថិជនដែលទិញដោយការបង់ផ្ដាច់ ក្រុមហ៊ុននឹងបញ្ចុះតម្លៃមកនៅត្រឹម ៥៨០០ដុល្លារ ហើយសម្រាប់អតិថិជនដែលទិញដោយការបង់រំលោះ ក្រុមហ៊ុននឹងបញ្ចុះតម្លៃមកនៅត្រឹម៦៨០០ដុល្លារក្នុងមួយឡូតិ៍ផងដែរ។

សម្រាប់អតិថិជនដែលទិញដោយការបង់រំលោះ គឺបង់ជាមួយធនាគារដៃគូរបស់ក្រុមហ៊ុនផ្ទាល់ ដែលជាការបង្កើនទំនុកចិត្ត និងភាពជឿជាក់កាន់តែខ្លាំងទៅលើទ្រព្យ (ដីឡូតិ៍) ដែលបានទិញពីក្រុមហ៊ុនពិតជាស្របច្បាប់ មានប្លង់កម្មសិទ្ធិត្រឹមត្រូវ។

សម្រាប់ព័ត៌មានលម្អិតពីគម្រោង វិមាន អចលនទ្រព្យ លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទ ៖ ០៣១ ២២ ២២ ០៧១

LEAVE A REPLY

Please enter your comment!
Please enter your name here