ដោយ គង់ សូរិយា
ភ្នំពេញ៖ ទំនិញល្បីៗ ហាងល្បីៗប្រមាណ៣០០ហើយ បានចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មានផលិតផលល្បីៗមួយចំនួនបានចាកចេញទៅវិញផងដែរ ដោយសារផលិតផលរបស់ពួកគេមិនសមស្របនឹងបរិបទកម្ពុជា។

ដោយ គង់ សូរិយា
ភ្នំពេញ៖ ទំនិញល្បីៗ ហាងល្បីៗប្រមាណ៣០០ហើយ បានចូលមកកាន់ទីផ្សារកម្ពុជា ប៉ុន្តែក៏មានផលិតផលល្បីៗមួយចំនួនបានចាកចេញទៅវិញផងដែរ ដោយសារផលិតផលរបស់ពួកគេមិនសមស្របនឹងបរិបទកម្ពុជា។

អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាថ្ងៃទី១២ មេសានេះថា កាលពីឆ្នាំ២០១៧កន្លងមកនេះ ផលិតផលម៉ាកល្បីៗចំនួន២៤បានចូលមកកាន់ទីផ្សារកម្ពុជា ក្នុងនោះចំនួន៥បានចាកចេញទៅវិញ ដោយសារផលិតផលរបស់ពួកគេមិនស្របនឹងស្ថានភាព និងបរិបទកម្ពុជា។អ្នកនាងបន្តថា ការចូលមកដល់នៃផលិតផលល្បីៗនៅក្នុងទីផ្សារកម្ពុជា ដោយសារពួកគេមើលឃើញអំណាចនៃការទិញកើនឡើង ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តរីកចម្រើនដោយរ៉ឹងមាំ។
អ្នកនាងបន្តថា “ទោះជាយ៉ាងណាយើងមើលឃើញថា ផលិតផលដែលលក់ដាច់ច្រើនជាងគេ ជាលិតផលចំណីអាហារ ភេសជ្ជៈ និងសេវាកម្មកំសាន្ត ដែលបំរើការកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ”។អ្នកនាងបន្តថា “ទំហំផ្សារទំនើបធៀបនឹងមនុស្សម្នាក់នៅកម្ពុជាបច្ចុប្បន្ន នៅទីក្រុងភ្នំពេញមានទំហំធំជាងប្រទេសវៀតណាម ប៉ុន្តែតូចជាងប្រទេសថៃនៅឡើយ”។
អ្នកនាងអាន សុធីតាបានបន្តថា កំនើននៃការផ្គត់ផ្គង់ផ្សារទំនើបឆ្នាំនេះ ពិតជាមានទំហំធំ ដែលគិតពីដើមរហូតមកទល់ពេលនេះ ទំហំផ្សារទំនើបកើនជាង៤០ម៉ឺនម៉ែត្រការ៉េហើយ ស្របពេលទំហំនៃការផ្គត់ផ្គង់នៃឆ្នាំនេះកើនខ្ពស់ ហើយបើការផ្គត់ផ្គង់ហក់ឡើងខ្ពស់បន្ថែមទៀត ទំហំនៃការផ្គត់ផ្គង់អាចមានបញ្ហា៕








