ដោយ រ៉ាណេត
ភ្នំពេញ៖ ស្របតាមក្ដីស្រលាញ់ និងបេសកកម្មក្នុងការជួយដល់ប្រជាជនកម្ពុជា ជនបរទេសដែលរស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាវិនិយោគិនជាតិ និងអន្ដរជាតិ ឱ្យទទួលបាននូវគេហដ្ឋានក្នុងក្ដីស្រមៃជាមួយនឹងកម្រិតស្ដង់ដារនៃការរស់នៅកាន់តែល្អប្រសើរ និងឱកាសចំណេញខ្ពស់ពីការវិនិយោគ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា (Prestige Homes Cambodia) និង Urban Village បានសហការរៀបចំពិធីជប់លៀងអបអរការបើកដំណើរការសាកល្បងអគារ Sky Prime Tower H ដែលជាអគារដ៏ខ្ពស់ស្កឹមស្កៃជាងគេបង្អស់នៅតាមបណ្ដោយមហាវិថីហ៊ុនសែន និងអមដោយទេសភាពនៃផ្ទៃទឹកខៀវស្រងាត់គួរជាទីគយគន់នៃដងទន្លេបាសាក់ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅសាលតាំងបង្ហាញនៃ Urban Village ក្នុង Factory Phnom Penh។
ភ្ញៀវកិត្ដិយសយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងនេះ ដើម្បីចែករំលែកពេលវេលាដ៏សប្បាយរីករាយជាមួយគ្នា ទស្សនាគម្រោងខុនដូដ៏ល្អប្រណិត និងទទួលបានសិទ្ធិក្នុងការក្លាយជាម្ចាស់នៃខុនដូនេះ។
ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា គឺជាភ្នាក់ងារអចលនទ្រព្យ ដែលបានចុះបញ្ជីនិងទទួលបានអាជ្ញាបណ្ណពីក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃកម្ពុជា ក្នុងការផ្ដល់ជូននូវដំណោះស្រាយជាទីពេញចិត្ដសម្រាប់គ្រប់តម្រូវការអចលនទ្រព្យទាំងអស់ ហើយក៏ជាដៃគូសហការដ៏សំខាន់របស់ Urban Village ដែលជាគម្រោងខុនដូដ៏មានកិត្យានុភាព និងជាម្ចាស់គ្រងពានរង្វាន់ការអភិវឌ្ឍខុនដូល្អបំផុតនៅកម្ពុជា និងពានរង្វាន់ធំៗចំនួន៥ផ្សេងទៀតពី Property Guru។
បន្ទាប់ពីទទួលបានជោគជ័យយ៉ាងខ្លាំងលើគម្រោងទី១ ពេលនេះ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា និង Urban Village កំពុងអបអរជោគជ័យជាថ្មីម្ដងទៀតនៅលើគម្រោងទី២ ដែលបានឈានដល់ការសាងសង់អគារខ្ពស់បំផុតចុងក្រោយ គឺ Sky Prime Tower H ដែលត្រូវបានប្រកាសដាក់លក់នាពេលថ្មីៗនេះ។
តាមលក្ខណៈភូមិសាស្ត្រ អគារ Sky Prime Tower H មានទីតាំងស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លឿនបំផុតមួយនៃរាជធានីភ្នំពេញ ដែលហ៊ុំព័ទ្ធដោយសាលារៀន មន្ទីរពេទ្យ ផ្សារទំនើប ហាងទំនិញ អគារអាជីវកម្ម និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី។ អគារ Sky Prime Tower H ក៏ស្ថិតនៅជាប់នឹង Factory Phnom Penh ដែលជាសហគមន៍មួយ ដែលមានការរចនាយ៉ាងល្អប្រសើរ និងផ្ដល់នូវភាពសម្បូរបែបដោយផ្ដោតសំខាន់លើ «ការរស់នៅ ការងារ និង ការកម្សាន្ដ» ។ លក្ខណៈពិសេសទាំងអស់នេះ អនុញ្ញាតឱ្យអ្នកស្នាក់នៅក្នុងអគារ Sky Prime Tower H ទទួលបាននូវភាពរីករាយនៃការរស់នៅយ៉ាងពិតប្រាកដ រាប់បញ្ចូលទាំងបរិក្ខារច្រើនប្រភេទ និងទេសភាពទីក្រុងដ៏ស្រស់បំព្រង។
លោកស្រី Catherine CHAN អភិបាលប្រតិបត្ដិនៃ Urban Village បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ថ្ងៃនេះ គឺជាពេលវេលាដ៏រំភើបរីករាយមួយ ពីព្រោះយើងបានបន្ដបេសកកម្មក្នុងការផ្ដល់ជូននូវផ្ទះក្នុងក្ដីស្រមៃដល់អតិថិជនរបស់យើង។ គម្រោងទី១ គឺជាសមិទ្ធផលដ៏ធំធេង ហើយសម្រាប់គម្រោងទី២វិញ យើងក៏ទទួលបានជោគជ័យយ៉ាងឆាប់រហ័សដូចគ្នា ដោយសារតែការគាំទ្រ និងទំនុកចិត្តខ្ពស់ពីសំណាក់អតិថិជន ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងសកម្មពីដៃគូរបស់យើង ដូចជា ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា ជាដើម។
Urban Village តែងតែខិតខំសម្រេចឱ្យបានលើសពីការរំពឹងទុករបស់អតិថិជន ពីព្រោះយើងជឿជាក់ថា មនុស្សគ្រប់រូបត្រូវការផ្ទះមួយ ដែលអាចផ្តល់នូវភាពកក់ក្តៅ និងផាសុកភាព រួមជាមួយនឹងបរិស្ថានដ៏បរិសុទ្ធ បរិក្ខារសម្បូរបែប កន្លែងធ្វើការដែលមានភាពច្នៃប្រឌិតខ្ពស់ ទីតាំងទស្សនាសិល្បៈច្រើនទម្រង់ និងកន្លែងកម្សាន្តផ្សេង។ល។ យើងពិតជាមានមោទកភាព ពីព្រោះយើងអាចផ្ដល់នូវអ្វីៗទាំងអស់នេះជូនអតិថិជននៅក្នុងសហគមន៍ ដែលមានស្ដង់ដារនៃការរស់នៅល្អបំផុតរបស់យើង។ »
ចាប់តាំងពីបើកដំណើរការក្រុមហ៊ុនមក ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានបង្កើតនូវភាពជាដៃគូល្អឥតខ្ចោះជាមួយ Urban Village ហើយអាចពង្រីកមូលដ្ឋានអតិថិជនរបស់ខ្លួនឱ្យកាន់តែធំឡើង ដោយសារវិជ្ជាជីវៈខ្ពស់ និងសេវាកម្មដ៏លេចធ្លោ។ កត្តាទាំងនេះ បាននាំឱ្យក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា ឈ្នះពានរង្វាន់ភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ២០១៩ ក្នុងកម្មវិធី Squarefoot Best of the Best Award លើកទី១០ ។ ទោះជាយ៉ាងនេះក្ដី សមិទ្ធផលមួយនេះ គឺគ្រាន់តែជាការចាប់ផ្តើមនៃភាពជោគជ័យជាច្រើនទៀត ដោយសារក្រុមហ៊ុនយល់ច្បាស់អំពីតម្រូវការទីផ្សារ និងមានការប្តេជ្ញាចិត្តឥតងាករេក្នុងការបន្តឈានមុខគេក្នុងវិស័យអចលនទ្រព្យ។
លោក រ័ត្ន ពន្លក ប្រធានផ្នែកលក់នៃ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានលើកឡើងថា៖ «ដោយសារចំនួននៃប្រជាជនក្នុងទីក្រុងភ្នំពេញមានការកើនឡើងយ៉ាងឆាប់រហ័ស នគរូបនីយកម្មត្រូវបានពង្រីកវិសាលភាពកាន់តែធំឡើង។ ជាក់ស្ដែង អចលនទ្រព្យដូចជា ខុនដូ អាផាតមិន និងបុរី ត្រូវបានអភិវឌ្ឍកាន់តែច្រើនឡើងនៅជុំវិញទីក្រុងភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការរស់នៅ ការធ្វើការ និងការប្រកបអាជីវកម្មជាដើម។ ទោះជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា បរិមាណនៃអចលនទ្រព្យ អាចផ្គត់ផ្គង់តម្រូវការទាំងនេះបាន ប៉ុន្តែគុណភាពនៅតែជាបញ្ហាចោទនៅឡើយ។ ដូច្នេះ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា បានដាក់គោលដៅបន្ថែមគុណតម្លៃ និងបំពេញគុណភាពដែលខ្វះខាតនៅក្នុងទីផ្សារអចលនទ្រព្យរបស់យើង។ »
លោក រ័ត្ន ពន្លក បានបន្ថែមទៀតថា៖ «ការជួយឱ្យអតិថិជនរបស់យើងទទួលបាននូវអចលនទ្រព្យក្នុងក្ដីស្រមៃរបស់ពួកគាត់ គឺជាការសន្យារបស់យើង ហើយយើងបានរក្សាការសន្យានេះតាមរយៈការផ្ដល់សេវាកម្មដល់ពួកគាត់ក្នុងការក្លាយជាម្ចាស់ខុនដូល្អប្រណិត Urban Village ប្រកបដោយភាពជោគជ័យ។ តាមរយៈបទពិសោធន៍នៃការលក់ខុនដូ Urban Village គម្រោងទី១ និង គម្រោងទី២ (អគារE អគារF និងអគារG) យើងជឿជាក់ថា អគារ Sky Prime Tower H ដែលភ្ជាប់មកជាមួយនូវការរចនាបែបសហគមន៍ទំនើប និងតម្លៃសមរម្យ នឹងត្រូវបានលក់អស់ក្នុងរយៈពេលដ៏ខ្លី។ »
ដើម្បីអបអរសាទរការបើកសម្ពោធសាកល្បងនៃអគារ Sky Prime Tower H ក៏ដូចជាលើកទឹកចិត្ដដល់អ្នកទិញយូនីតខុនដូមុនគេ ក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា និង Urban Village កំពុងផ្តល់ជូនកម្មវិធីពិសេស ជាមួយនឹងកញ្ចប់គ្រឿងសង្ហារឹមឥតគិតថ្លៃ និងការបញ្ចុះតម្លៃលើអត្រាការប្រាក់ជាដើម។ កម្មវិធីពិសេសនេះ នឹងរឹតតែធ្វើឱ្យ Sky Prime Tower H ក្លាយជាគម្រោងខុនដូ ដែលទទួលបានតម្រូវការច្រើនជាងគេបង្អស់យ៉ាងពិតប្រាកដនៅកម្ពុជា។
អ្វីៗដែលអស្ចារ្យ គឺមាននៅសហគមន៍ Urban Village ហើយការប្រឹក្សានិងសេវាកម្មអចលនទ្រព្យដ៏ល្អបំផុត គឺមាននៅក្រុមហ៊ុន ប្រេស្ទីហ្ស៍ ហូម ខេមបូឌា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅទូរស័ព្ទលេខ ០១៥ ៣០៩ ៦៦៦ ឬ ផ្ញើសារទៅកាន់ទំព័រហ្វេសប៊ុក Prestige Homes Cambodia ៕