ដោយគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យបានមានភាពល្អ ប្រសើរឡើងវិញបណ្តើរៗហើយ ខណៈលំហូរទុនវិនិយោគពីរបរទេសរំពឹងនឹងបន្តកើនឡើង។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូររស័ព្ទនាព្រឹកថ្ងៃទី២៦ មិថុនានេះថា ស្ថានភាពទីផ្សារអចលនទ្រព្យ បានចាប់ផ្តើមមានសញ្ញាល្អឡើងវិញហើយ រាប់ទាំងដីធ្លី លំនៅដ្ឋាន និងគំរោងអភិវឌ្ឍន៍នានាបានចាប់ផ្តើមសកម្មភាព ខណៈស្ថានភាពជំងឺCovid-19ត្រូវបានគ្រប់គ្រងបានដោយរដ្ឋាភិបាល។
លោកបន្តថា “ពេលនេះការលក់លំនៅដ្ឋានបានល្អឡើងវិញបណ្តើរៗហើយ។ ចំនែកដីធ្លីក៏មានសកម្មភាពទិញលក់ច្រើន ប៉ុន្តែតំបន់ខ្លះក៏មិនទាន់ឡ់ងថ្លែនៅឡើយទេ”។លោកបន្តថា “”ភាពល្អប្រសើរនេះបានចាប់់ផ្តើមលើផ្នែកសំខាន់ៗ ហើយយើងរំពឹងថានៅឆ្នាំ២០២១ខាងមុខ អ្វីៗនឹងវិវត្តន៍កាន់់តែល្អប្រសើរថែមទៀត”។
លោកឧកញ៉ាលី ហួរដែលជាអគ្គនាយកក្រុមហ៊ុនលី ហួរគ្រុបបានមានប្រសាសន៍ឲ្យដឹងផងដែរថា គំរោងរបស់លោកដែលស្ថិតនៅទីតាំងក្បែរផ្សារទំនើបAEON Mall2បាននិងកំពុងលក់ជិតអស់ហើយផងដែរ ដោយសារលក្ខខ័ណ្ឌទីតាំងមានភាពល្អប្រសើរ និងទីផ្សារលំនៅដ្ឋានកាន់តែល្អប្រសើរឡើងវិញ៕