ដោយៈ រ៉ាណេត
ភ្នំពេញៈ ខណ្ឌសែនសុខ ត្រូវបានគេទទួលស្គាល់ថាជាតំបន់ ដែលមានការអភិវឌ្ឍ យ៉ាងឆាប់រហ័ស និងប្រមូលផ្តុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើបលំដាប់អន្តរជាតិ មជ្ឈមណ្ឌលពិព័រណ៍ និងអាពាហ៍ពិពាហ៍ អាគាការិយាល័យបែទំនើប អាផាតម៉ិន ខុនដូ រួមជាមួយនឹងបណ្តុំលំនៅដ្ឋានលំដាប់អភិជន និងកម្រិតមធ្យមជាច្រើនគម្រោង។
នៅក្នុងចំណោមវត្តមាននៃសំណង់អាគារធំៗ ដូចបានរៀបរាប់ខាងលើនេះ គម្រោងអាគារខុនដូ ដ៏ប្រណីតកម្រិតពិភពលោក Phnom Penh Galaxy Garden កម្ពស់៣៣ជាន់ ស្មើនឹង១១៦ម៉ែត្រ ស្ថិតនៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានក្លាយជាគម្រោងសំណង់ដ៏មានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍ពីសំណាក់បណ្តាក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យ និងអតិថិជនគួរឱ្យកត់សម្គាល់។
លោក លីន ម៉ីគ័រ (Lin Meiguo)អគ្គនាយកក្រុមហ៊ុន JING DI Real Estate Group ដែលមានមូលដ្ឋានមកពីទីក្រុងសៀងហៃ ប្រទេសចិន និងជាអ្នកអភិវឌ្ឍន៍គម្រោងអាគារខុនដូកម្ពស់ស្គឹមស្កៃលើកដំបូង នៅក្នុងខណ្ឌសែនសុខមួយនេះ បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គម្រោងខុនដូបែបទំនើប Phnom Penh Galaxy Garden នៅក្នុងគម្រោងឧទ្យាន ស៊ិងហឺ ហ្គាដិន មួយនេះជាការវិនិយោគ និងអភិវឌ្ឍន៍មួយប្រកបដោយភាពជឿជាក់ និងមានសុទិដ្ឋិនិយមខ្ពស់ ស្របតាមគោលនយោបាយផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា-ចិន ដែលកំពុងក្លាយជាដៃគូអភិវឌ្ឍន៍ ប្រទេសយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។
ជាមួយគ្នានេះ លោកក៏បានបង្ហាញពីសក្ដានុពលនៃតំបន់ ដែលក្រុមហ៊ុនជ្រើសយកធ្វើជាទីតាំងអភិវឌ្ឍន៍គម្រោងផងដែរថា នៅក្នុងរាជធានីភ្នំពេញ សក្ដានុពលនៃតំបន់គឺមានភាពខុសគ្នា។ ដោយឡែកនៅក្នុងខណ្ឌសែនសុខ គឺភាពល្អប្រសើរស័ក្ដិសមទៅនឹងការអភិវឌ្ឍន៍គម្រោង Phnom Penh Galaxy Garden ដែលជាគម្រោងទី៤របស់ក្រុមហ៊ុន ព្រោះនៅក្នុងតំបន់នេះ បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម បែបទំនើបរួចជាស្រេច ដូចជា វត្តមានផ្សារ AEON2 ផ្សារម៉ាក្រូ ផ្សារទំនើបជីបម៉ុង ផ្សារទំនើប Global House វិមានសែនសុខ ធនាគារជាតិ ព្រមទាំងផ្សារទំនើបបែបសហគមន៍មួយចំនួនទៀត។
គម្រោងសំណង់ខុនដូកម្ពស់១១៦ជាន់ Phnom Penh Galaxy Garden នៅក្នុងគម្រោងឧទ្យាន ស៊ិងហឺ ហ្គាដិនត្រូវបានសាងសង់ជាអគារភ្លោះ ស្ថិតនៅលើផ្ទៃដីសរុប ៩១០០០ម៉ែត្រក្រឡា។ ក្នុងចំណោមអាគារភ្លោះទាំងពីរ ក្រុមហ៊ុនបានបែងចែកទំហំផ្ទៃអគារប្រមាណ៣០០០ម៉ែត្រក្រឡា ធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាកន្លែងហាត់ប្រាណលំដាប់កំពូល រួមទាំងអាងហែលទឹកលើអាកាស ដែលអាចមើលទេសភាពជុំវិញអគារដល់ទៅ២៧០ដឺក្រេ” ។
លក្ខណៈពិសេសរបស់អាគារ៣៣ជាន់នេះ ត្រូវបានបែងចែកចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី សួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តក្រោមដី (ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣) ។
សម្រាប់លោក អ្នក ដែលជាអតិថិជនអាចមានជម្រើសជាច្រើន ដែលយូនីតនីមួយៗមានទំហំចាប់ពី៤៦ ដល់១៤៨ ម៉ែត្រការ៉េ។ អតិថិជនអាចកក់ត្រឹម៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់ ជាមួយនឹងការទទួលបាននូវកម្មវិធីបញ្ចុះតម្លៃ៥ភាគរយគ្រប់យូនីតចាប់ពីថ្ងៃនេះរហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២០ខាងមុខ បន្ថែមពីលើការបញ្ចុះតម្លៃពិសេសចាប់ពី៤ ទៅ៦ភាគរយ អាស្រ័យតាមលក្ខខណ្ឌនៃការបង់ប្រាក់។ លើសពីនេះ គ្រប់អតិថិជនទាំងអស់ក៏ទទួលបានការធានាទទួលជួលត្រឡប់មកវិញ ក្នុងអត្រាចំណេញខ្ពស់ផងដែរ។
ក្រុមហ៊ុន Jing Di Real Estate Group មានប្រភពមកពីក្រុងសៀងហៃ ប្រទេសចិន និងល្បីឈ្មោះផ្នែកអភិវឌ្ឍន៍ និងគ្រប់គ្រងអាគារខ្ពស់ៗបែបទំនើប ជាមួយបទពិសោធន៍ជាង២០ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ១៩៩៥ ដែលជាពេលវេលាចូលប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដំបូងផ្នែកសាង់សង់ និងបន្តឈានដល់ការអភិវឌ្ឍន៍គម្រោងផ្ទាល់ខ្លួនជាបន្តបន្ទាប់។ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងធំៗចំនួន៣ ប្រកបដោយភាពជោគជ័យរួចមកហើយនៅក្នុងប្រទេសចិន ហើយគម្រោងបន្ទាប់ទី៤ Phnom Penh Galaxy Garden ដែលទើបតែចាប់ផ្តើមសាងសង់នៅប្រទេសកម្ពុជា កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ មួយនេះ ក្រុមហ៊ុនក៏ជឿជាក់យ៉ាងមុតមាំថា នឹងទទួលបានជោគជ័យខ្ពស់បំផុត។
សម្រាប់ព័ត៌មានលម្អិតពីគម្រោង លោកអ្នកសាកសួរនៅការិយាល័យលក់ស្ថិតនៅផ្លូវ ១៩៩២ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៧០ ៩៨ ៦៨ ៦៦ ០៩៣ ៨២ ០៤ ៩៨ ឬ ចូលទៅកាន់
https://www.facebook.com/phnompenhgalaxygarden/