ដោយ ហ្សូលី
អាស៊ីៈ ឧស្សាហកម្មសំណង់នៅអាស៊ីអាគ្នេយ៍ បានថយចុះក្នុងឆ្នាំ ២០១៩ ដែលនាំឱ្យមានការធ្លាក់ចុះ នៃទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់ ច្រើនជាង ៥០ភាគរយនៃសកម្មភាពវិនិយោគសំណង់ក្នុងតំបន់។
មុនពេលការចាប់ផ្តើមនៃការរីករាលដាលនៃ COVID-19 តំបន់នេះត្រូវបានគេរំពឹងថា នឹងទទួលបានសន្ទុះកំណើនខ្លះរបស់ខ្លួននៅឆ្នាំ២០២០ ដើម្បីពង្រីកការកើនឡើង ៦%។ទោះយ៉ាងណា ដោយមើលឃើញពីការរំខាន ដែលកំពុងកើនឡើងនៅក្នុងតំបន់ បច្ចុប្បន្នត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៤,៣%។ នេះបើយោងតាមក្រុមហ៊ុន GlobalData ដែលជាក្រុមហ៊ុនឈានមុខគេខាងទិន្នន័យនិងវិភាគ។
មានសញ្ញានៃភាពទន់ខ្សោយ នៅក្នុងទីផ្សារមួយចំនួនផ្សេងទៀត នៅក្នុងតំបន់គឺនៅក្នុងប្រទេសម៉ាឡេស៊ី វៀតណាមនិងថៃ ពិសេសនៅក្នុងផ្នែកអចលនទ្រព្យ។
វិស័យលំនៅដ្ឋាន នឹងបន្តតស៊ូនៅពេលសកម្មភាពសេដ្ឋកិច្ចចុះខ្សោយ មានហានិភ័យខ្ពស់ គួរឱ្យកត់សម្គាល់នៅក្នុងវិស័យទាំងនេះ។ វានឹងត្រូវលុបចោល ឬយ៉ាងហោចណាស់ត្រូវបានពន្យាពេលមកវិញ បើមានគម្រោងថ្មីៗពីរបី ចាប់ផ្តើមនៅពាក់កណ្តាលនៃឆ្នាំ ២០២០ ខណៈក្រុមហ៊ុនពិនិត្យឡើងវិញនូវផែនការពង្រីករបស់ពួកគេ។
លោក Dhananjay Sharma អ្នកវិភាគផ្នែកសំណង់នៅក្រុមហ៊ុន GlobalData បានមានប្រសាសន៍ថា ការបិទប្រទេសនេះបានប៉ះពាល់ ដល់ឧស្សាហកម្មសំណង់នៅក្នុងតំបន់រួចហើយ។ មានកំរិតខុសៗគ្នា ជាមួយនឹងភាពធ្ងន់ធ្ងរបំផុត នៅក្នុងប្រទេសសឹង្ហបូរីនិងម៉ាឡេស៊ី ដែលក្នុងកំឡុងពេលនោះគំរោងជាង៩៥% នៃឧស្សាហកម្មសំណង់ត្រូវបានបញ្ឈប់ទាំងស្រុង ដោយការងារត្រូវបានដំណើរការតែលើគំរោងសំខាន់ៗប៉ុណ្ណោះ។
ជាលទ្ធផលទិន្នន័យត្រីមាសទី១ ប្រទេសជាច្រើនក្នុងតំបន់បានបង្ហាញ សញ្ញានៃការរំខាន ដែលប្រទេសថៃមានការធ្លាក់ចុះយ៉ាងខ្លាំង៩,៩% បន្ទាប់មក គឺម៉ាឡេស៊ីដែលមានការធ្លាក់ចុះ ៧,៧%, សិង្ហបុរី ៤%, ហ្វីលីពីន៣,៤% ។
ទោះជាយ៉ាងណានៅមានកំណើនវិជ្ជមាន ដោយទិន្នន័យតម្លៃប្រចាំត្រីមាសកើនបានឡើង២,៩% នៅឥណ្ឌូណេស៊ី និង៤,៤% នៅវៀតណាម។
លោក Sharma បានសន្និដ្ឋានថា ទោះយ៉ាងណាសក្តានុពលជាមូលដ្ឋាន នៅក្នុងតំបន់មានន័យថា វិស័យនេះអាចនឹងមានការងើបឡើងវិញនៅឆ្នាំ២០២១ បន្ទាប់មកនឹងមានការពង្រីកយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំខាងមុខទៀត។
បញ្ហានេះនឹងត្រូវជំរុញដោយស្ថានភាពសេដ្ឋកិច្ច ដែលរីកលូតលាស់និងការកើនឡើងនៃប្រជាជនវណ្ណៈកណ្តាល ការជំរុញកំណើនការប្រើប្រាស់ និងឈានទៅរកការវិនិយោគលើលំនៅដ្ឋាននិងហេដ្ឋារចនាសម្ព័ន្ធ ៕