ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមញ្ញ និងនេសាទ បានអះអាងថា ការរីកចំរើន នៅក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានជំរុញឱ្យមានការទន្ទ្រានយកដីទាំងដីរដ្ឋ និងឯកជន ព្រមទាំងកាប់ រាន ការដុត ការ ឈូស ឆាយ និង ការ ហ៊ុមព័ទ្ធ កាន់ កាប់ ដីព្រៃឈើ។ល។

-->
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០២០ កន្លងមកបានឱ្យដឹងថា មូលហេតុសំខាន់ៗ ដែលបណ្តាលឲ្យមានការទន្ទ្រាន កាប់ឆ្ការដីព្រៃឈើរបស់រដ្ឋ មកកាន់កាប់ជាឯកជនគ្រប់ទម្រង់ គ្រប់រូបភាព គ្រប់ទីកន្លែងទូទាំងប្រទេសគឺដោយសារ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញទូទាំងកម្ពុជា ក្រោយការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ សេដ្ឋកិច្ចជាតិយើងបានរីកធំធាត់យ៉ាងឆាប់រហ័ស។
លោករដ្ឋមន្ត្រីពន្យល់ទៀថា “រចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ក៏កំពុងផ្លាស់ប្តូរពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើ វិស័យ កសិ-ឧស្សាហ កម្ម និងសេវាកម្មវិញ” ។ លោកបន្តថា “ក្នុងបរិបទនៃដិវត្តន៍ឧស្សាហកម្មទី៤ – ការវិវឌ្ឍន៍រីកចម្រើនលើវិស័យ ចលនទ្រព្យ និងអចលនទ្រព្យគួរឱ្យកត់សម្គាល់ – តម្រូវការដីធ្លីសម្រាប់ការវិនិយោគលើវិស័យកសិកម្ម ឧស្សាហកម្ម និងទេសចរណ៍ធម្មជាតិ” ។
កំណើនប្រជាពលរដ្ឋ និងតម្លៃដីធ្លីមានការកើនឡើងជាលំដាប់ បានធ្វើឱ្យមានការ ពង្រីកដីធ្លី សម្រាប់លំនៅដ្ឋាន និងការបង្កបង្កើនផល។ល។ កត្តាទាំងនេះបានជះ ឥទ្ធិពល ដល់ ដីព្រៃឈើរបស់រដ្ឋដែលជាសម្បត្តិ ធនធានធម្មជាតិដ៏មានតម្លៃរបស់ប្រទេសយើង។

លោករដ្ឋមន្ត្រីបន្ថែមថា តាមការសិក្សាស្រាវជ្រាវ ជាបន្តបន្ទាប់របស់រដ្ឋបាលព្រៃឈើបានបង្ហាញឲ្យឃើញថាការ ទន្ទ្រានកាន់កាប់ដីព្រៃឈើ នៅបន្តកើតមានក្រោមហេតុផលកង្វះដីបង្កបង្កើនផល និងពង្រីកលំនៅដ្ឋានជាដើម។ល។ កត្តា ទាំងនេះបានជះឥទ្ធិពលដល់ដីព្រៃឈើរបស់រដ្ឋ ហើយចលនានៃការរំលោភដីព្រៃឈើរួមមាន៖ – អ្នកខ្វះ ខាត ដីពិតប្រាកដបានកាប់រានដីព្រៃឈើ – អ្នកកាប់រានដីព្រៃឈើ ហើយលក់រួចកាប់រានបន្តទៀត – ការបញ្ជាក់ លើលិខិតទិញលក់ដីព្រៃឈើ និង – ការឃុបឃិតគ្នាកាប់រាន និងហ៊ុព័ទ្ធដីព្រៃឈើ៕
