ដំណាច់ត្រីមាសទី១ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុមានកំនើនល្អ

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ វិស័យហិរញ្ញវត្ថុនៅតែបង្ហាញសញ្ញាល្អប្រសើរ ដោយការរផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ សម្រេចបានកំនើនល្អប្រសើរនៅក្នុងដំណាច់ត្រីមាសទី១ឆ្នាំនេះ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកសាយ សូនីនាយកប្រតិបត្តិផ្នែកគ្រប់គ្រងទីផ្សារ នៃគ្រឹះស្ថានមីក្រូហិរញ្ញវតប្រាសាក់បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មេសានេះថា ការផ្តល់ឥណទានរបស់មីក្រូហិរញ្ញវត្ថុប្រាសាក់ មានកំណើនខ្ពស់នៅដំណាច់ត្រីមាសទី១ឆ្នាំនេះ ដោយទំហំទឹកប្រាក់បានកើនពី១១៥០លានដុល្លារដល់១៦៤៨លានដុល្លារអាមេរិក ស្មើនឹងកំនើន៤៣ភាគរយ ធៀបរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ ចំណែកការដាក់ប្រាក់បញ្ញើរ ក៏មានកំនើនល្អប្រសើរផងដែរ ដោយទំហំ​ទឹកប្រាក់បានកើនពី៩១៥លានដុល្លារ ដល់៩៨០លានដុល្លារ កើនឡើងក្នុងរង្វង់៨ភាគ​រយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកបន្តថា “កំណើននៃតម្រូវការឥណទាន ដោយសារសេដ្ឋកិច្ចរបស់កម្ពុជានៅតែ​មានកំនើនល្អប្រសើរ តម្លៃទំនិញកសិកម្ម និងផលិតផលកសិកម្មមានស្ថិរភាពល្អ”។​លោកបន្តថា “ការរីកចម្រើននៃ​ជំ​នួញ និងការរីកចម្រើននៃវិស័យសហគ្រាសធុនតូច និងមធ្យម និងកំណើននៃឥណទានប្រើប្រាស់ ក៏គាំទ្រដល់កំនើនឆ្នាំនេះ​ផងដែរ”។

លោកសាយ សូនីបានបន្តថា ជាមួយនឹងភាពល្អប្រសើរនៃវិស័យឥណទាន យើង​សង្កេតឃើញថា ឥណទានដែលសងត្រលប់យឺតយ៉ាវក៏កើនឡើងផងដែរ ប៉ុន្តែស្ថិតក្នុងរង្វង់អាចគ្រប់គ្រងបាន ដោយគិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ ឥណទានសងមិនទាន់​មានមានទំហំ០,៨ភាគរយប៉ុណ្ណោះ។

ារកំនើនសេដ្ឋកិច្ចកម្ពុជានៅតែមានភាពល្អប្រសើរ។ិតផលក្នុងស្រុកជាដើម)៕ប៉ុន្តែស្ថិតក្នុងរង្វង់អាចគ្រប់គ្រងបាន ដោយគិតត្រឹមដំណាច់ឆ្នាំបអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត លោកជា​ ផល្លារិនបានថ្លែងឲ្យដឹងផងដែរថា ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត បាន​កើនទឹកប្រាក់ពី៦៩៥លានដុល្លារកាលពីឆ្នាំមុន ដល់៧២៩លានដុល្លារ កើនឡើង៨ភាគ​រយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយលោករំពឹងថារហូតដល់ដំណាច់ឆ្នាំនេះទំហំឥណទានរបស់យើង នឹងសម្រេចបានកំនើនប្រមាណ២០ភាគរយ។

លោកបន្តថា “កំនើននៃការផ្តល់ឥណទានឆ្នាំនេះ ដោយសារការរីកចម្រើនសេដ្ឋកិច្ច ដែលបានជំរុញវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្មមានភាពរីកចម្រើន ដោយរក្សាបាននូវស្ថិរភាតម្លៃល្អ”។

លោកបន្តថា ការដាក់ប្រា​ក់បញ្ញើរពីប្រជាពលរដ្ឋមកកាន់គ្រឹះស្ថានអម្រិត ​សម្រេចបានកំនើនល្អប្រសើរផងដែរ ដោ​យទំហំប្រាក់បញ្ញើរបានកើនក្នុងរង្វង់១០ភាគរយ ហើយទំហំទឹកប្រាក់បានកើនពី៣៣០លានដុល្លារ ដល់៣៦០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here