តំបន់សែនសុខ បានត្រៀមខ្លួនរួចរាល់សម្រាប់ទីផ្សារខុនដូបែបទំនើប

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ បន្តអភិវឌ្ឍន៍ពីតំបន់ដែលមានកំណើនខ្ពស់ ទៅលើវិស័យលំនៅដ្ឋានកម្រិ​តមធ្យម បច្ចុប្បន្ននេះខណ្ឌសែនសុខ ក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងការស្វាគមន៍ទីផ្សារខុនដូបែបទំនើបផងដែរ។

អ្នកជំនាញផ្នែកស្រាវជ្រាវជាន់ខ្ពស់ និងជានាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០នេះថា តំបន់សែនសុខ បាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងលើផ្នែកហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលក្នុងនោះវិស័យសំណង់បានបង្ហាញពីភាពលេចធ្លោជាងគេ។

លោកស្រីបានបញ្ជាក់ថា “ខណ្ឌសែនសុខ បានក្លាយទៅជាតំបន់ដែលមានប្រជា​ប្រិយភាពខ្ពស់ ក្នុងវិស័យសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកំពុងឈានទៅរកកម្រិតខ្ពស់ជាបណ្ដើរៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងទទួលយកវត្តមានថ្មីនៃវិស័យខុនដូ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះផងដែរ”។ លោកស្រីបន្តថា “នៅពេលកណ្តាកក្រុងកាន់តែរីកចម្រើនខ្លាំង ជាពិសេសតំបន់ទី១ ត្រូវបានចាក់បំពេញដោយសំណង់អាគារទំនើបពាសពេញ ដូចជាខណ្ឌបឹងកេងកង ខណ្ឌដូនពេញ និងខណ្ឌ៧មករា ជាដើម”។

ខណ្ឌបន្ទាប់ដែលនឹងទទួលយកវត្តមានអគារទំនើប និងធំៗដូចជាអាផាតមិន និងខុនដូ គឺមានខណ្ឌទួលគោក និងខណ្ឌសែនសុខ ដែលជាតំបន់ស្ថិតនៅក្នុងគោលដៅអភិវឌ្ឍន៍របស់អ្នកវិនិយោគ។

នៅត្រឹមដើមឆ្នាំ២០២០នេះ សំណង់អគារខុនដូមិនក្រោមជាង១០គម្រោងនោះទេដែលកំពុងតែសម្រុកការងារសាងសង់ ដើម្បីដាក់ចូលទៅក្នុងទីផ្សារបំពេញ តម្រូវការជាក់ស្ដែងរបស់អតិថិជនដែលកំពុងមានកំណើនខ្ពស់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KW Sen Sok និងជានាយកក្រុមហ៊ុន SAM SN Realty លោក សំ សុខនឿន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា តាំងដើមឆ្នាំ២០២០ ខណ្ឌសែនសុខ បានក្លាយជាគោលដៅក្នុងការវិនិយោគលើវិស័យខុនដូដែលមានតម្លៃសមរម្យ។

លោកបានបញ្ជាក់ថា “តាមការមើលឃើញជាក់ស្ដែងរបស់ខ្ញុំ ពេលនេះមានគម្រោ​ងខុនដូមិនក្រោមជាង១០នោះទេ ដែលកំពុងតែសម្រុកការសាងសង់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនដាក់បញ្ចូលនៅក្នុងទៅផ្សារ ខណៈដែលអគារខុនដូមួយចំនួនទៀតត្រូវបានបញ្ចប់ការសាងសង់រួចរាល់”។ លោកបន្តថា “កាលពីឆ្នាំ២០១៨-២០១៩ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃមធ្យម ដោយសារតែតម្លៃដីនៅមានកម្រិត ប៉ុន្តែចាប់ពីឆ្នាំ២០២០នេះ ខណ្ឌមួយនេះមិនស័ក្ដិសមនឹងការអភិវឌ្ឍវិស័យលំនៅដ្ឋានទៀតនោះទេ”។

ដោយសារតែតម្លៃដីឡើងខ្ពស់ មិនក្រោម១០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែតម្លៃនេះ បានអនុគ្រោះដល់ការវិនិយោគលើវិស័យខុនដូ ដែលមានតម្លៃសមរម្យ ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់អតិថិជនក្នុងស្រុកដែលជាជនជាតិខ្មែរ។

នាយកគ្រប់គ្រង និងប្រតិបត្តិទីផ្សារលក់គម្រោងខុនដូ PHNOM PENH GALAXY GARDEN លោក លី ឡានី បានមានប្រសាសន៍ថា “សែនសុខ គឺជាតំបន់ដែលមានសក្ដានុពខ្ពស់ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នក្រៅពីជាតំបន់ដែលប្រ​មូលផ្តុំទៅលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារទំនើបជីបម៉ុង មណ្ឌលវិមានសែនសុខ រួមជាមួយនឹងអាគារពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត”។

លោកបានបន្តថា “សម្រាប់វិស័យខុនដូនៅក្នុងខណ្ឌសែនសុខ ក៏កំពុងតែចាប់ផ្តើមរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ពេលនេះមានមិនក្រោម១០គម្រោងនោះទេ ដែលកំពុងអភិវឌ្ឍន៍ ហើយក្នុងនោះ គម្រោងខុនដូ PHNOM PENH GALAXY GARDEN បានបង្ហាញពីភាពលេចធ្លោរបស់ខ្លួនជាមួយនឹងសកម្មភាពសាងសង់យ៉ាងមមាញឹកពីសំណា​ក់ក្រុមហ៊ុនជំនាញមកពីក្រុងសៀងហៃ ប្រទេសចិន។

គម្រោងខុនដូ PHNOM PENH GALAXY GARDEN មានកម្ពស់៣៣ជាន់ ស្មើនឹង ១១៦ម៉ែត្រ ត្រូវបានសាងសង់អគារភ្លោះ នៅលើផ្ទៃដីសរុប៩១០០០ម៉ែត្រក្រឡា ដោយក្នុងនោះត្រូវបានបែងចែកទំហំផ្ទៃអគារ ប្រមាណ៣០០០ម៉ែត្រក្រឡា ធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាកន្លែងហាត់ប្រាណលំដាប់កំពូល រួមទាំងអាងហែលទឹកលើអាកាសដែលអាចមើលទេសភាពជុំវិញអគារដល់ទៅ ២៧០ដឺក្រេ”។

លក្ខណៈពិសេសរបស់អាគារ៣៣ជាន់នេះ គឺត្រូវបានបែងចែកចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី សួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តឆ្លាតវៃក្រោមដី (Smart Parking) ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣ ។

អតិថិជនអាចមានជម្រើសជាច្រើន ដែលយូនីតនីមួយៗមានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ដោយគ្រាន់តែកក់ត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់ ជាមួយនឹងការទទួលបាននូវកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ៥ – ១០ ភាគរយ ជាមួយការផ្តល់ជូនពិសេសក្នុងខែសីហានេះរួមមានៈ គ្រឿងសង្ហារឹមក្នុងបន្ទប់ ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ទូរទឹកក, សាឡុង, គ្រែគេង និង ទូរខោអារ។។ សម្រាប់ព័ត៌មានលម្អិតពីគម្រោង លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៦៧ ៨៩ ៦៧ ៨៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here