ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Century21 Zillion Holding បានប្រកាសជ្រើសរើសខេត្តព្រះសីហនុជាគោលដៅដំបូងបង្អស់ បន្ទាប់់ពីរាជធានីភ្នំពេញ ដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យចំនួន ៣៨០០នាក់។

ដោយ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន Century21 Zillion Holding បានប្រកាសជ្រើសរើសខេត្តព្រះសីហនុជាគោលដៅដំបូងបង្អស់ បន្ទាប់់ពីរាជធានីភ្នំពេញ ដើម្បីជ្រើសរើសភ្នាក់ងារអចលនទ្រព្យចំនួន ៣៨០០នាក់។

យោងតាមសេចក្តីប្រកាសព៌តមានរបស់ក្រុមហ៊ុននេះ ដែលគេហទំព័រ Propertyarea.asia ទទួលបានកាលពីល្ងាចថ្ងៃទី២១ កក្កដាកន្លងមកបានឲ្យដឹងថា ខេត្តព្រះសីហនុជាគោលដៅដំបូងបង្អស់បន្ទាប់ពីភ្នំពេញ ដែលក្រុមហ៊ុន Century21 Zillion Holding ជ្រើសរើសដើម្បីរៀបចំកម្មវិធីបណ្តុះភាពជោគជ័យ 3800 នាក់សម្រាប់អ្នកឯកទេសដីធ្លីប្រចាំតំបន់។
អ្នកចាប់អារម្មណ៍ចង់ចូលរួមសិក្សាវគ្គដ៏សំខាន់នេះ សូមចុះឈ្មោះចូលរួមកម្មវិធីនេះដោយសេរី និងឥតគិតថ្លៃតាមរយៈ==> https://bit.ly/jobapplication3800sihanoukville ។
វគ្គបណ្តុះបណ្តាលដ៏ពិសេសមិនធ្លាប់មានពីមុនមកនេះ មានការចូលរួមពីវាគ្មិនលំដាប់អន្តរជាតិចំនួន៤រូប គឺ លោកស្រី Grace Rachny Fong អគ្គនាយិកាក្រុមហ៊ុនCentury21 Cambodia, លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកព្រាប កុល គ្រូបង្វឹកប្រចាំក្រុមហ៊ុន Century21 Zillion Holdingនិងលោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century21 Fortuna Investment ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅ- ថ្ងៃ សុក្រ ទី 24 ខែកក្កដា ឆ្នាំ 2020 – វេលាម៉ោង 8:30 នាទី ដល់ ម៉ោង 11:00 នាទីព្រឹក នៅសណ្ឋាគារ Sokha Beach Resort ខេត្តព្រះសីហនុ ។
ព័ត៌មានបន្ថែម៖ 085 791 777 /098 592 333 /06175977 ៕