ដោយ វុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យន វិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខ និងនៅតាមបណ្តាទីកន្លែងផ្សេងៗទៀតរបស់ទីក្រុងភ្នំពេញ នៅតែមានសក្តានុពលខ្ពស់ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។

ដោយ វុត្ថា
ភ្នំពេញៈ វិស័យអចលនទ្រព្យន វិស័យអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅក្នុងខណ្ឌសែនសុខ និងនៅតាមបណ្តាទីកន្លែងផ្សេងៗទៀតរបស់ទីក្រុងភ្នំពេញ នៅតែមានសក្តានុពលខ្ពស់ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភា្នក់ងារអចលវត្ថុកម្ពុជា បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា កំណើនវិស័យអចលនទ្រព្យនៅតែមានសារៈសំខាន់ ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់សម្រាប់កំណើននូវប្រជាពលរដ្ឋនខ្មែរ និងបណ្តាជនជាតិបរទេស។
លោកបន្ថែមទៀតថា ដោយឡែកមនុស្សជាច្រើន នៅតែមិនអាចមើលរំលងបាននោះគឺតំបនខាងជើង ឈាងខាងលិចរបស់រាជធានីភ្នំពេញជាពិសេស ម្តុំខណ្ឌសែនសុខ បាននឹងកំពុងធ្វើការអភិវឌ្ឍន៍លំនៅឋាន និងអគារខ្ពស់ៗជាច្រើន។
លោកបញ្ជាក់ថា “ការណ៍នេះបានធ្វើឱ្យតម្លៃ និងកំណើនសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យរបស់ទីក្រុងភ្នំពេញ ទទួលបាននូវការគាំទ្រយ៉ាងខ្លាំង និងបាននឹងកំពុងរីកលូតលាស់តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗដូចជា គម្រោងផ្សារទំនើបអេអន គម្រោងអភិវឌ្ឍន៍ជីបម៉ុង គម្រោងវិមានភ្នំពេញ គម្រោងអង្គរភ្នំពេញ និងគម្រោងផ្សេងៗទៀតជាច្រើន” ។
លោកបញ្ជាប់បន្ថែមទៀថា កំណើនទាំងអស់នេះ បាននិងកំពុងរុញច្រានដល់ការផ្គត់ផ្គត់លំនៅឋាន នៅក្នុងទីក្រុងភ្នំពេញ ហើយកំណើននេះនៅតែបន្តរីកចំរើនបន្ថែមទៀត និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំរើដល់ការផ្គត់ផ្គង់ និងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាប្រកបដោយចីរភាព។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រី អាន សុធីតាឱ្យដឹងដែរថា តំបន់សែនសុខ បាននិងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង លើផ្នែកហេដ្ឋារចនាសម្ព័ន្ធពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន ដែលក្នុងនោះវិស័យអចលនទ្រព្យ និងសំណង់បានបង្ហាញពីភាពលេចធ្លោជាងគេផងដែរ។

លោកស្រីបានបញ្ជាក់ថា “ខណ្ឌសែនសុខ បានក្លាយទៅជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងវិស័យសំណង់លំនៅដ្ឋានកម្រិតមធ្យម និងកំពុងឈានទៅរកកម្រិតខ្ពស់ជាបណ្ដើរៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ជាស្រេច ក្នុងទទួលយកវត្តមានថ្មីនៃវិស័យខុនដូ ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះផងដែរ” ។

ខណ្ឌសែនសុខ គឺជាតំបន់ដែលមានសក្ដានុពខ្ពស់ សម្រាប់បម្រើដល់វិស័យពាណិជ្ជកម្ម ជាក់ស្ដែងបច្ចុប្បន្នក្រៅពីជាតំបន់ ដែលប្រមូលផ្តុំទៅលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់ ក៏មានមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ដូចជាផ្សារទំនើប AEON2 ផ្សារ Makro ផ្សារ Global House ផ្សារទំនើបជីបម៉ុង មណ្ឌលវិមានសែនសុខ រួមជាមួយនឹងអាគារពាណិជ្ជកម្មអន្តរជាតិមួយចំនួនទៀត ដែលជំរុញឱ្យវិស័យអចលនទ្រព្យ នៅក្នុងតំបន់នេះ កាន់តែមានសក្តានុពលខ្ពស់៕