ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជានៅតែមានសក្តានុពលខ្ពស់ ចំពោះវិនិយោគវិនិយោគិនចិនលើវិស័យអចលនទ្រព្យ ជាពិសេសគម្រោងសាងសង់អគារខ្ពស់ៗ និងគម្រោងបុរីមួយចំនួនផងដែរ បើទោះបីពិភពលោកក៏ដូចជាកម្ពុជាបាន និងកំពុងជួបញ្ហាប្រឈមពីការរីករាលដាលជាសកលវិបត្តិជំងឺ Covid-19 ។
លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL នៅក្នុងកិច្ចសន្និនាសមាជិកសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលនវត្ថុកម្ពុជាតាមវិដូអូ Conference កាលពីពេលថ្មីៗឱ្យថា កម្ពុជានៅតែជាគោលដៅវិនិយោគិនចិន ព្រោះកម្ពុជា-ចិនមានទំនាក់ទំនងល្អជាមួយគ្នា ហើយពេលថ្មីៗនេះ វិនិយោគិនក៏ចាន់បផ្តើមចូលមកកាន់ខេត្តព្រះសីហនុជាបន្តបន្ទាប់។
លោកបន្តថា “យើងឃើញថា ប្រជាជនចិនច្រើនណាស់ ហើយយើងទទួលបានការវិនិយោគភាគច្រើនគឺមកពីប្រទេសចិន នៅតាមបណ្តាខេត្តមួយចំនួន។ ជាមួយគ្នានេះ បើរដ្ឋាភិបាល មានទំនាក់ទំនងល្អជាមួយចិន ដូចសព្វថ្ងៃនេះ ហើយក៏មានការចង់សម្ព័ន្ធផ្សេងៗទៀត ជាមួយខេត្តរបស់កម្ពុជា យើងនឹងនៅតែមានការវិនិយោគពីចិនដដែល” ។
លោកចេង ខេងបានបន្តថា យើងដឹងថាវិនិយោគិនចិន មិនត្រឹមតែវិនិយោគនូវអគារខ្ពស់ៗនោះទេ តែក៏មានគម្រោងលើវិយោគលើបុរីផងដែរ ហើយជាពិសេសនោះ គឺវិស័យឧស្សាហកម្ម និងកសិកម្មក៏ចិនមកវិនិយោគច្រើន បន្ថែមពីនេះ វិនិយោគិនចិននៅតែចាត់ទុកកម្ពុជាជាគោលវិនិយោគរបស់ខ្លួនផងដែរ។
លោកឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានឱ្យដឹងដែរថា ប្រទេសកម្ពុជា គឺមានទីតាំងភូមិសាស្ត្រល្អ ក្នុងការវិយោគលើវិស័យអចលនទ្រព្យ ព្រោះកម្ពុជាមិនមានគ្រោះរញ្ជួលដី ឬ ផ្ទុះភ្នំភ្លើងនោះទេ ។
លោកបន្តថា “ទាំងនេះគឺជាចំណុចល្អសម្រាប់វិនិយោគិនចិន ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា លើវិស័យអចលនទ្រព្យ និងសំណង់។ លោកបន្តថា “ម្យ៉ាងទៀត កម្ពុជាមានទីតាំងមួយចំនួនដូចជា ខេត្តកោះកុង ខេត្តព្រះសីហនុ និងកែបជាដើមដែលផ្តល់ឱកាសវិនិយោគដល់ជនជាតិចិន ខណៈដែលប្រទេសមួយចំនួន មិនមានតាំងល្អដូចកម្ពុជានោះទេ” ។
លោកសន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate បានបញ្ចេញទស្សនផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជា ចិនដែលមានភាពរ៉ឹងមាំង និងស្អិតរមួតដូចបច្ចុប្បន្ននេះ ជាពិសេសមានការជួយគ្នាទៅវិញ ទៅក្នុងដំណាក់កាលនៃវិបត្តិចំពោះការផ្ទុះឡើងនូវជំងឺ Covid-19 នេះ វិនិយោគិនចិនអាចនឹងវិលត្រឡប់មកវិញ។
លោកបន្តថា “វិនិយោគិនចិនភាគច្រើនទៅវិនិយោគ នៅក្នុងប្រទេសណាដែលមានកិច្ចទំល្អជាមួយប្រទេសខ្លួន ព្រោះពួកគេមានភាពងាយស្រួល ក្នុងស្នើសុំកម្ចីពីរដ្ឋាភិបាល យកមកធ្វើការវិនិយោគ។ លោកបន្តថា “កម្ពុជានេះមានទីតាំងល្អ ទំនាក់ទំនងល្អ និងមានគោលនយោបាយគាំទ្រចិន អាចនឹងស្រូបយកនូវិនិយោគិនចិន បន្ថែមទៀតនាពេលខាងមុខនេះ ក្រោយចប់ Covid-19 ” ៕