ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យវៀតណាម Tong បានត្រៀមខ្លួនឈានជើងចូលទីផ្សារការិយាល័យនៅកម្ពុជា ដែលជាទីផ្សារត្រូវបានក្រុមហ៊ុននេះមើលឃើញថា កំពុងមានសក្តានុពលសម្រាប់ការិយាល័យធ្វើការរួម។
ស្ថាបនិក និងជានាយកគ្រប់គ្រងការិយាល័យធ្វើការរូមគ្នា នៃក្រុមហ៊ុន Toong លោក Duong Do បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនលោកនឹងមានវត្តមាននៅទីក្រុងភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីក្រុមហ៊ុនរបស់លោក បានមានវត្តមាននៅប្រទេសវៀតណាម និងប្រទេសឡាវរួចមក។ លោកអះអាងថា ក្រុមហ៊ុនលោកមានអតិថិជនក្នុងដៃច្រើនរួចទៅហើយ។លោកបន្តថា ការិយាល័យធ្វើការរូមនៅប្រទេសកម្ពុជា ស្ថិតនៅលើផ្ទៃដី៧០០ម៉ែត្រការ៉េ ប៉ុន្តែយ៉ាងណាក៏ដោយលោកមិនបង្ហើបឲ្យដឹងពីទុនវិនិយោគរបស់ខ្លួននៅឡើយទេ។

















