ដោយស៊ីវ ម៉េង
ភ្នំពេញៈ ខុនដូប្រណីត និងមានតម្លៃសមរម្យបំផុត SH Condo បានត្រៀមផ្តល់កូនសោចូលស្នាក់នៅដល់អតិថិជន និងលក់បញ្ចប់យូនីតជាមួយនឹងការផ្តល់ជូននូវសម្ភារៈបរិក្ខាទំនើប និងតម្លៃយ៉ាងសមរម្យ។
ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃតំបន់ជ្រោយចង្វារ ដែលប្រែក្លាយពីតំបន់ក្រៅក្រុងមកជាក្រុងរណបដ៏ទាក់ទាញ សំណង់លំនៅដ្ឋានសហកម្មសិទ្ធិនៃគម្រោងខុនដូ SH ជ្រោយចង្វារ បាន និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជនដែលប្រាថ្នាការរស់នៅបែបស៊ីវិល័យ។
ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើន គម្រោងខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាន និងកំពុងស្វាគមន៍អតិថិជន ដែលប្រាថ្នាចង់បានជីវិត និងការរស់នៅប្រកបដោយភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយការលក់ក្នុងតម្លៃសមរម្យ និងមានលក្ខខណ្ឌបង់ប្រាក់ល្អប្រសើរបំផុត។
គម្រោងដែលកំពុងឈានទៅរកការបញ្ចប់ការសាងសង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងកំពុងបើកទា្វរ រង់ចាំទទួលស្វាគមន៍អតិថិជនមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវម៉ាស៊ីនទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាន និងផ្តល់ឱកាសពិសេស លោកអ្នកកក់តែ ៥០០ដុល្លារ នឹងទទួលបានការ បញ្ចុះតម្លៃកាន់តែពិសេស បូករួមទាំង ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើន រួមមានដូចជា -ទូរទឹកកក -ទូរទស្សន៏ (Smart TV ) ទូរចង្ក្រានលើក្រោម ម៉ាស៊ីនទឹកក្តៅ (Water Heater 32L)- និងគ្រឿងបរិក្ខារក្នុងបន្ទប់ទឹកដ៏ទាន់សម័យចំនួនមួយឈុតថែមទៀតផង។
តំបន់ជ្រោយចង្វាក្នុងពេលនេះ និងអនាគតជាតំបន់ល្អសម្រាប់អ្នកវិនិយោគ និងអ្នកដែលចង់រស់នៅ ព្រោះតំបន់នេះហុំព័ទ្ធដោយទន្លេ ។ សម្រាប់អ្នកដែលចង់គិតគូពីផាសុខភាព អាចផ្លាស់ប្តូរទៅរស់នៅតំបន់ជ្រោយចង្វារវា ដោយសារតំបន់ជ្រោយចង្វាមានការទាក់ទាញច្រើន ហើយគម្រោងអភិវឌ្ឍធំនៅតំបន់នេះច្រើន។
សម្រាប់ការសាកសួរព័ត៌មានបន្ថែមពីគម្រោងខុនដូ SH លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 089 787 721 ។ Smart 010 725 168 (គីមឈាង) 096 505 6666 ។ 017 725 168 ចិន្តា។ 077 725 168 ម៉ារីណែត ៕