ដោយៈប៊ី
ភ្នំពេញៈ តម្លៃសម្ភារៈសំណង់ស្ទើរគ្រប់ប្រភេទ នៅតាមទីផ្សារកម្ពុជា មានការប្រែប្រួលបន្តិចបន្តូច ខណៈតម្លៃសម្ភារៈការិយាល័យ គ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិកស្ថិតក្នុងសភាពទ្រឹង។

ដោយៈប៊ី
ភ្នំពេញៈ តម្លៃសម្ភារៈសំណង់ស្ទើរគ្រប់ប្រភេទ នៅតាមទីផ្សារកម្ពុជា មានការប្រែប្រួលបន្តិចបន្តូច ខណៈតម្លៃសម្ភារៈការិយាល័យ គ្រឿងសង្ហារិម និងគ្រឿងអេឡិចត្រូនិកស្ថិតក្នុងសភាពទ្រឹង។

តម្លៃមុខទំនិញទាំងនេះ ត្រូវបានបង្ហាញនៅក្នុងទិន្នន័យជាផ្លូវការ របស់អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងខែសីហា ឆ្នាំ២០២០ នេះ។
យោងតាមទិន្នន័យជាផ្លូវការ អគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២០ នេះ ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្ម មានការប្រែប្រួលខ្លះៗ ជាពិសេសថ្លៃលក់សម្ភារៈសំណង់ និងថ្លៃលក់ម្ហូបអាហារ និងភេសជ្ជៈផ្សេងៗនៅតាមទីផ្សារ ខណៈដែលការលក់ប្រភេទទំនិញសម្ភារៈការិយាល័យគ្រឿងសង្ហារឹម និងគ្រឿងអេឡិចត្រូនិកបានឈរនៅទ្រឹង ពីតម្លៃនៃការលក់ចេញ។
ពាក់ព័ន្ធមុខទំនិញថ្លៃលក់នៅតាមទីផ្សារ ក្នុងនោះថ្លៃលក់សម្ភារៈសំណង់ នៅក្នុងខែ សីហា ឆ្នាំ២០២០នេះ ក្នុងនោះថ្លៃលក់រាយ សម្រាប់សម្ភារៈសំណង់មួយចំនួន បានហក់ឡើងថ្លៃបន្តិចបន្តួច។
ឥដ្ឋតាន់ចំនួន ១ម៉ឺនដុំ មានតម្លៃដល់៥៥០ដុល្លារក្នុងខែសីហា កើនពី៤៨០ដុល្លារ នៅក្នុងខែ កក្កដា។ តម្លៃ ប្រភេទថ្ម (១X២) មួយម៉ែត្រគីប ថ្លៃ២១ដុល្លារ បានហក់ឡើងបន្តិចក្នុងរង្វង់២២ដុល្លារ ក្រៅពីតម្លៃលក់ចេញដែកគ្រប់ប្រភេទ ស៊ីម៉ង់ ថ្នាំលាប និងបំពង់ជ័រ និងសម្ភារៈផ្សេងៗទៀត មិនមានការប្រែប្រួលអំពីតម្លៃឡើយ ។
តម្លៃម្ហូបអាហារ និងភេសជ្ជៈមិនមែនគ្រឿងស្រវឹង សម្ភារៈការិយាល័យ គ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម បរិក្ខារអគ្គិសនី ប្រេងម៉ាស៊ីន និងគ្រឿងបន្លាស់រថយន្ត និងសម្ភារៈផ្សេងៗទៀត មិនមានការប្រែប្រួលថ្លៃលក់ចេញខ្លាំងនោះឡើយ បើធៀបធៀបនៅនិងខែ កក្កដា ឆ្នាំ២០២០ ៕