ខេត្តកំពត​ទាក់ទាញ​គម្រោង​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ចធំៗជាច្រើន

ចែករំលែក

ដោយ​វុត្ថា

កំ​ពតៈ គម្រោង​សាងស់ង​សណ្ឋាគារ ផ្ទះសំណាក់ និង​បឹង​ហ្គា​ល​ឡូង និង​រមណីយដ្ឋាន​ជាច្រើន​បាន និង​កំពុង​កើតមាន​នៅក្នុង​ខេត្តកំពត​ជាច្រើន​ទីតាំង ដើម្បី​ឆ្លើយ​ត​តប​ទៅនឹង​សេ​ក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ដែល​បាន​នឹង​កំពុងមាន​ការចាប់អារម្មណ៍។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត លោក​សយ ស៊ី​ណុល បាន​ប្រាប់​គេហទំព័រ Propertyarea.asia ឱ្យដឹងថា នាពេល​ប​ច្ចុ​ច្ប​ប្ន​នេះ មាន​គម្រោង​វិនិយោគ​លើ​វិស័យ​បដិសណ្ឋារកិច្ច​ជាច្រើន​បាន ន​iង​កំពុង​កើតមាន​ជា​ហូរហែ​នៅក្នុង​ខេត្តកំពត ជាពិសេស​គម្រោង​រមណី​យ​ដ្ឋា​ន សណ្ឋាគារ និង​បឹង​ហ្គា​ឡូ នៅតាម​ដងព្រែក​នានារ​បស់​ខេត្តកំពត។

លោក​បន្តថា  “នៅពេល​ដែលមាន​គម្រោង​វិនិយោគ ផ្នែក​បដិសណ្ឋារកិច្ច​ច្រើន​នៅក្នុង​ខេត្ត​នាពេលនេះ បាន​ឆ្លុះបញ្ចាំង​នៃ​ភាពល្អប្រសើរ និង​ជំរុញឱ្យមាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំងក្លា នៅក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​កម្ពុជា និង​ធានាបាន​នូវ​គុណភាព​ខ្ពស់” ។ លោក​បញ្ជាក់ថា “ធម្មតា​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ការប្រកួតប្រជែង​សាងសង់​នៅក្នុង​វិស័យ​បដិសណ្ឋារកិច្ច​ច្រើន​បែបនេះ នៅក្នុង​ខេត្ត វា​នឹង​ធានា​នូវ​គុណភាព និង​ស្តង់ដារ​អន្តរជាតិ” ។

បច្ចុប្បន្ននេះ​កម្ពុជា មិនមែន​មានការ​ប្រកួត​ប្រជែង តែ​នៅក្នុង​ស្រុក​នៅទេ គឺ​កម្ពុជា បាន​នឹង​កំពុង​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ពិភពលោក លើ​វិស័យ​បដិសណ្ឋារកិច្ច​នេះ។

លោក​សយ ស៊ី​ណុល បញ្ជាក់ទៀតថា “ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ទាមទា​ឱ្យមាន​គុណភាព និង​ស្តងដារ​ចាំបាច់​បំផុត ដូច្នេះ នៅពេល​មានការ​ប្រកួតប្រជែង​កាន់តែច្រើន​វា​កាត់​តែ​ល្អ ហើយ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ និង​ជាតិ​អន្តរជាតិ” ។

អគ្គនាយក​ក្រុមហ៊ុន​អចល​ទ្រព្យ  R Investment Group លោក​ឧកញ៉ា តេង រិទ្ធី  បានឱ្យដឹងថា ខេត្តកំពត​បាន​ទាក់ទាញ គម្រោង​បណ្តាក់ទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ ទៅលើ​ការសាងសង់​លំនៅដ្ឋាន បែប​លំហែរ​កាយ​នៅក្នុង​ទឹកដី​នៃ​ខេត្ត ដ៏​ទាក់ទាញ​ផ្នែក​ទេសចរណ៍​មួយ​នេះ ។

លោក​បន្តទៀតថា “បច្ចុប្បន្ននេះ​មាន​អ្នកវិនិយោគ​ជាច្រើន បាន​ទម្លាក់​ទុន​ធ្វើការ​អភិវឌ្ឍ​តំបន់​មួយចំនួន ឱ្យក្លាយ​ទៅជា​តំបន់​កម្សាន្ត​បែប​កែច្នៃ និង​ធម្មជាតិ ជាពិសេស​តំបន់​ដែល​ស្ថិតនៅ​ជាប់មាត់​ព្រែក ជាប់​សមុទ្រ និង​តំបន់​ក្បែរ​ជើងភ្នំ។ លោក​បន្តថា “ជាមួយនឹង​សកម្មភាព​ដែល​កំពុងអភិវឌ្ឍន៍ ក៏មាន​គម្រោង​ថ្មី​បន្តបន្ទាប់​ទៀត ដែល​មិនយូរ​មិនឆាប់​ខេត្តកំពត នឹង​ក្លាយទៅជា​ទីតាំង​គោលដៅ​ទេសចរណ៍ ដ៏​មាន​ប្រជាប្រិយភាព​ជាក់​មិន​ខាន” ។

ជាមួយនឹង​ការបង្ហាញ​ពី​សក្ដានុពល ក្នុងការ​វិនិយោគ​ខាងលើនេះ លោក​ឧកញ៉ា តេង រិទ្ធី បានបញ្ជាក់​សម្រាប់​ការអភិវឌ្ឍ លើ​វិស័យ​លំនៅដ្ឋាន​បែប​លំហែរ​កាយ គឺ​ត្រូវបាន​ធ្វើឡើង​ជាច្រើន​គម្រោង និង​ច្រើន​កម្រិត ហើយ​តម្លៃ​ក៏​អាស្រ័យ​ទៅតាម​គម្រោង​ផងដែរ ដែល​ក្នុងនោះ​មានតម្លៃ​ចាប់ពី​ជាង៣-៤ម៉ឺន​ដុល្លារ​ឡើងទៅ។

យោងតាម​ចក្ខុវិស័យ​ដល់​ឆ្នាំ២០៣០ នៃ​ប្លង់គោល​ប្រើប្រាស់​ដី​ក្រុង​កំពត រដ្ឋាភិបាល​កម្ពុជា កំពុង​សំដៅ​រៀបចំ និង​អភិវឌ្ឍ ក្រុងកំពតជាក្រុងគុជបៃតង ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ និងពាណិជ្ជកម្ម តាមរយៈការអភិវឌ្ឍន៍ជាទីក្រុង រមណីយដ្ឋានគុជទេសចរណ៍ឆ្នេរសមុទ្រ ធម្មជាតិ វប្បធម៍ ដែលស្អាតបំផុតលើសកលលោក។

តាមរយៈចក្ខុវិស័យនគររូបនីយកម្មនេះ ទីក្រុងកំពតនឹងអភិវឌ្ឍទៅជា មជ្ឈមណ្ឌលកែច្នៃផលិផល កសិកម្ម ឧស្សាហកម្ម ទីផ្សារអន្តរជាតិសម្រាប់ផលិតផលកសិកម្ម និងចែកចាយទំនិញ និងជាទីក្រុងទំនើបដែលមានហេដ្ឋារចនសម្ព័ន្ធ សេវាកម្មទីក្រុង និងគុណភាពបរិស្ថានរស់នៅប្រសើរ។

ក្រៅពីដំណាំកសិកម្មសក្តានុពល ម្រេច និងធុរេន និងវិស័យទេសចរណ៍ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ រថភ្លើង និងការតភ្ជាប់កំពងផែសមុទ្រ គឺជាធាតុផ្សំសំខាន់សម្រាប់ទីក្រុងកំពត និងខេត្តកំពតទាំងមូល៕


ចែករំលែក